កណ្ដាល ៖
ស្ដ្រីវ័យជាង៤០ឆ្នាំនិងកូនប្រុសអាយុ៣ឆ្នាំត្រូវបានប្ដី
សំណព្វចិត្តចាក់សោបង្ខាំងក្នុងផ្ទះដោយសារស្ដ្រីជាប្រពន្ធមិនគោរព
តាមសាលក្រមតុលាការប្ដឹងលែងលះអស់រយៈពេល៧ខែដែលសាលក្រមរបស់
តុលាការខេត្តកណ្ដាលចេញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ដោយលោក អ៊ិន
វ៉ានវិបុល
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាលដែលសម្រេចឲ្យផ្ទះនិងដីបាន
ទៅលើប្ដី ហើយប្រពន្ធកើតទុក្ខមិនសុខចិត្តប្ដឹងទៅសាលាឧទ្ធរណ៍
ហើយដោយសាលាឧទ្ធរណ៍ផ្អិបសំណុំរឿងចោលមិនចាត់ការទើបស្ដ្រីជាប្រពន្ធ
នាំកូនប្រុសអាយុ៣ឆ្នាំមកនៅក្នុងផ្ទះនោះធ្វើឲ្យមានការ
ឈ្លោះប្រកែកគ្នាត្រូវបានប្ដីចាក់សោបង្ខាំងទុកក្នុងផ្ទះនោះតែម្ដង
នៅពេលដែលស្ដ្រីជាប្រពន្ធកំពុងសំរានលង់លក់ជាមួយនិងកូនតូចអាយុ
៣ឆ្នាំនៅក្នុងផ្ទះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ។
មន្ដ្រីប៉ូលិសបានឲ្យដឹងថា ស្ដ្រីជាប្រពន្ធឈ្មោះ ម៉ៅ ម៉ារា អាយុ៤២ឆ្នាំ កូនឈ្មោះ គង់ ចាន់វីចរ៉ា ភេទប្រុស អាយុ៣ឆ្នាំ ចំណែកប្ដីសំណព្វចិត្តឈ្មោះ គង់ កាន អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់រស់នៅផ្ទះភូមិឃុំកើតហេតុខាងលើ។
ប៉ូលិសបានឲ្យដឹងទៀតថា ប្ដីប្រពន្ធខាងលើមានរឿងឈ្លោះប្រកែកគ្នារហូតបានលែងលះប្ដឹងដល់ តុលាការខេត្តកណ្ដាលរហូតតុលាការបានចេញសាលក្រមសម្រេចប្រគល់ដីនិង ផ្ទះឲ្យទៅខាងប្ដី ហើយប្រពន្ធមិនសុខចិត្តប្ដឹងទៅឧទ្ធរណ៍ជាយូរខែមកហើយដែល សាលឧទ្ធរណ៍មិនមានចំណាត់ការរឿងនេះ ទើបប្រពន្ធបានទៅនៅក្នុងផ្ទះនោះបណ្ដាលឲ្យកើតមានរឿងនេះឡើង។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជិតខាងបានឲ្យដឹងថា ប្ដីប្រពន្ធពីរនាក់នេះបានរស់នៅជាមួយគ្នាយូរឆ្នាំមកហើយរហូត បង្កើតបានកូនពីរនាក់ និងបានចាប់ដៃគ្នារកស៊ីបានប្រាក់ធ្វើផ្ទះ។ បន្ទាប់មកក៏ចេះតែឮប្រពន្ធចោទថាប្ដីមានស្រីចេះតែយកលុយទៅឲ្យ ស្រីស្នេហ៍ទើបបណ្ដាលឲ្យមានការបែកបាក់គ្នារហូតប្ដឹងដល់តុលាការ យ៉ាងដូច្នេះ។
ប្រភពដដែលបានបន្ដទៀតថា ឆ្លៀតឱកាសដែលប្រពន្ធនិងកូនកំពុងសំរានលក់ប្ដីបានលួចចេញពីផ្ទះ ហើយបានចាក់សោពីខាងក្រៅ លុះដល់ម៉ោង៩ព្រឹកថ្ងៃកើតហេតុទើបប្រពន្ធបានដឹងថាប្ដីបាន ចាក់សោទ្វារផ្ទះពីខាងក្រៅក៏បានស្រែកហៅឲ្យអ្នកជិតខាងជួយ ទើបមានការភ្ញាក់ផ្អើលធ្វើឲ្យដឹងដល់អាជ្ញាធរមានសមត្ថកិច្ច លុះដល់ម៉ោង១១ថ្ងៃដដែលទើបអាជ្ញាធរធ្វើការសម្របសម្រួលសុំឲ្យប្ដី ចាក់សោឲ្យប្រពន្ធចេញពីផ្ទះ ហើយបានធ្វើការណែនាំឲ្យប្ដីនិងប្រពន្ធគោរពទៅតាមច្បាប់តុលាការ ៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment