លោកជំទាវថ្លែងថា
៖ខ្ញុំមិនដែលបាននិយាយថា
ខ្ញុំនឹងទទួលយកការសម្រេចរបស់តុលាការនោះទេ ។
អ្វីដែលខ្ញុំនិយាយ គឺខ្ញុំនឹងរក្សាទំនាក់ទំនងទ្វេភាគី
ហើយខ្ញុំនឹងការពារបូរណភាពទឹកដីរបស់ខ្ញុំដោយមិនខ្វល់
ថាតើតុលាការបកស្រាយយ៉ាងម៉េចនោះទេ ។
គ្រប់ពាក្យគឺមានភាពរសើបនិងមានសារសំខាន់នៅពេលយើងនិយាយ
ជាលក្ខណៈការទូតអន្តរជាតិ ។
លោកជំទាវក៏បានសន្យាស្វះស្វែងរកការអនុម័តពីសភា
សម្រាប់កិច្ចចរចាណាមួយដែលកើតមានឡើង
ស្ថិតនៅក្រោមច្បាប់វិសោធនកម្មមាត្រា១៩០
នៃច្បាប់រដ្ឋធម្មនុញ្ញ ។ កិច្ចប្រជុំសភាជាបន្ទាន់នេះ
ត្រូវបានធ្វើឡើងក្រោមច្បាប់រដ្ឋធម្មនុញ្ញមាត្រា១៧៩
ដើម្បីពិភាក្សាពីការសម្រេចរបស់តុលាការICJដែលក្រុមអ្នក
ជ្រុលនិយមថៃនិយាយថា
អាចឈានទៅដល់ការបាត់បង់ទឹកដីរបស់ថៃមួយចំនួន ។
លោកអាប់ភីសីុត មេដឹកនាំគណបក្សប្រជាធិបតេយ្យ
បានទទូចឱ្យលោកជំទាវនាយករដ្ឋមន្ត្រីដកចេញច្បាប់វិសោធនកម្ម
មាត្រា១៩០ដោយបារម្ភខ្លាចថា
ការអនុវត្តតាមមាត្រានេះនឹងទទួលបានការអនុម័តពីសភា
ដែលធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដី
បន្ទាប់ពីការកាត់ក្ដីរឿងប្រាសាទព្រះវិហារដោយតុលាការICJ ។
លោកអាប់ភីសីុត បន្តទៀតថា
លោកជំទាវនាយករដ្ឋមន្ត្រីគួរតែចាត់វិធានការបញ្ឈប់វិសោធន
កម្មមិនឱ្យអនុវត្ត ដើម្បីធ្វើឱ្យប្រាកដថា
កិច្ចចរចាណាមួយដែលកើតមានឡើងរវាងភាគីទាំងពីរថៃ-កម្ពុជា
ត្រូវធ្វើឡើងប្រកបដោយតម្លាភាព
និងការពារប្រយោជន៍ជាតិ ។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបាននិយាយថា
លោកយល់ស្របនឹងការកំណត់លក្ខខណ្ឌរបស់លោកជំទាវនាយករដ្ឋមន្ត្រី
លើការកាត់ក្ដីរបស់ICJ ។
ប៉ុន្តែលោកបានទទូចឱ្យរដ្ឋាភិបាលមានភាពស្មោះត្រង់
និងទទួលខុសត្រូវចំពោះសាធារណជនប្រសិនបើមានការបាត់បង់ទឹក
ដីណាមួយចំពោះការគោរពតាមការសម្រេចរបស់តុលាការយុត្តិធម៌ICJ ។
លោកជំទាវនាយករដ្ឋមន្ត្រីថៃ យីងឡាក់ សីុណាវ៉ាត្រា
បានថ្លែងថា
លោករដ្ឋមន្ត្រីការបរទេសថៃនឹងជួបគ្នាជាមួយសមភាគីកម្ពុជា
ដើម្បីជជែកអំពីការអនុវត្តសាលដីកាតុលាការក្រុងឡាអេ
ទាក់ទងនឹងប្រាសាទព្រះវិហារ។នៅពេលនេះ
បើតាមការអះអាងរបស់មេបញ្ជាការកងទ័ពកម្ពុជា
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក
កងកម្លាំងរបស់ភាគីកម្ពុជានិងថៃនៅព្រំដែន
នៅតែបន្តឈរជើងនៅកន្លែងដដែលរហូតដល់មានការសម្រេចរបស់
រដ្ឋាភិបាលទាំងពីរ ។
ទោះបីជាបែបណា
ស្ថានភាពនៅតាមព្រំដែនប្រាសាទព្រះវិហារស្ងប់ស្ងាត់ជាធម្ម
តា
ហើយអ្នកទេសចរក៏ត្រូវបានអនុញ្ញាតឱ្យឡើងទៅទស្សនាលើ
ប្រាសាទព្រះវិហារជាធម្មតាដែរ ។
ការបញ្ជាក់អំពីភាពប្រក្រតីនៅតាមព្រំដែនក្រោយការបកស្រាយ
សាលដីការបស់តុលាការICJនោះ លោកឧត្តមសេនីយ៍ឯកស្រី ឌឹក
នៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយមេបញ្ជាការកងទ័ព
ថៃ កាលពីថ្ងៃទី១២ វិច្ឆិកា បានប្រាប់ឱ្យដឹងថា
កងកម្លាំងរបស់កម្ពុជានិងថៃនៅបន្តឈរជើងនៅលើទីតាំង
ដដែលរហូតដល់មានការសម្រេចជាថ្មីពីខាងរដ្ឋាភិបាល ។
យោងតាមសារព័ត៌មានថៃThe Nation ចេញផ្សាយកាលពីថ្ងៃទី១៣
វិច្ឆិកា លោកជំទាវនាយករដ្ឋមន្ត្រីថៃយីងឡាក់ សីុណាវ៉ាត្រា
បានប្រាប់ឱ្យដឹងថា
ប្រមុខការទូតថៃនឹងជួបគ្នាជាមួយលោករដ្ឋមន្ត្រីការបរទេសកម្ពុជា
ដើម្បីជជែកគ្នាអំពីការអនុវត្តសាលដីកាតុលាការក្រុងឡាអេ
នេះ ។
នេះ ។
កាលពីយប់ថ្ងៃទី១១ វិច្ឆិកា
សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន
ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍
បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ
ប្រទេសហូឡង់
បានប្រកាសចេញនូវសាលដីការបស់ខ្លួន
លើបណ្តឹងសុំរបស់ព្រះរាជាណាចក្រកម្ពុជា
ឱ្យបកស្រាយលើសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២
ពាក់ព័ន្ធនឹងរឿងក្តីប្រាសាទព្រះវិហារ ។
សាលដីការបស់តុលាការបានសម្រេចថា ៖
១-ប្រកាសដោយសំឡេងឯកច្ឆន្ទថា
តុលាការមានសមត្ថកិច្ចដោយផ្អែកតាមមាត្រា៦០
នៃលក្ខន្តិកៈរបស់ខ្លួន
ដើម្បីសម្រេចលើបណ្តឹងសុំបកស្រាយសាលដីកាឆ្នាំ១៩៦២
ដែលប្តឹងសុំដោយព្រះរាជាណាចក្រកម្ពុជា ហើយទទួលស្គាល់ថា
បណ្តឹងសុំនេះ អាចទទួលយកមកពិនិត្យដោះស្រាយបាន ។
២-ប្រកាសដោយសម្រេចឯកច្ឆន្ទថា
ក្នុងក្របខណ្ឌនៃការបកស្រាយសាលដីកាចុះថ្ងៃទី១៥ ខែមិថុនា
ឆ្នាំ១៩៦២ តុលាការសម្រេចនៅក្នុងសាលដីកានេះថា
ព្រះរាជាណាចក្រកម្ពុជា
មានអធិបតេយ្យពេញលេញលើបូរណភាពទឹកដីលើតំបន់ពយភ្នំ (Eperon/Promontory)
នៃប្រាសាទព្រះវិហារ ដូចដែលមានកំណត់ក្នុងកថាខណ្ឌទី៩៨
នៃសាលដីកានេះ ហើយជាបច្ច័យ តុលាការប្រកាសថា
ព្រះរាជាណាចក្រថៃ មានកាតព្វកិច្ចដកចេញពីទឹកដីនេះ
នូវគ្រប់កងកម្លាំងប្រដាប់អាវុធ ឬកងនគរបាល ឬអ្នកថែរក្សា
ឬឆ្មាំយាម ផ្សេងទៀតរបស់ថៃ ដែលបោះទីតាំងនៅក្នុងទឹកដីនោះ ។
សម្តេចតេជោ បានចាត់ទុកថា នេះគឺជាជំហានទៅមុខដ៏មានសារសំខាន់
និងមានអត្ថន័យជាប្រវត្តិសាស្ត្រមួយទៀត
នៅក្នុងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា
សំដៅដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ
នូវវិវាទរវាងកម្ពុជា និងថៃ លើបញ្ហាប្រាសាទព្រះវិហារ
និងតំបន់ជុំវិញប្រាសាទនេះ ។ ជាពិសេស
ការណ៍ដែលតុលាការយុត្តិធម៌អន្តរជាតិយកផែនទីឧបសម្ព័ន្ធ១ ខ្នាត
១/២០០ ០០០ ដែលភាគីកម្ពុជា បានដាក់ជូនតុលាការនៅឆ្នាំ១៩៦២
មកធ្វើជាសំអាងក្នុងការបកស្រាយធ្វើសេចក្តីសម្រេចរបស់ខ្លួន
ពិតជានឹងផ្តល់ភាពច្បាស់លាស់ដ៏សំខាន់បំផុតដល់ភាគីទាំងពីរ
សម្រាប់ការអនុវត្តបន្ត ។
លើមូលដ្ឋាននេះសម្តេចតេជោ
ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ
និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ
នៃព្រះរាជាណាចក្រថៃបានឯកភាពគ្នាកន្លងមកថា
«ទោះបីជាសាលដីកានៃតុលាការយុត្តិធម៌អន្តរជាតិ នាថ្ងៃទី១១
ខែវិច្ឆិកា ឆ្នាំ២០១៣ ចេញមកបែបណាក៏ដោយ ក៏ប្រទេសទាំងពីរ
ត្រូវតែគោរពតាមសេចក្តីសម្រេចនេះ
ហើយខិតខំថែរក្សាឱ្យខាងតែបាននូវមិត្តភាពរវាងប្រទេស
និងប្រជាជនទាំងពីរ ព្រមទាំងសន្តិភាព
និងស្ថិរភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ» ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment