ភ្នំពេញ: រហូតដល់រសៀល ថ្ងៃទី១៣វិច្ឆិកានេះ
ក្រុមគ្រួសារអ្នកដែលត្រូវប៉ូលិសចាប់ ក្នុងព្រឹត្តិ ការណ៍ ប៉ះទង្គិច
នៅស្ទឹងមានជ័យ រវាងកម្មកររោងចក្រកាត់ដេរ SL និងប៉ូលិសប៉េអឹម
កាលពីព្រឹកថ្ងៃទី១២វិច្ឆិកានោះ បានប្រមូលផ្តុំ
នៅមុខស្នងការប៉ូលិស។ ការប្រមូលផ្តុំនោះ បានធ្វើ ឡើង
ចាប់តាំងពីព្រឹកនេះមកម្លេះ។
ក្រុមគ្រួសារ អះអាងថា អ្នកដែលប៉ូលិសចាប់ឃុំខ្លួននោះ មិនជាប់ពាក់ព័ន្ធនឹងករណីបង្កហិង្សា ជា មួយនឹងប៉ូលិស ដែលមានការដុតឡានប៉ូលិសឡើយ។
យ៉ាងណាក៏ដោយ លោក ជួន ណារិន ស្នងការរងទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនជាង ៣០ នាក់នោះ មានជនដៃដល់ពីរនាក់ ដែលជាប់ពាក់ព័ន្ធ ក្នុងករណីនៃការប៉ះទង្គិចគ្នា រវាងអាជ្ញាធរ និងកម្មកររោងចក្រអេសអិល នៅមុខវត្តស្ទឹងមានជ័យ កាលពីម្សិលមិញនេះ។ ជនដៃដល់ទាំងពីរនាក់នោះ នឹងត្រូវអាជ្ញាធរមានសមត្ថកិច្ច កសាងសំណុំរឿង បញ្ចូនទៅតុលាការ នៅពេលឆាប់នេះ ពីបទបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងបង្ករបួសស្នាម។
លោក ជួន ណារិន ស្នងការរងទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៣៨ នាក់ ក្នុងនោះ មានព្រះសង្ឃ ៧ អង្គ។ បន្ទាប់ពីធ្វើការជាមួយមន្ត្រីមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សមត្ថកិច្ច បានដោះលែងព្រះសង្ឃ ៧ អង្គនោះ ទៅវិញហើយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា។
លោកបន្តថា សកម្មភាពបទល្មើសរបស់ព្រះសង្ឈទាំង ៧អង្គនោះ មានហើយ តែសមត្ថកិច្ចមិនអនុវត្តទៅតាមផ្លូវច្បាប់ទេ ទុកឲ្យអនុវត្តតាមផ្លូវព្រះពុទ្ធសាសនា។ ចំពោះអ្នកនៅសល់ចំនួន ៣១ នាក់ទៀត ជាជនឆ្លៀតឱកាសចំនួន ៣០ នាក់ ឯកម្មកររោងចក្រ អេសអិល មានម្នាក់ ហើយក្នុងចំណោមនោះ នៅមានជនដៃដល់ ២ នាក់ (ក្នុងចំណោម៣០នាក់)។ ពួកគេទាំងនោះ មិនមែនជាបាតុករទេ។ នៅពេលឆាប់ៗនេះ សមត្ថកិច្ច បានកសាងឯកសារ បញ្ជូនទៅកាន់តុលាការ ចោទប្រកាន់តាមច្បាប់ ពីបទប្រើអំពើហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ និងបទបង្ករបួសស្នាម៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment