ពួកសាស្ត្រាចារ្យនិងអ្នករិះគន់
រួមទាំងសកម្មជនបានអំពាវនាវអោយរដ្ឋាភិបាលទទួលស្គាល់ថាប្រទេសថៃ
បាត់បង់ទឹកដីដោយសារការសំរេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)
អំពីជម្លោះប្រាសាទព្រះវិហារ។
នៅក្នុងការបង្ហោះសារក្នុងFacebook ថេបម៉ុនទ្រី លីមប៉ាផាយ៉ុម សាស្ត្រាចារ្យដែលមានទំនាក់ទំនងជាមួយក្រុមអាវលឿងថៃ បានទទូចអោយរដ្ឋាភិបាលនិងក្រុមអ្នកច្បាប់ថៃទទួលស្គាល់ថាថៃអាច បាត់បង់ទឹកដីជាង១៥០រ៉ៃបន្ទាប់ពីតុលាការចេញការសំរេច។
លោកបានចោទប្រកាន់ថា លោកវីរ៉ាឆៃ ផ្លាសាយ ឯកអគ្គរដ្ឋទូតថៃប្រចាំហូឡង់ និងជាប្រធានក្រុមអ្នកច្បាប់ថៃនៅICJ មិនបានប្រាប់ការពិតទាំងស្រុងទេ ពីព្រោះការលើកឡើងរបស់វីរ៉ាឆៃ ផ្លាសាយដែលថាថៃមិនបានបាត់បង់អ្វីសោះនោះជាការមិនពិតទេ។តាម ពិត ប្រទេសអាចបាត់បង់ដីជាង១៥០រ៉ៃដែលកំណត់ដោយសេចក្តីសំរេចរបស់គណៈ រដ្ឋមន្ត្រីឆ្នាំ១៩៦២។
លោកបានអះអាងថា"ខ្ញុំសោកសៅណាស់ដោយការបាត់បង់បរិវេណប្រាសាទ។ ការសំរេចរបស់ICJកាលពីថ្ងៃ១៥ មិថុនាឆ្នាំ១៩៦២មិនបាននិយាយអំពីការបាត់បង់ទឹកដីរបស់ថៃ លើកលែងតែអធិបតេយ្យភាពរបស់ប្រាសាទ។ការសំរេចចុងក្រោយរបស់ICJមានន័យ ថាថៃបាត់បង់ដីនៅខាងក្នុងនិងក្រៅរបងលួសបន្លា។រដ្ឋាភិបាលនិង ក្រុមអ្នកច្បាប់ថៃត្រូវតែប្រាប់ការពិតអំពីការបាត់បង់ទឹកដី"៕
ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment