យុវតី
ឆាវ វត្ដី អាយុ២១ឆ្នាំ ជា និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិ
សាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចបាន និយាយថា
ខ្លួនបានឃើញវីដេអូឃ្លីបនេះ ជាមួយមិត្ដរួមថ្នាក់
ពេលកំពុងជួបជុំគ្នា ញ៉ាំអាហារថ្ងៃត្រង់ ហើយក៏បានសម្រេច
បោះបង់ការបរិភោគភេសជ្ជកូកាកូឡា ដែលជាទីពេញនិយមនេះ ។
យុវតី បន្ដថា ពីមុននាងខ្ញុំមិនជឿទេ អាចជាការនិយាយតគ្នា ឬជាការប្រកួត ប្រជែងគ្មានភាពស្មោះ ត្រង់ណាមួយរបស់ ក្រុមហ៊ុនពីផលិតផលភេសជ្ជៈផ្សេងទៀត ក៏ថាបាន តែដល់ឃើញរូបភាពជាក់ ស្ដែង ទើបដឹងថា ភេសជ្ជៈកូកាកូឡាប្រឈម នឹងភាពគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ។

លោក មេធាវី ហង្ស ហាណាហ្សា បានឃើញនៅក្នុងបណ្ដាញទំនាក់ទំនង សង្គមតាមរយៈមិត្ដភក្ដិរបស់ គាត់ក៏ បានឆ្លើយតបមិត្ដរបស់គាត់វិញពីការ ទទួលយកនូវព័ត៌មានដ៏អាក្រក់នេះ និង អរ គុណដល់មិត្ដភក្ដិគាត់ចំពោះការ ចែករំលែកព័ត៌មាននេះ ពិសេសបន្ដឱ្យ មានការប្រុងប្រយ័ត្ន ដោយលោកមេធាវី ចាត់ទុកថា វាសំខាន់ចំពោះខ្ញុំណាស់ ដើម្បីប្រាប់ព័ត៌មានឱ្យកូនរបស់ខ្ញុំ Nana Yakata បានដឹង និងចៀសវាងការបន្ដ ប្រើប្រាស់ទៀត ។

លោក កែ ប៊ុនសុង ជាអាជីវករលក់ គ្រឿងក្រអូបដ៏ធំមួយរូបនៅខេត្ដកំពង់ស្ពឺ កាលពីព្រឹកម្សិលមិញ ប្រាប់នគរវត្ដថា “ខ្ញុំក៏ឃើញនៅក្នុងហ្វេសប៊ុកតាមរយៈ កូនប្រុសខ្ញុំ ហើយពួកគេហាក់ដូចជា បាន ដឹងព័ត៌មាននេះ ជុំវិញបញ្ហាគ្រោះ ថ្នាក់រហូតដល់កូនប្រុសរបស់ខ្ញុំវ័យ១៣ ឆ្នាំ គាត់ប្រាប់ដល់ខ្ញុំនិងភរិយា គួរតែបោះ បង់ចោលការពិសាភេសជ្ជកូកាកូឡា ។
លោកបន្ដ ថា ពីមុនកូនរបស់ខ្ញុំទាំង អស់ គាត់ចូលចិត្ដកូកាកូឡាណាស់ ពេល ខ្លះជាឧបស័គ្គធ្ងន់ធ្ងរ ខណៈខ្ញុំហាមឃាត់ មិនឱ្យញ៉ាំកូកាកូឡា ព្រោះមានជាតិ ហ្គាសច្រើន អាចប៉ះពាល់ដល់បញ្ហា ក្រពះ ប៉ុន្ដែគាត់មិនទទួលយក ដោយ សារខ្ញុំគ្មានអំណះអំណាង បង្ហាញហេតុ ផលពីបញ្ហាគ្រោះថ្នាក់នេះ ដល់ពួកគេ បានឃើញនៅក្នុងវីដេអូឃ្លីប ក៏ទទួល យកអ្វីដែលខ្ញុំធ្លាប់ប្រាប់ពួកគេកន្លងមក។
លោក សំ ប៊ុនឈឿន ជាគ្រូបង្រៀន ភាសាអង់គ្លេសនៅស្រុកបាកាន ខេត្ដ ពោធិ៍សាត់ និយាយថា ខ្ញុំធ្លាប់ពិសា ភេសជ្ជកូកាកូឡា ប៉ុន្ដែបង្កឱ្យមានអាការ ឆ្អល់និងចុកក្រពះ ហើយអ្នកលក់ប្រាប់ គាត់ថា មកពីអ្នកឯងមានបញ្ហាសុខភាព ក្រពះ តែគ្រូពេទ្យប្រាប់គាត់ថា មិនមាន អាការៈបែបនេះទេ ។ លោកបន្ដថា មក ទល់បច្ចុប្បន្ន ខ្ញុំឈប់បរិភោគភេសជ្ជៈ កូកាកូឡាជាង៨ឆ្នាំមកហើយ ។
នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ពេលគណនីឈ្មោះ Khmer Library បង្ហាញពីវីដេអូឃ្លីប ពីសកម្មភាពបុរស ជនជាតិបរទេសចាក់ទឹកកូកាកូឡាទៅលើ ដែកដែលមានច្រែះជាច្រើន ខាត់ជូត ដុសជ្រះជាតិដែកទៀតនោះ ទើបមាន អ្នកបញ្ចេញមតិស្រដៀងៗគ្នាពីបញ្ហា គ្រោះថ្នាក់ សន្យាដកខ្លួនពីការញ៉ាំភេសជ្ជៈ កូកាកូឡានេះ ។
នៅវីដេអូឃ្លីប You Tube មួយផ្សេង ទៀត ក៏បានបញ្ជាក់ពីការធ្វើពិសោធន៍ ដោយយកពងមាន់ស្ងោរួចមួយគ្រាប់ មកដាក់ក្នុងកែវ រួចចាក់ទឹកកូកាកូឡា ចូលទុករយៈពេល១ឆ្នាំ ឃើញសម្បកពង មាន់ត្រូវបានរលាយអស់នៅក្រោមបាតកែវ នៅសល់តែសាច់ពងមាន់ ដែល ការពិសោធន៍នេះបញ្ជាក់ថា ការបរិភោគ ភេសជ្ជកូកាកូឡាប្រឈមពុកធ្មេញ ដោយ សារមានជាតិអាស៊ីតខ្ពស់ ។
ពាក់ព័ន្ធ បណ្ដាញសង្គមហ្វេសប៊ុកបាន រិះគន់ទៅនឹងផលិតផលកូកាកូឡាប្រឈម នឹងគ្រោះថ្នាក់ អ្នកស្រី លឹម លីណា តំណាងទីផ្សារផលិតផលកូកាកូឡាបាន ប្រាប់នគរវត្ដតាមទូរស័ព្ទកាលពីព្រឹកថ្ងៃ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ថា “អ្វីដែល យើងបានឃើញគ្រប់បែបយ៉ាង បណ្ដាញ សារព័ត៌មានហ្វេសប៊ុកហ្នឹង បងប្អូនដែល ពួកគេបានបង្ហោះ យើងមិនអាចជឿ១០០ ភាគរយបានទេ ដោយអ្នកស្រីបញ្ជាក់ថា ផលិតផលរបស់កូកាកូឡា ជាស្ដង់ដារ លក្ខណៈចំណីអាហារ និងសុវត្ថិភាព មិន ដូចជាបញ្ហាដែលត្រូវបានពួកគេបង្ហោះ នោះទេ អាចជាការបង្កាច់បង្ខូចក្រុមហ៊ុន ប៉ុន្ដែអ្នកដែលចង់ដឹងពីផលិតផលកូកា កូឡាផលិតរបៀបណា គាត់អាចបើក មើល Website CoCaCola បាន ដែល បញ្ជាក់អំពីការផលិត និងសំណួរចម្លើយ ទី១៦ជុំវិញបញ្ហា ដូចអ្វីដែលគេបាន បង្ហោះនៅលើហ្វេសប៊ុកនេះ ។
គួររំលឹក ថា ផលិតផលកូកាកូឡាត្រូវ បានយុវវ័យនៅប្រទេសកម្ពុជា និងអន្ដរ ជាតិចាត់ទុកជាទីពេញនិយមសម្រាប់ មនុស្សជំនាន់ថ្មី និងផ្ដល់អត្ថប្រយោជន៍ បង្កើនកម្លាំង កាត់បន្ថយពីការនឿយ ហត់ ហើយផលិតផលនេះកំពុងនឹងទទួល បានការដណ្ដើមទីផ្សារក្នុងកម្រិតស្ដង់ដារ អន្ដរជាតិ ប៉ុន្ដែសាស្ដ្រាចារ្យច្បាប់ជន ជាតិបារាំងម្នាក់មកបង្រៀននៅមហា វិទ្យាល័យនីតិសាស្ដ្រនិងវិទ្យា
សាស្ដ្រសេដ្ឋ កិច្ច (នៅភ្នំពេញឆ្នាំ១៩៩៤) ធ្លាប់ប្រាប់ ដល់និស្សិតថា រដ្ឋាភិបាលប្រទេសបារាំង ធ្លាប់ហាមឃាត់ មិនឱ្យមានការលក់ ផលិតផលកូកាកូឡា ក្នុងប្រទេសនេះ ដើម្បីជាការធានាចំពោះសុខុមាលភាព របស់ពលរដ្ឋ ។

បើទោះជា ផលិតផលកូកាកូឡារងនូវ ការវាយប្រហារដោយបណ្ដាញសង្គម ហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រផ្ដើមចេញជា ចម្ងល់ ក៏ដូចជាបោះបង់ការបរិភោគ ប៉ុន្ដែក្រុមហ៊ុននេះនៅតែមានសក្ដានុពល ក្នុងការដណ្ដើមទីផ្សារនៅក្នុងប្រទេសនិង ក្រៅប្រទេស ។
ការប្រឈម ប្រសិនបើក្រុមហ៊ុននេះ មិនព្យាយាមបង្ហាញពីការផលិតរបស់ ខ្លួនជាលក្ខណៈស្ដង់ដារ និងបញ្ជាក់ជុំវិញ ថា មិនប៉ះពាល់ដល់សុខភាពទេនោះ អាចប្រឈមនឹងវិបត្ដិទីផ្សារបន្ទាប់ពីអតិថិ ជនជាច្រើនងឿងឆ្ងល់ក្នុងរឿងនេះ ជា ពិសេសប្រជាពលរដ្ឋខ្មែរតែងមានទម្លាប់ អ្វីដែលខ្លួនមិនពេញចិត្ដ មិនបរិភោគ តែងផ្ដាំផ្ញើដល់កូនចៅសាច់ញាតិតៗគ្នា ចាត់ទុកជាចំណុចដែលព្រួយបារម្ភពីការ បាត់បង់អតិថិជន ។
បើចង់ ជ្រាបច្បាស់សូមប្រិយមិត្ដ អ្នកអានចូលទៅកាន់ Link ខាងក្រោមៈ https://www.facebook.com/photo.php?v=459716877472838&set=vb.296554773789050&type=2&theater ៕
No comments:
Post a Comment