រាជធានីភ្នំពេញ៖ ខណៈពេលនេះ
អ៊ិត សេដ្ឋា
ពិធីករ ដ៏មានប្រជាប្រិយភាព ក្នុងកម្មវិធី“ អ្នកនឹង ក្លាយជាសេដ្ឋី”
ដែលចាក់ផ្សាយប្រចាំស្ថានីយ៍ ទូរទស្សន៍ CTN
កំពុងរងការរិះគន់ធ្ងន់ធ្ងរ អំពីសំ ណាក់មជ្ឈដ្ឋានប្រិយមិត្ត
បណ្តាញសង្គមហ្វេសប៊ុក (facebook) ថា
លោកបានបំភ្លៃប្រវត្តិសាស្ត្រ នៃល្ខោនបាសាក់ខ្មែរ
ដោយមិនបាន សិក្សាស្រាវជ្រាវ ឱ្យបានច្បាស់លាស់។
ពិធីករឆ្នើមលោក អ៊ិត សេដ្ឋា បានដាក់សំណួរទាក់ទងទៅនឹងប្រវត្តិសាស្ត្រសិល្បៈខ្មែរ ដោយសួរថា“តើល្ខោនបាសាក់ មានដើមកំណើតពីប្រទេសណា? ” ដោយចម្លើយជ្រើសរើស មាន A. វៀតណាម B. ឥណ្ឌា C. ចិន D. អឺរ៉ុប ដូច្នេះ។
ទើបមានការរិះគន់ធ្ងន់ធ្ងរថា លោកបានបំភ្លៃប្រវត្តិសាស្ត្រខុសការពិតនៅក្នុងកម្មវិធី “អ្នកនឹងក្លាយជាសេដ្ឋី” ដែលចាក់ផ្សាយប្រចាំស្ថានីយ៍ទូរទស្សន៍ CTN កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនេះ (ដូចមានផ្សាយតាមកញ្ចក់ទូរទស្សន៍ស្រាប់)។

គួរបញ្ជាក់ថា អ្នកស្រាវជ្រាវមួយចំនួន បានលើកឡើងថា ប្រហែលជាជាង ១០០ ឆ្នាំមកហើយ ដែលល្ខោនបាសាក់បានចាប់កំណើត ។ អគ្គលេខធិកានៃរាជបណ្ឌិតសភា លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បុរាណវិទូអរីយៈធម៌ខ្មែរ និងតំបន់អាស៊ី បានមានប្រសាសន៍ថា “ ល្ខោនបាសាក់ ឬ (ល្ខោនទ្រើងឈ្លោក)” បានបង្កើតឡើងដោយបញ្ញវន្តខ្មែរមួយក្រុម នៅតំបន់បាសាក់ ទឹកដីព្រះត្រពាំង នៃដែនសុវណ្ណភូមិកម្ពុជាក្រោម ។ ប៉ុន្តែមកដល់ពេលនេះមិនទាន់សុំការបកស្រាយពីលោកពិធីករ អ៊ិត សេដ្ឋា បាននៅឡើយទេ៕
ប្រភពៈ យល់ព្រម
No comments:
Post a Comment