របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Sunday, December 15, 2013

អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី អ៉ីរ៉ង់​ច្រឡោត​ដើរ​ចេញ​ពី​ការ​ចរចា​នុយក្លេអ៊ែរ

អ៉ីរ៉ង់​ បានបញ្ចេញ​ប្រតិកម្ម​ យ៉ាង​ក្រេវក្រោធ ដោយ​​ បាន​​ប្រកាស​នៅ​ល្ងាច ​ថ្ងៃ​សុក្រ​ម្សិលមិញ ផ្អាក​ការ​ចរចា ​ជាមួយ​នឹង​ក្រុម​ប្រទេស​មហា អំណាច​ទាំង​ប្រាំ បូក​អាល្លឺម៉ង់ ដើម្បី​ប្រឆាំង​ និង​​បរិហារ​ទង្វើ​របស់​សហរដ្ឋ​អាមេរិក ដែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​​សម្រេច​បញ្ជូល​ក្រុមហ៊ុនអ៉ីរ៉ង់​មួយ​ ចំនួន​បន្ថែម​ទៀត​ ​ក្នុង​បញ្ជី​ខ្មៅ​​ជាប់​ទណ្ឌកម្ម​។ ​សម្រាប់​អ៉ីរ៉ង់ ការវិការ​អាមេរិក​នេះ គឺដើរ​ផ្ទុយ​ពី​ឆន្ទៈ​នៃ​កិច្ច​ព្រមព្រៀង​​ក្រុង​ហ្សឺណែវ​ ដែល​ទើប​ចុះ​ហត្ថលេខា​កាលពី​ខែ​វិច្ឆិកា។

“រដ្ឋាភិបាល​អាមេរិក នឹង​មិន​ដាក់​​ទណ្ឌកម្ម​​ថ្មី​ទៀត​ទាក់ទង​នឹង​នុយក្លេអ៊ែរ​អ៉ីរ៉ង់ទេ” ! នេះ​គឺ​ជា​អ្វី​ដែល​​មាន​សរសេរ​ ក្នុង​កិច្ច​ព្រមព្រៀង​ ចុះ​ហត្ថលេខា​ កាលពី​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា នៅ​ទីក្រុង​ហ្សឺណែវ។ កិច្ច​ព្រមព្រៀង​ដែល​តម្រូវ​ឱ្យ​អ៉ីរ៉ង់​ផ្អាក​​​សកម្មភាព​នុយក្លេអ៊ែរ ជាថ្នូ​រ​នឹង​ការ​សម្រាល​ទណ្ឌកម្ម​អន្តរជាតិ។

ថ្វីបើ​ជា​កិច្ច​ព្រមព្រៀង​បឋម មិន​ទាន់​ចូល​ជា​ធរមាន​មែន​ ប៉ុន្តែអ៉ីរ៉ង់​​មិន​អាច​នៅស្ងៀម​បាន​ឡើយ។ ប្រតិកម្ម​​បាន​ឆាប​ឡើង​ភ្លាម​ គ្រាន់​តែ​បាន​ឮ​អាមេរិក បញ្ចូល​​ក្រុមហ៊ុន​ និង​បុគ្គល​ ​មួយ​ចំនួន ភាគ​ច្រើន​ជា​ជនជាតិអ៉ីរ៉ង់ ទៅ​ក្នុង​បញ្ជី​ខ្មៅ​ជាប់ទណ្ឌកម្ម ពី​បទ​ជាប់​សង្ស័យ​រក​ស៊ី​ខុស​ច្បាប់​ជាមួយ​អ៉ីរ៉ង់។ ទ្រព្យ​ធន​ របស់​ក្រុមហ៊ុន និង​មេ​ដឹកនាំ​ ទាំង​នោះ​នឹង​ត្រូវ​ផ្អិប​ទុក​នៅ​អាមេរិក​ ហើយ​គ្មាន​ក្រុមហ៊ុន​អាមេរិក​ណា​ផ្សេង​ទៀត​អាច​រក​ស៊ី​ជាមួយ​បាន​ទេ។

សម្រាប់​ភាគី​អ៉ីរ៉ង់ អន្តរការី​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ សភា រដ្ឋមន្ត្រី​ការបរទេស និង ឆ្មាំ​បដិវត្តិ​អ៉ីរ៉ង់ បាន​បរិហារ​ទង្វើ​អាមេរិក​ថា​​រំលោភ​ទាំង​ស្រុង​ កិច្ចព្រមព្រៀង​ហ្សឺណែវ។ រុស្ស៊ី​វិញ​បាន​ទម្លាក់​ទំនួល​ខុសត្រូវ​លើ​ក្រុង​វ៉ាស៊ីនតោន​ ប្រសិនបើ​មាន​ផលវិបាក​អ្វី​ទៅ​ថ្ងៃក្រោយ ផ្ទុះ​ការ​សម្រេចចិត្ត​នេះ​ផ្ទុយ​ពី​ស្មារតី​នៅហ្សឺណែវ។

ប៉ុន្តែ លោកប្រមុខ​ការទូត​អាមេរិក ចន ឃែរី ក៏​ដូច​ជា​ប្រមុខ​ការទូត​អឺរ៉ុប​ នៅ​តែ​មាន​ទំនុក​ចិត្ត​ យល់​ថា​ការចរចា​នឹង​បន្ត​ធ្វើ​នៅ​រវាង​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​នេះ៕


ប្រភព​: ភូមិ​អច្ឆរិយៈ

No comments: