របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, December 16, 2013

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ជប៉ុន​ប្រកាស​អំពី​ការបង្កើត​ដៃគូ​យុទ្ធសាស្ត្រ

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ត្រួត​ពល​ នា​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​​កម្ពុជា ថ្ងៃ​ទី ១៦ វិច្ឆិកា ២០១៣
នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​យល់​ស្របគ្នា​ថា នឹង​បង្កើន​ទំនាក់​ទំនង​ទ្វេ​ភាគី រវាង​ប្រទេស​ទាំងពីរ ឱ្យ​ដល់​កម្រិត​ទំនាក់​ទំនង​យុទ្ធសាស្ត្រ​តែម្តង។ ឆន្ទៈ​រួម​នេះ​បាន​ស្តែង​ឡើង ក្នុង​សន្និសីទ​កាសែត​រួមគ្នា​មួយ នៅ​ប្រទេស​ជប៉ុន នា​ល្ងាច​ថ្ងៃ​ទី១៥​ធ្នូ​ម្សិលមិញ បន្ទាប់​​​​​​​​ពី​ភាគី​ទាំងពីរ ​បាន​មើល​ឃើញ​ ការរីក​ចម្រើន នៃ​សហ​ប្រតិ​បត្តិការ​ ទ្វេ​ភាគីរវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ក្រុងតូក្យូ។ នយោបាយ​ការបរទេស​នេះ​នឹង​នាំ​ជំនួយ​ជប៉ុន​បន្ថែម​មក​ឱ្យ​កម្ពុជា ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​កម្ពុជាមាន​បញ្ហា​ជាមួយ​ចិន​ទេ នេះ​បើតាម​អ្នកវិភាគ បើ​ទោះបី​ជា​បច្ចុប្បន្ន​កម្ពុជា​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ របស់​ចិន​ក្តី។

លោក ហ៊ុន សែន និងលោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានប្រកាសជាមួយគ្នាថានឹង បង្កើនទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យដល់កម្រិតទំនាក់ទំនងយុទ្ធសាស្ត្រ។ សេចក្តីថ្លែង ការណ៍នេះ ត្រូវបានធ្វើឡើង ក្រោយការបញ្ចប់កិច្ចប្រជុំកំពូលទ្វេភាគីមួយ អំឡុងពេលទស្សន​កិច្ចផ្លូវ​កា​រ​​​របស់នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសជប៉ុន។ លោក ស៊ីនហ្សូ អាបេ អះអាងអំពី​ការបន្តផ្តល់​ជំនួយ​​​បន្ថែមសម្រាប់អភិវឌ្ឍន៍កម្ពុជា ក្នុងនោះមានទាំង ការបញ្ជូនអ្នកជំនាញការ​ជប៉ុនឱ្យ​មក​ជួយ​កែ​លម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងការភ្ជាប់ ជើងហោះហើរផ្ទាល់ពីជប៉ុនមកកម្ពុជា ក្នុងពេលឆាប់។

បំ​ណង​លើក​កម្ពស់​ទំនាក់​រវាង​កម្ពុជា និង​ជប៉ុន ឱ្យ​ដល់​កម្រិត​យុទ្ធសាស្ត្រ​នេះ​បាន​កើត​ឡើង​នៅ​ក្រោយ​ពេល ដែល​កម្ពុជា​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​ចិន នៅ​ឆ្នាំ២០១០។ លោក សុខ ទូច អ្នកវិភាគ​នយោបាយ​កម្ពុជា យល់​ឃើញថា ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ជប៉ុន នឹង​ពង្រឹង​ប្រព័ន្ធ​ច្បាប់ និង​ការប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា។ លោក​ពន្យល់​ថា រាល់​ការវិនិយោគ​របស់​ជប៉ុន​គឺ​តែងតែ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ ខុស​ពី​ចិន ដែល​បាន​មើល​រំលង​បញ្ហា​នេះ។

ម្យ៉ាងទៀត ចំពោះ​លោក សុខ ទូច បទពិសោធន៍​របស់​កម្ពុជា​ក្នុង​ទំនាក់​ទំនង​ផ្តាច់មុខ​ជាមួយ​មហា​អំ​ណាច​ ពិភពលោក គ្នាន​អ្វី​ចំណេញ​ឡើយ​សម្រាប់​កម្ពុជា។ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ អះ​​​អាង​ថា កម្ពុជា​មិនមែន​ជា​«កូន​ក្រមុំ»​របស់​មហា​អំណាច​ណាមួយ​ឡើយ ពោលគឺ​ក្នុងនាម​ជា​រដ្ឋ​ឯក​​រាជ្យ មាន​អធិបតេយ្យ កម្ពុជា​ត្រូវការ​កិច្ច​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ស្មើភាព ជា​មួយ​បណ្តា​ប្រ​ទេស​​​​នានា​លើ​ពិភពលោក ដូចជា​អាមេរិក និង​កូរ៉េ​ជាដើម។

ប្រទេស​ជប៉ុន​បាន​ទទួល​ស្គាល់​ឯករាជ្យភាព​របស់​ប្រទេស​កម្ពុជា​តាំងពី​ដើមទី ពោលគឺ​មុន​ប្រទេស​ចិន​​​​ទៅទៀត។ រហូត​ដល់​ពេលនេះ​ទំនាក់​ទំនង​ការទូត​កម្ពុជា-ជប៉ុន មាន​អាយុ៦០ឆ្នាំ​ហើយ ចំណែកឯ​ចំណង​ទូត​កម្ពុជា-ចិន ទើបតែ​បាន៥៥ឆ្នាំ​ប៉ុណ្ណោះ។ បើតាម​លោក សុខ ទូច ទំនាក់​ទំនង​យុទ្ធសាស្ត្រ​កម្ពុជា-ជប៉ុន អាច​ធ្វើ​ឱ្យ​ចិន ដែល​ជា​យក្ស​នៅ​អាស៊ី និង​ដែល​ជា​ប្រទេស​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​ច្រើន​ជាងគេ ដោយ​ឥត​លក្ខខណ្ឌ​«បន្ទន់​ឥរិយាបទ»​ចំពោះ​កម្ពុជា៕

ប្រភពៈ RFI

No comments: