ខេត្តស្វាយរៀង៖ បុគ្គលិក កាស៊ីណូឡាស់វីហ្កាស់សាន់
ដែលពុលអាហារ បណ្តាលឲ្យចុកពោះរាគ រូសនោះ
បានកើនឡើង ជាបន្តបន្ទាប់ដល់ជាង ១០០នាក់ហើយ
ក្នុងចំណោមបុគ្គលិកសរុបជាង ២០០នាក់ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព
ប្រចំាខេត្តស្វាយរៀងបានបញ្ជាក់ឲ្យដឹងនៅមុននេះ បន្តិចថា
មកដល់ម៉ោង៣និង៤៦នាទីរសៀល ថ្ងៃទី១៥ ធ្នូ ២០១៣
បុគ្គលិកដែលកំពុងសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យមានចំនួន៦៨នាក់
ក្នុងនោះ មានស្រី៣៦នាក់
ប៉ុន្តែចំនួននេះនឹងកើនឡើង ទៀតខណៈពេលខាងកាស៊ីណូ និងសមត្ថកិច្ចកំពុងដឹក
ជញ្ជូនមកកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ទៀត ។
សេចក្តីរាយការណ៏បានបន្តថា បុគ្គលិកដែលពុលអាហារ ចាប់តំាងពីម៉ោងជាង១១ព្រឹកមកមានចំនួនជាង១០០នាក់ ប៉ុន្តែមួយចំនួនបានឲ្យវិលត្រឡប់ទៅផ្ទះវិញដោយសារធូរស្រាល និងក្នុងនោះមាន២នាក់ មានអាការៈធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់ ។
កាស៊ីណូឡាស់វីហ្កាស់សាន់នេះស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់និងក្រុងបាវិត ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment