លោក គង់ អាទិត្យ អនុប្រធាន សម្ព័ន្ធសហជីព ស៊ីខាវឌូ បានឲ្យដឹង
កាលពីម្សិលមិញថា ការដឹកនាំធ្វើបាតុកម្មជាថ្មី នៅមុខរោងចក្រ
អែស.អិល នៅថ្ងៃនេះគឺនឹងធ្វើរយៈពេលមួយសប្តាហ៍
ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា
ចេញមុខជួយដោះស្រាយបញ្ចប់បញ្ហាវិវាទការងារ រវាងភាគីកម្មករ
និងម្ចាស់រោងចក្រ ដែលបានកើតឡើងចាប់តាំងពីដើមខែសីហាមក។
លោកបានបន្តថា៖«បាតុកម្មនេះ វានឹងក្លាយជាមហាបាតុកម្ម
ដែលមានកម្មករយ៉ាងតិច ២ ម៉ឺននាក់ មកពីរោងចក្រនានា
ទូទាំងប្រទេសចូលរួម ប្រសិនបើគ្មានដំណោះស្រាយទេនោះ»។ បើតាម លោក
អាទិត្យ វិវាទការងារក្នុងរោងចក្រនេះ
គឺផ្ដើមចេញពីភាគីរោងចក្រ ដែលបានផ្លាស់ប្ដូរវេណការងារ
របស់កម្មករ ពីរ-បីវេណ មកត្រឹមពីរវេណ
ដោយមិនមានការជូនដំណឹងជាមុន
ដែលធ្វើឲ្យកម្មករប្រឈមចំពោះការបាត់ស្ថិរភាពការងារ
ហើយបាននាំគ្នាធ្វើបាតុកម្មតវ៉ាជាបន្តបន្ទាប់
ប៉ុន្តែគ្មានដំណោះស្រាយអ្វីទាំងអស់
បើទោះបីជាការតវ៉ាចុងក្រោយនេះ កើតមានអំពើហិង្សាក៏ដោយ។
លោកបន្តថា៖«ថ្មីៗនេះថ្នាក់ដឹកនាំរោងចក្រ មានគម្រោងបញ្ឈប់កម្មករ ១៩ នាក់ ដែលជាថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រ ក្នុងគោលបំណងចង់រំលាយសហជីពនៅក្នុងរោងចក្រ ដើម្បីងាយស្រួលក្នុងការរំលោភសិទ្ធិការងារកម្មករ និងបានប្រកាសជាចំហថា នឹងផ្តល់ថវិកាលើកទឹកចិត្ត ៥០ ដុល្លារ ដល់កម្មករណា ដែលសុខចិត្តចាកចេញពីសហជីព ស៊ីខាវឌូ និង ១០០០ ដុល្លារ បើសិនចាប់បាននិងវាយឲ្យទ្រមខ្លួនតំណាងសហជីពស៊ីខាវឌូម្នាក់ ដែលដឹកនាំការធ្វើបាតុកម្មប្រឆាំងរោងចក្រ»។ ប៉ុន្តែ លោក មាស សុត្ថា ម្ចាស់ភាគហ៊ុនរោងចក្រ អែស អិល កាលពីម្សិលមិញ បានច្រានចោលទាំងស្រុង នូវការចោទប្រកាន់ខាងលើនេះ ដោយលោកបានអះអាងថា ភាគីរោងចក្រ មិនដែលរើសអើងចំពោះសហជីពណាមួយឡើយ។ លោកថ្លែងថា៖«យើងបានដាក់ពាក្យបណ្ដឹងច្រើនហើយ ទៅតុលាការរាជធានីភ្នំពេញ ដើម្បីជួយស្វែងរកការពិត និងយុត្តិធម៌ សម្រាប់កម្មកររបស់យើងខ្ញុំ ដែលជាជនរងគ្រោះ ក្នុងអំពើហិង្សាកន្លងមកនេះ។»
លោកសឿន ចន្ថា អាយុ ៣១ ឆ្នាំ បម្រើការនៅផ្នែកច្នៃម៉ូដ ក្នុងរោងចក្រអែស អិល បានអះអាងកាលពីម្សិលមិញថា កាលពីថ្ងៃសៅរ៍ ក្រុមអ្នកតវ៉ាប្រឆាំងរោងចក្របាននាំគ្នាទៅព័ទ្ធវាយរូបលោកដល់ កន្លែងផ្ទះជួល ហើយបានវាយបំផ្លាញម៉ូតូ ទូរទស្សន៍ និងកង្ហារ របស់លោកគ្មានសល់អ្វីឡើយ។ លោកបន្តថា៖«សំណាងល្អ ដែលខ្ញុំបានរត់គេចទៅសម្ងំពួននៅក្នុងបន្ទប់ទឹក រួចផុតពីការវាយ ប៉ុន្តែទ្រព្យសម្បត្តិរបស់ខ្ញុំ នៅក្នុងបន្ទប់ជួល ត្រូវពួកគេវាយបំផ្លាញចោលអស់»។ លោកសុខ សុផល ដែលជាអ្នកបើកបររថយន្ត នៅរោងចក្រ អែស អិល បានបន្ទរថា៖«ទង្វើរបស់ពួកគេ គឺចង់បំភ័យដល់យើងខ្ញុំ មិនឲ្យចូលធ្វើការ ដើម្បីទៅចូលរួមធ្វើបាតុកម្ម តវ៉ាប្រឆាំងរោងចក្រជាមួយពួកគេ ដែលនេះជាអំពើមួយផ្ទុយនឹងច្បាប់»។
លោកបានអះអាងបន្តថា ប្អូនជីដូនមួយរបស់លោកម្នាក់ឈ្មោះសាត សុផៃ ក៏ត្រូវក្រុមបាតុករដែលមកតវ៉ា បាញ់នឹងចំពាមកៅស៊ូ ត្រូវចំភ្នែកខាងឆ្វេង បណ្ដាលឲ្យបែកគ្រាប់ភ្នែក ហើយត្រូវបានគ្រូពេទ្យ ធ្វើការវះកាត់យកគ្រាប់ភ្នែកចេញកាលពីម្សិលមិញ។ លោកបន្តថា៖«ប្អូនជីដូនមួយខ្ញុំ បានក្លាយទៅជាជនពិការភ្នែក ដោយសារតែអំពើហិង្សា ដែលបានកើតឡើង កាលពីលា្ងចថ្ងៃសុក្រ។ មកដល់ពេលនេះ នៅមិនទាន់មាននរណាម្នាក់ ចេញមុខទទួលខុសត្រូវចំពោះការផ្ទុះអំពើហិង្សានេះទេ»។
ក្រុមកម្មករដែលធ្វើការតវ៉ានៅខាងក្រៅរោងចក្រអេសអិល ក៏ធ្លាប់បានអះអាងដែរថា សន្តិសុខរោងចក្រ បានគប់ដុំថ្ម និងបាញ់ចំពាមកៅស៊ូមកលើពួកគេឲ្យរងបួស៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment