របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Showing posts with label អប់រំ. Show all posts
Showing posts with label អប់រំ. Show all posts

Saturday, November 11, 2017

ប្រជុំពាក្យបណ្តុំទឹក

ប្រជុំពាក្យបណ្តុំទឹក ដែលយើងច្រើនប្រើខុសសេចក្តីពិត!...


💦 អណ្តូង
រណ្តៅធំដែលកើតពីការជីរកវត្ថុ (ទឹក ឬរ៉ែ)
💦 ប្រឡាយ
កើតចេញពីការជីក ឬកាយដើម្បីបង្ហូរទឹក
💦 ស្រះ
ទឹកដក់ កើតចេញពីការជីក ឬធម្មជាតិ
💦 អាង
ជាពាង មានរង្វាស់មាត់ធំសំរាប់ដាក់ទឹក ។ សូមកុំច្រឡំថាជាបឹង ស្រះ ឬត្រពាំង ។
💦 ត្រពាំង
ថ្លុកទឹកធំ កើតចេញពីការជីក ឬច្រោះដោយឯងៗ ប៉ុន្តែភាគច្រើនសំដៅលើថ្លុកទឹកដែលកើតឡើងដោយធម្មជាតិ ។

Wednesday, August 30, 2017

ដំណឹងល្អ! ក្រសួងការងារចេញសេចក្តីជូនដំណឹង ប្រកាសផ្ដល់អាហា​រូបករណ៍ ជាង១ម៉ឺនកន្លែង លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់

ប្រភព៖ Fresh News
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្ដល់អាហារូបករណ៍ជាង១,១០០៣កន្លែង រួមមានថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា/ ឯកទេសសញ្ញាបត្រវិស្វករ, សញ្ញាបត្រជាន់ខ្ពស/ បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស, សញ្ញាបច្ចេកទេស និងវិជ្ជាជីវៈ លើមុខជំនាញដែលទីផ្សារការងារកំពុងមានតម្រូវការ។ នេះបើតាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់នាយកដ្ឋានព័ត៌មានទីផ្សារ នៃក្រសួងការងារ តាមរយៈលេខទូរស័ព្ទ ០១០/០១២ ៣០៦ ៨៥៥, ០១០.០១២ ៧៤៧ ៧៧៣៕

Tuesday, August 22, 2017

ប្រឡងបាក់ឌុប៖ ការប្រឡងមុខវិជ្ជាបញ្ចប់ ចាប់ផ្ដើមហើយ នៅម៉ោង២៖០០នាទីរសៀលនេះ ថ្នាក់វិទ្យាសាស្ត្រ ប្រឡងមុខវិជ្ជា គណិតវិទ្យា និងថ្នាក់វិទ្យាសាស្រ្ដសង្គម អក្សរសាស្ត្រខ្មែរ រយៈពេល១៥០នាទី

(ភ្នំពេញ)៖ បន្ទាប់ពីសម្រាករយៈពេល៣ម៉ោងរួចមក បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី២នេះ ត្រូវចូលបន្ទប់ប្រឡងវិញ នៅពេលរសៀល ដោយចាប់ផ្តើមប្រឡងនៅម៉ោង២៖០០នាទី ដើម្បីបញ្ចប់មុខវិជ្ជានៃការប្រឡងបាក់ឌុប។
មុខវិជ្ជាបញ្ចប់ នាពេលរសៀលនេះ គឺត្រូវប្រឡងរយៈពេល១៥០នាទី ចាប់ពីម៉ោង២៖០០នាទី ដល់៤៖៣០នា​​ទី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ប្រឡងមុខវិជ្ជា គណិតវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕

ក្រសួងអប់រំ អំពាវនាវឲ្យ​បញ្ឈប់​ជា​បន្ទាន់ ​​ការចែករំលែក​​រាល់​វិញ្ញាសា អត្រា​កំណែ​​ ឬសន្លឹក​កិច្ចការ​បេក្ខជន តាមបណ្តាញទំនាក់ទំនងសង្គម, បើមិនស្តាប់ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់

(ភ្នំពេញ)៖ ក្រសួង​អប់រំ យុវជន និង​កីឡា​​ នៅថ្ងៃទី២២ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយ​អំពាវនាវ​ដល់​ម្ចាស់​ទំព័រ​ហ្វេសប៊ុក និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​​​ពាក់ព័ន្ធ​ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​​កាចែករំលែក​​រាល់​វិញ្ញាសា អត្រា​កំណែ​​ ឬ សន្លឹក​កិច្ចការ​បេក្ខជន​​​ ក្នុងរយៈពេល​ដំណើរការ​ប្រឡង​ និង​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​មិនទាន់​ត្រូវ​បាន​បញ្ចប់​។
ក្រសួងអប់រំបញ្ជាក់ថា បើអ្នកលេងបណ្តាញសង្គម មិនបញ្ឈប់ការចែករំលែកទេ ក្រសួង​នឹង​សហការ​ជា​មួយ​ស្ថាប័ន ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែង​រក​ម្ចាស់​ទំព័រ ឬ​ គណនី​ហ្វេសប៊ុក​​ទាំង​នេះ​​ មក​ទទួល​ខុសត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​តាម​​​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត៕

Sunday, July 23, 2017

វគ្គបណ្តុះបណ្តាលស្តីពីរបៀបបង្ការ និងពន្លត់អគ្គីភ័យ (វគ្គទី២)

ខេត្តស្វាយរៀង៖ សក្កដា

ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីមានការពិគ្រោះយោបល់គ្នា ពីថ្នាក់ដឹកនាំក្រុមហ៊ុន និងមានបញ្ជារពីលោកថៅកែក្រុមហ៊ុនផ្ទាល់ លោកបានអនុញ្ញាតអោយមានការបើកវគ្គបណ្តុះបណ្តាលស្តីពី របៀបបង្ការ និងពន្លត់អគ្គីភ័យ (វគ្គទី២) និងមានវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត ដើម្បីឲ្យបុគ្គលិកមានចំណេះដឹង និងជំនាញក្នុងការពារ នៅពេលដែលមានហានិភ័យអគ្គីភ័យណាមួយកើតឡើងជាយថាហេតុ។

Friday, November 6, 2015

ស្វែងយល់ អំពីរបៀប ក្នុងការរៀបចំ បញ្ជីគណនេយ្យ ហិរញ្ញវត្ថុ និងឯកសារពន្ធដារ ឲ្យបានល្អប្រសើរ

ដើម្បីទប់ស្កាត់នូវហានិភ័យ ធានាបាននូវការគ្រប់គ្រងហិរញ្ញវត្ថុ មានតម្លាភាព និងគណនេយ្យភាពធានា បាននិរន្តភាពក្រុមហ៊ុន អង្គការ សមាគម... តាមរយៈបែបចែក គ្រប់គ្រង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុ ឲ្យមានប្រសិទ្ធភាព និង ផលិតភាពការងារខ្ពស់ បង្កើតបានរបាយការណ៍ ហិរញ្ញវត្ថុមានភាពត្រឹមត្រូវ ច្បាស់លាស់ និង ជឿទុកចិត្តបាន ស្របតាមគោលនយោបាយ និងនីតិវិធី បទដ្ឋានជាតិ-អន្តរជាតិ និង លក្ខខណ្ឌតម្រូវតាមផ្លូវច្បាប់ជៀសផុត ពីកំហុសក្នុងការរៀបចំបញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ ការរៀបចំ ឯកសារពន្ធដារ ការដោះស្រាយបំណុលពន្ធលោកអ្នកអាចជួបប្រឹក្សាយោបល់ ជាមួយអ្នកឯកទេសវិជ្ជា ជីវ:គណនេយ្យ និងពន្ធដារ មានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយ លើកិច្ចការទាំង ឡាយនេះតាមរយៈទូរស័ព្ទលេខ៖017 888 987។
យើងខ្ញុំជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖

Friday, June 19, 2015

នេះ​នែក! ​សៀវភៅ​ច្បាប់​​ខ្មែរ ៣០៥ ក្បាល​អាច​អាន​លើ​ទូរសព្ទម៉ា​ពេញ​ចិត្ត


ប្រិយមិត្ត​ដែល​ចូល​ចិត្ត​សិក្សា​ច្បាប់​ ឬ ចង់​មាន​ចំណេះ​ដឹង​បន្ថែម​ទាក់​ទង​នឹង​ច្បាប់​ក្នុង​ស្រុក​ខ្មែរ​ឥឡូវ​​អាច​មាន​ឱកាស​ទាញ​យក​ ឬ មើល​លើ​ទូរសព្ទ និង កុំព្យូទ័រ​បាន​រហូត​ដល់ ៣០៥ ក្បាល​ដែល​ក្នុង​នោះ​មាន​នីតិ​ច្បាប់​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ។
 ដើម្បី​បាន​សៀវភៅ​ច្បាប់​អេឡិចត្រូនិក​ទាំង​នោះ​មក​អាន​ធ្វើ​តាម​ជំហាន​ខាង​ក្រោម៖
 ១. សម្រាប់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ
 ក​ .ដំបូង​ចុច​ត្រង់​នេះ … ដើម្បី​ទៅ​កាន់ប្រភព​ដើម​សៀវភៅ​ទាំង​នោះ

1
ខ .ចុច​លើ​ពាក្យ​ Add To Drive បន្ទាប់​មក​ ចុច​លើ​ពាក្យ Open in Drive រួច​ចុច Open to Drive

Friday, March 20, 2015

បំណុល​នឹង​​​រួច​ទោះបី​ច្រើន​​​ក៏ដោយ​ ឲ្យ​តែ​អ្នក​អនុវត្ត​តាម​គន្លឹះ​ទាំង​៨ ​នេះ​

តើ​​លោក​អ្នក​ធ្លាប់​ជំពាក់​បំណុល​​អ្នកដទៃ​ដែរ​ឬទេ? បើ​ធ្លាប់​ តើ​លោក​អ្នក​ដោះស្រាយ​បំណុល​​នោះ​​របៀបណា? ចម្លើយ​ លោក​អ្នក​ពិត​ជា​មាន​យុទ្ធសាស្ត្រ​ដោយ​ខ្លួន​ឯង​ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី TheBNEWS ​សូម​បង្ហាញ​គន្លឹះ​ស្ដីពី​ការ​ដោះស្រាយ​បំណុល​ឲ្យ​មាន​ប្រសិទ្ធភាព​ជូន​ដល់​ប្រិយមិត្ត​អ្នក​អាន​ឲ្យ​បាន​ជ្រាប​ទុក​សម្រាប់​អនុវត្ត​ការពារ​ខ្លួន​ដោះ​ឲ្យ​រួច​ និង មិន​ធ្លាក់​ចូល​បំណុល​អ្នក​ដទៃ។​​​​​

១) ​ដាក់​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បំណុល

នៅ​ពេល​ដែល​អ្នក​ខ្លួន​ក្នុង​បំណុល​ អ្នក​មិន​ត្រូវ​បាក់ទឹកចិត្ត​ខ្លួន​ឯង​នោះ​ទេ តែ​អ្វី​ដែល​​លោក​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ក្តី​សង្ឃឹម និង​ការ​​ប្ដេជ្ញា​ចិត្ត​ថា នឹង​ដោះ​វា​ឲ្យ​រួច​នៅ​ថ្ងៃ​ណាមួយ។ ទោះបី​ជា​អ្នក​មាន​គូ ឬ នៅ​លីវ​ក៏ដោយ​ ទំនូល​ខុស​ត្រូវ​គឺ​ជា​រឿង​សំខាន់ ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា តើ​អ្នកណា​ខ្លះ​មាន​ចំណែក​ក្នុង​ការ​ដោះបំណុល​នេះ? មិន​ចំពោះ​ខ្លួន​អ្នក​ផ្ទាល់ ឬ សមាជិក​គ្រួសារ​ឯទៀត​នោះ​ទេ​ ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​​​ពី​យុទ្ធសាស្ត្រ​ដោះស្រាយ​បំណុល ​ជា​ពិសេស​ការ​​​រួម​គ្នា​កាត់​បន្ថយ​ការ​ចំណាយ​​ឲ្យ​ទិញ​ជាង​ចំណូល​ជា​ដើម។​​

ប្រវត្ថិប្រាក់​ស្លឹង និង​ប្រាក់​ប្រាសាទ​របស់​ខ្មែរ

ប្រាក់⁣ស្លឹង⁣ គឺជា​បិយវត្ថុ⁣កម្ពុជា⁣​ដំបូង⁣បំផុត⁣ ដែល⁣បានបោះ​ពុម្ព⁣ និង​ដាក់​ឲ្យចរាចរ​​នៅ​ក្នុង​​រាជ្យ​​ព្រះស្រី​​​ជេដ្ឋាធិរាជ​​​រាមា​ធិបតី ហៅ​​​ស្តេច​​​កន ដេីម្បី​​​ដោះ​​​ដូរ​​​ទំនិញ​​​ពាណិជ្ជកម្ម​​​ជា​​​មួយ​​​បរទេស​​​នៅ​​​ដេីម​​​សតវត្ស​​​ទី​​​១៦។ ប្រាក់​​​ស្លឹង​​​ពីមុន​​​ធ្វេី​​​អំពី​​​មាស ប្រាក់ ឬស្ពាន់ មាន​​​ទំងន់ ១៥ ក្រាម វិជ្ឈ​​​មាត្រ ប្រហែល ១៥ ម.ម ដែល​​​ផ្ទៃ​​​ខាង​​​មុខ​​​មាន​​​ត្រា​​​រូប​​​នាគ។
Money Sleong

កំហុស ៦​ចំណុច​​សហគ្រិន​ត្រូវ​​ជៀសវាង​​​​បើ​ចង់​ឲ្យ​​អាជីវកម្ម​​​កាន់តែ​ជោគជ័យ​!


សហគ្រិន​​ទូទៅ​ចង់​​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​ហុច​ផ្លែផ្កា​ ធ្វើ​យ៉ាងណា​​អាច​យក​​ឈ្នះ​គូប្រជែង​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ។ ប៉ុន្តែ ​សមរភូមិ​អាជីវកម្ម​មិន​ងាយស្រួល​ដូច​អ្នក​គិត​នោះ​ឡើយ ហើយ​បើ​ស្រួល​ដូច​​​គេ​ថា​​មែន​នោះ ប្រហែល​ជា​មនុស្ស​គ្រប់រូប​រត់​ទៅ​បើក​ក្រុមហ៊ុន​ ឬ អាជីវកម្ម​​ និង​​អាច​ជោគជ័យ​គ្រប់ៗ​គ្នា​ហើយ។​


វា​ជា​រឿង​លំបាក​មួយ តែ​ទោះជា​យ៉ាង​ណា​ក្តី បើ​អ្នក​បាន​​លូកដៃ​ចូល​ប្រឡូក​ក្នុង​អាជីវកម្ម​​កាន់តែ​ជ្រៅ​ហើយ សូម​កុំ​មាន​ការ​ថ្លោះធ្លោយ​ប្រើ​រូបភាព​​ខុស​ច្បាប់​ ឬ មើល​រំលង​សកម្មភាព​ណា​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​អ្នក។​ កំហុស​ខាងក្រោម​នេះ គឺ​ជា​​ឧទាហរណ៍​ស្រាប់​សម្រាប់​សហគ្រិន​​គ្រប់រូប​​គួរតែ​ស្វែងយល់​ឲ្យ​បាន​ច្បាស់លាស់​ពេល​បើក​អាជីវកម្ម​របស់​ខ្លួន។ ​​

របៀបក្លាយជាអ្នកអានដ៏ពូកែ

Read bookការអានដែលល្អមិនមែនត្រឹមតែចេះបញ្ចប់ដោយការគ្រប់គ្រងល្បឿន និងការបញ្ចេញសំឡេង ត្រឹមត្រូវ នោះទេ អ្នកពូកែអានម្នាក់ មានន័យ ថា អានរហ័សយល់ ហើយជំនាញនេះមិនមែន ផ្ដល់អត្ថប្រយោជន៍ តែនៅក្នុងថ្នាក់ ប៉ុន្តែគឺសម្រាប់ការអភិវឌ្ឍខ្លួនអ្នកពេញមួយជីវិត។
ដើម្បីក្លាយជាអ្នកដែលពូកែអានម្នាក់ មិនចាំបាច់ទាល់តែអ្នក ដែល ចូលចិត្តអានតាំងពីកំណើត ដែរ តែសូមអានចំណុចដូចខាងក្រោម៖

អនុ​ក្រឹត្យ​ស្តីពីការ​កែ​សម្រួល​ប្រាក់​បំណាច់​មុខ​ងារ​មន្ត្រី​រាជ​ការ ស៊ីវិល

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៦:១៨
អនុ​ក្រឹត្យ​ស្តីពីការ​កែ​សម្រួល​ប្រាក់​បំណាច់​មុខ​ងារ​មន្ត្រី​រាជ​ការ ស៊ីវិល

Wednesday, February 19, 2014

តើគួរប្រើប្រាស់ កម្មវិធីគណនេយ្យ កុំព្យូទ័រណាមួយ ដែលត្រូវជាមួយ អាជីវកម្ម ឬស្ថាប័ន របស់លោកអ្នក?

Photo by DAP-News
សម្រាប់គ្រប់ប្រភេទ អាជីវកម្ម និងគ្រប់ស្ថាប័ន ទាំងអស់មិនថា ជាក្រុមហ៊ុន អង្គការ សមាគម រោងចក្រ... .....បញ្ហាបញ្ជីគណនេយ្យ និងហិរញ្ញវត្ថុជាកត្តាសំខាន់ បំផុតដែលមិនអាច ធ្វេសប្រហែសបានឡើយ ចំណុច ចម្បងដែល លោកអ្នកត្រូវយកចិត្ត ទុកដាក់បំផុតគឺ កត្តាធនធានមនុស្ស និងការប្រើប្រាស់កម្មវិធី គ្រប់គ្រង គណនេយ្យកុំព្យូទ័រ អោយបានត្រឹមត្រូវ។

Friday, January 3, 2014

ក្រសួង​អប់រំ​នឹង​ប្តូរ​យុទ្ធសាស្ត្រ​នៃ​ការ​រៀបចំ​ប្រឡង​គ្រប់​កម្រិត

140102_04ភ្នំពេញៈ មន្ត្រី​ក្រសួង អប់រំ ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​សិក្សា​ថ្មី ២០១៤ នេះ​ទៅ ក្រសួង​នឹង​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​នៃ​ការ​ប្រឡង​ឆមាស​ថ្នាក់​បឋម​ភូមិ​ និង​ទុតិយភូមិ ដោយ​តម្រូវ​ឲ្យ​គ្រូ​ចេញ​វិញ្ញាសា​ដោយ​ខ្លួន​ឯង រួច​សរសេរ​ដាក់​លើ​ក្តារ​ខៀន​លែង​មាន​សំណៅ​ថត​ចម្លង​ទៀត​ដែល​ការ​ធ្វើ​នេះ​ ចៀសវាង​ការ​បែក​ធ្លាយ​ជា​សាធារណៈ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​គុណភាព​អប់រំ។

លោក លឹម សុត្ថារិទ្ធ ប្រធាន​ការិយាល័យ​នៃ​ការ​ផ្គត់​ផ្គង់​សៀវភៅ​សិក្សា​គោល​នៃ​នាយកដ្ឋាន អភិវឌ្ឍន៍​កម្មវិធី​សិក្សា​របស់​ក្រសួង អប់រំ យុវជន និង​កីឡា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្នុង​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ​ ដែល​មាន​រដ្ឋ​មន្ត្រី​ថ្មី​ផង​នោះ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ចំនួន​ដើម្បី​បញ្ចៀស​នូវ​ការ​ រិះគន់​ចំពោះ​ការ​ប្រឡង​នានា​ដូចជា​ថា​មាន​បែក​ធ្លាយ​វិញ្ញាសា ឬ​ក៏​ចោទ​ថា សិស្ស​មិនមែន​មក​ប្រឡង​ទេ តែ​ជា​ការ​មក​ចម្លង។

Tuesday, December 17, 2013

ដោយ​សារ​សំណួរ​មួយ​ដែល​ទាក់ទង​នឹង​ប្រវត្តិ​ល្ខោនបាសាក់ ធ្វើ​ឲ្យ​លោក អ៊ិត សេដ្ឋា រង​ការរិះគន់​ធ្ងន់ធ្ងរ​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក

រាជធានី​ភ្នំពេញ៖ ខណៈពេល​នេះ អ៊ិត សេដ្ឋា ពិធីករ​ ដ៏​មាន​ប្រជាប្រិយភាព ​ក្នុង​កម្មវិធី“ អ្នកនឹង ​ក្លាយជា​សេដ្ឋី”​ ដែល​ចាក់ផ្សាយ​ប្រចាំ​ស្ថា​នី​យ៍​ ទូ​រ​ទ​ស្ស​ន៍ CTN កំពុង​រង​ការរិះគន់​ធ្ងន់ធ្ងរ អំពី​សំ ណាក់​មជ្ឈដ្ឋាន​ប្រិយមិត្ត បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (facebook) ថា លោក​បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​ នៃ​ល្ខោ​ន​បា​សា​ក់​ខ្មែរ ដោយ​មិនបាន ​សិក្សា​ស្រាវ​ជ្រាវ ឱ្យបាន​ច្បាស់លាស់​។​

ពិធីករ​ឆ្នើម​​​លោក អ៊ិត សេដ្ឋា បានដាក់​សំណួរ​ទាក់ទង​ទៅនឹង​ប្រវត្តិ​​​សាស្ត្រ​​សិល្បៈ​ខ្មែរ ដោយ​សួរថា“តើ​ល្ខោនបាសាក់ មាន​ដើមកំណើត​ពី​ប្រទេស​ណា​? ” ដោយ​ចម្លើយ​ជ្រើសរើស មាន A. វៀតណាម B. ឥណ្ឌា C. ចិន D. អឺរ៉ុប ដូច្នេះ​។

ទើប​មានការ​រិះគន់​ធ្ងន់ធ្ងរ​ថា លោក​បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខុស​ការពិតនៅក្នុង​កម្មវិធី “​អ្នកនឹង​ក្លាយជា​សេដ្ឋី​” ដែល​ចាក់ផ្សាយ​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ CTN កាលពី​រាត្រី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣ កន្លងមកនេះ (​ដូច​មាន​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ស្រាប់​)​។

Sunday, November 24, 2013

ក្រុមហ៊ុន Microsoft រំពឹងថា ក្រសួង​អប់រំ នឹង​សហការ​ក្នុងការ​បង្កើត​កម្មវិធី Microsoft Translation Hub

ភ្នំពេញ៖ ក្រុមហ៊ុន Microsoft បាន​រំពឹង​យ៉ាង​មុតមាំ​ថា ក្រសួង​អប់រំ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​នេះ ប្រចាំ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​គម្រោង​នៃ​ការបង្កើត​កម្មវិធី Microsoft Translation Hub នៅ​ប្រទេស​កម្ពុជា​។ កម្មវិធី Microsoft Translation Hub គឺជា​កម្មវិធី​នៃ​ការបកប្រែ​ភាសា​ខ្មែរ ទៅជា​ភាសា​អង់គ្លេស និង​ពី​ភាសា​អង់គ្លេស មកជា​ភាសា​ខ្មែរ ឱ្យ​កាន់​តែមាន​លក្ខណៈ​ត្រឹមត្រូវ និង​អាច​ប្រើ​ជា​ផ្លូវការ នៅ​ថ្ងៃ​ខាងមុខ​។​

Monday, October 14, 2013

សាកលវិទ្យាល័យធនធានមនុស្សទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថាន ឧត្តមសិក្សាទាំងមូលពី ACC

Photo by DAP-NEWS 
ជាមោទនភាព​ ដ៏ឧត្តុងឧត្តមបំផុត​ សម្រាប់​គណៈ​​​​គ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និង​និស្សិត សាកលវិទ្យាល័យធនធានមនុស្ស​ទាំង​អស់ដោយ​ នៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៣ គណៈ កម្មាធិការទទួលស្គាល់ គុណ​ភាព អប់រំនៃ​​កម្ពុជា (Accreditation Committee of Cambodia (ACC))​ បានផ្តល់វិញ្ញាបនបត្រ​ទទួល​​​​​ ស្គាល់គុណភាព អប់រំលើគ្រឹះស្ថានឧត្តមសិក្សា ទាំងមូលកម្រិត ១ក (Institutional Accreditation at Provisional) ជូនដល់សាកលវិទ្យាល័យធនធានមនុស្ស ក្រោយ​ពេល​ដែលគណៈ​ប្រតិភូរបស់ ACC ចំនួន ០៩រូប បានចុះមកវាយតម្លៃ គុណភាព សាកល​វិទ្យា​ល័យធនធានមនុស្ស កាលពីថ្ងៃទី ០៦-១៥ ខែ សីហា ឆ្នាំ ២០១២ កន្លងមក ។