រាជធានីភ្នំពេញ ៖ ភាគីថៅកែរោងចក្រកាត់ដេរ,
សហជីពកម្មករ និងមន្ត្រីរដ្ឋាភិបាលដែលដឹកនាំដោយ លោកអ៊ិត សំហេង
រដ្ឋមន្ត្រីក្រសួងការងារ
បានបើកកិច្ចប្រជុំពិភាក្សាររឿងប្រាក់ខែរបស់ កម្មករកាត់ដេរ
នាព្រឹកថ្ងៃទី១៦ ធ្នូ ២០១៣ នេះ នៅទីស្តីការក្រសួងការងារ។
ការពិភាក្សានោះយករូបមន្ត៣ពីការដំឡើងប្រាក់
ខែ ១-ផែនការដំឡើងប្រាក់ខែសម្រាប់រយៈពេល៥ឆ្នាំ គឺ ២០១៤-២០១៨,
២-ដំឡើងប្រាក់ខែគិតជាលេខគត់
ហើយបើមានការចាំបាច់អ្វីនឹងធ្វើការ ពិភាក្សាឡើងវិញពីបញ្ហា
អតិផរណាដោយប្រការណាមួយ និង៣-អាចដំឡើងប្រាក់ខែដល់កម្រិតមួយ
ដែលសមស្របនឹងបំណាច់ឆ្នាំនីមួយៗ ។
សូមបញ្ជាក់ថា កិច្ចប្រជុំកន្លងមក
ភាគីសហជីពមួយបានទាមទារឡើងប្រាក់ខែពី១៥០ដុល្លារ
និងភាគីខ្លះ ទៀតទាមទារពី១០០ដុល្លារ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment