របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, December 16, 2013

កម្ម​ករ​​​រោង​ចក្រ​​ធ្វើ​កូ​ដ​​កម្ម​​បិទ​​ផ្លូវ​ជាតិ​​លេខ​​2

ខេត្ដ​តាកែវ​៖ ការ​ចរចា​គ្នា ​រវាង​តំណាង​កម្មករ​-កម្មការិនី​ និង​ថៅកែ​រោង​ចក្រ​កាត់​ដេរ​ សម្លៀក​បំពាក់​ពេទ្យ​ ដែល​មាន​ទីតាំង ​ស្ថិត​នៅ​ភូមិ​រូង​ ឃុំលំចង់​ ស្រុក​សំរោង​ កាល​ពី​ថ្ងៃ​ទី​១៤​ ធ្នូ​ កន្លង​ទៅ​ ហាក់​ពុំ​ទទួល​បាន​លទ្ធផល ​វិជ្ជមាន​ណា​មួយ​នោះ​ទេ​ ខណៈ​ដែល​ពួក​គេ​បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​២​ ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​ តែ​ក្រោម​ការ​សម្រប​សម្រួល ​ពី​អាជ្ញាធរ​ស្រុក-ខេត្ដ​ ទើប​នៅ​ម៉ោង​១​និង​២០​នាទី​រសៀល ​ថ្ងៃ​ដដែល​ កម្មករ​-កម្មការិនី​ រោង​ចក្រ​បាន​ឯកភាព ​បើក​ផ្លូវ​ឱ្យ​ធ្វើ​ចរាចរណ៍​ជា​ ធម្មតា​វិញ​ បន្ទាប់​ពី​បិទ​ផ្លូវ​ជាតិលេខ​២​អស់​រយៈ​ពេល​ប្រមាណ​៥​ម៉ោង​ ។​


ប្រភព​ព័ត៌មាន​ពី​តំណាងកម្មករ​-កម្មការិនី​បាន​រៀប​ រាប់​ថា​ មាន​កម្មករ​ជាង​៣០០​នាក់​បាន​ចោទ​ថៅ​កែ​រោង​ចក្រ​ថា​ បាន​រំលោភ​សិទ្ធិ​ការងារ​របស់​កម្មករ​-កម្មការិ​នី​ដោយ​គេ​ចង់​ដក​ ឬ​ដេញ​ចេញ​ស្រេច​តែ​អំពើ​ចិត្ដ​ ហើយ​បាន​កេង​ប្រវ័ញ្ច​ញើស​ឈាម​កម្លាំង​ពលកម្ម​របស់​កម្មការ​-​កម្មារិនី​ ទើប​នៅថ្ងៃ​ទី​១៤​ ធ្នូ​ បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​អត់​ចូល​ធ្វើ​ការ​ និង​បិទ​ផ្លូវ​ជាតិ​លេខ​២​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ។​ តំណាង​កម្មករ​-កម្មការិនី​ឱ្យ​ដឹង​ទៀត​ថា​ ចំពោះ​លក្ខខណ្ឌ​ការងារ​ដែល​ពួក​គេ​បាន​ទាមទារ​ឱ្យ​ថៅកែ​រោង​ចក្រ​អនុវត្ដ​ នោះ​មាន​ចំនួន​១៤​ចំណុច​គឺ​ ៖

​១-​សុំ​ឱ្យក្រុមហ៊ុន​ផ្ដល់​លុយ​បាយ​ថ្ងៃត្រង់​ចំនួន​១០​ដុល្លារ​ក្នុង​មួយ​ខែ​
២-​កុំ​ឱ្យ​ក្រុមហ៊ុន​កាត់​លុយ​ធ្វើ​ដំណើរ​នៅ​ពេល​កម្មករ​សុំ​ច្បាប់​
៣-​កុំ​ឱ្យ​ក្រុមហ៊ុន​កាត់លុយ​ព្រីម​សមាមាត្រ​
៤-​សូម​ឱ្យ​ក្រុមហ៊ុន​បើក​លុយ​ថ្លៃ​បាយ​ក្នុង​១​អាទិត្យ​ម្ដង​
៥-​នៅ​ពេល​កម្មករ​ធ្វើ​ការ​បាន​៣​ខែ​ ខាង​ក្រុមហ៊ុន​បន្ដ​កិច្ច​សន្យា​ពេញ​សិទ្ធិ​ក្នុង​ការងារ​ ។​
៦-​ក្រុមហ៊ុន​ត្រូវ​បើក​ប្រាក់​ខែ​ឱ្យ​អស់​នៅ​ម៉ោង​៤​ល្ងាច​ ព្រោះ​កន្លង​មក​បើក​លុយ​ឱ្យ​កម្មករ​យឺត​យ៉ាវ​ណាស់​
៧-​ក្រុមហ៊ុន​ត្រូវ​ដំឡើង​ប្រាក់​ខែ​ធ្វើ​ដំណើរ​៣​ដុល្លារ​បន្ថែមទៀត​
៨-​សូម​ក្រុមហ៊ុន​បញ្ចុះ​ចំនួន​ដែលក្រុម​ហ៊ុន​បាន​កំណត់​រួច​មក​
៩- ​ពេល​កម្មករ​-កម្មការិនី​អូស​កាត​ហើយ​ មិន​ជាប់​ សូម​ក្រុម​ហ៊ុន​មេត្ដា​ជួយ​សម្រួល​និង​ធ្វើ​តារាង​វត្ដ​មាន​តាម​ក្រុមហ៊ុន​ ទាំង​អស់​
១០-​សូម​ឱ្យ​ក្រុមហ៊ុន​មាន​បន្ទប់​សម្រាក​ព្យា​បាល​ឱ្យ​បាន​ត្រឹមត្រូវ​ ហើយ​មាន​គ្រូពេទ្យ​នៅ​ប្រចាំ​ក្នុង​រោង​ចក្រ​
១១-​សូម​ឱ្យ​ក្រុមហ៊ុន​មាន​គ្រូពេទ្យ​ប្រចាំ​ការ​ក្នុង​១​ថ្ងៃ​២​ម៉ោង​
១២-​សូម​ក្រុមហ៊ុន​ជួយ​សម្រួល​ដល់​ការ​សុំ​ច្បាប់​នៅ​ពេល​មាន​ធុរៈ​ផ្សេងៗ​របស់កម្មករ​-​កម្មការិនី​ និង​មិន​ត្រូវ​កាត់លុយ​ឡើយ​
១៣-​ពេល​កម្មករ​-កម្មការិនី​មាន​ជំងឺ​និង​មាន​សំបុត្រ​ពេទ្យ​ ក្រុមហ៊ុន​មិន​ត្រូវ​រើស​អើង​ទេ​
១៤- ​នៅ​ពេល​កម្មករ​-កម្មការិនី​ធ្វើ​កូដកម្ម​ខាង​រោង​ចក្រ​មិន​ត្រូវ​កាត់​លុយ​ អ្វី​ទាំង​អស់​ ។​ 

បើ​សិន​លក្ខខណ្ឌ​ងាយៗ​ទាំង​អស់​នេះ​ខាង​រោង​ចក្រ​មិន​ទទួល​យក​ទេ​នោះ​ យើង​នឹង​បន្ដ​ធ្វើកូដ​កម្ម​អត់​ចូល​ធ្វើការ​និង​បិទ​ផ្លូវ​ជាតិ​លេខ​២​បន្ដ​ ទៀត​នៅ​ថ្ងៃ​ទី​១៦​ ធ្នូ​ ។​

លោក​ ញ៉ែម​ ស្រស់​ អភិបាលស្រុក​សំរោង​បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ បន្ទាប់​ពី​ខាង​កម្មករ​-​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ពេទ្យ ​បាន​ធ្វើ​កូដ​កម្ម​បិទផ្លូវ​ជាតិលេខ​២​ ធ្វើ​ឱ្យ​កក​ស្ទះ​ចរា​ចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​មិន​រួច​នោះ​ លោក​ ស្រី​ បេន​ អភិបាល​ខេត្ដ​បាន​បញ្ជា​មក​លោក​ត្រូវ​ធ្វើ​យ៉ាង​ណា​សម្រប​សម្រួល​រវាង​ កម្មករ​និង​ថៅកែ​រោង​ចក្រ​ឱ្យ​បាន​ចប់សព្វ​គ្រប់​ ចៀស​វាង​ការ​រាល​ដាល​កាន់​តែ​ធំទៅ​ៗ​ ហើយ​លោក​ក៏​បាន​ចុះ​ទៅ​សម្រប​សម្រួល​ដោយ​មាន​តំណាង​កម្មករ​​ អាជ្ញាធរ​ស្រុក​ តំណាង​ថៅកែ​រោង​ចក្រ​និង​លោក​ យស់​ ណាលី​ អភិបាល​រង​ខេត្ដ​ តែ​អត់​ទទួល​បាន​លទ្ធផល​អ្វី​ទេ​ នៅ​ថ្ងៃ​ទី​១៤​ ធ្នូ​នោះ​ តែ​កម្មករ​-​កម្មការិនី​ទាំង​អស់​បាន​ឯកភាព​បើក​ផ្លូវ​ជាតិលេខ​២​ ឱ្យ​ធ្វើ​ចរាចរណ៍​វិញ​នៅម៉ោង​១​និង​២០​នាទី​រសៀល​ ។​

ទោះ​បី​ជា​បែប​ណា​ តំណាង​កម្មករ​-កម្មការិនី​បាន​ព្រមាន​ថា​ ការ​សម្រប​សម្រួល​ដោយ​មាន​អាជ្ញាធរ​ខេត្ដ​-ស្រុក​មក​ជួប​បែប​ណា​​ ក៏​អត់់​មាន​ន័យ​ដែរ​ ។​ ចំណែក​មន្ទីរ​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ចំពោះ​កម្មករ​ នោះ​ អត់​ឃើញ​មក​ជួយ​ដោះ​ស្រាយ​ទេ​ ហើយ​បើ​សិន​ជា​ថៅ​កែ​គ្មាន​ដំណោះ​ស្រាយ​ទៅ​តាមលក្ខខណ្ឌ​ទេ​ កម្មករ​ប្រមាណ​ជា​៣០០​នាក់​នឹង​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​បន្ដ​ទៀត​ រហូត​ដល់​មាន​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ ៕ 


No comments: