ភ្នំពេញ៖ កាលពីសប្តាហ៍មុន
ពិភពលោកបានបាត់បង់មេដឹកនាំម្នាក់
ដែលជានិមិត្តរូប នៃលក្ខណៈសម្បតិ្តខ្លះ
នៃលក្ខណៈសម្បត្តិដ៏ល្អបំផុតនៃស្មារតីរបស់មនុស្សជាតិ។
លោក Nelson Mandela
បានតស៊ូដើម្បី “ឧត្តមគតិនៃសង្គមប្រជាធិបតេយ្យនិងសេរីមួយ
ដែលក្នុងនោះមនុស្សទាំងអស់រស់នៅជាមួយគ្នាដោយសុខដុម
និងដោយមានឱកាសស្មើគ្នា”។
លោកបានបង្ហាញពិភពលោកនូវផ្លូវដ៏ឧត្តុង្គឧត្តមទៅកាន់សមភាពនិង
សន្តិភាពតាមរយៈការផ្សះផ្សាគ្នាឡើងវិញនិងការអត់ឱនអោយគ្នា។
តាមរយៈប្រតិកម្មរបស់ប្រជាជនកម្ពុជា
ទៅនឹងដំណឹងក្រៀមក្រំកាលពីសប្តាហ៍មុន គេមើលឃើញច្បាស់ថា លោក Nelson
Mandela ទទួលបានការស្ញប់ស្ញែងជាទូទៅនៅកម្ពុជាថា
ជាមនុស្សម្នាក់ដែលបានធ្វើការលះបង់ និងធ្វើការ
ដោយមានការប្តេជ្ញាចិត្តលើកកំពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
មិត្តអ្នកអានខ្ទង់សារព័ត៌មាននេះមួយចំនួនបានសំដែងការកោតសរសើររបស់
គេចំពោះការងាររបស់លោកដោយមានម្នាក់បានសួរថា
“តើយើងអាចប្រើគំរូតាមលោក Nelson
Mandelaបានយ៉ាងដូចម្តេចដើម្បីលើកកំពស់សិទ្ធិមនុស្សនៅកម្ពុជា?”។
កាលពីថ្ងៃអង្គារកន្លងទៅនេះ ទិវាសិទ្ធិមនុស្សកត់សំគាល់ខួបលើកទី ៦៥
នៃការអនុម័តរបស់មហាសន្និបាត នៃអង្គការសហប្រជាជាតិ
លើសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស
ដែលជាព្រឹត្តិការណ៍គួរអោយចងចាំមួយនៃការទទួលស្គាល់របស់សហគមន៍
ពិភពលោកថា សេរីភាពជាមូលដ្ឋាន
គឺជាសិទ្ធិមិនអាចកាត់ផ្តាចចេញបានរបស់ប្រជាជនគ្រប់រូបនៅគ្រប់
ប្រទេសទាំងអស់។ ពេលណាដល់ថ្ងៃនេះ
ប្រជាជនកម្ពុជារាប់ពាន់នាក់មកជួបជុំគ្នា
ដើម្បីអបអរនិងផ្តល់ការគាំទ្រដល់កំណើន
នៃការគោរពសិទ្ធិមនុស្សទាំងនៅកម្ពុជា ទាំងនៅជុំវិញពិភពលោក។
ការសំដែងទស្សនៈដោយសន្តិភាពបែបនេះ
គឺជាឧទាហរណ៍ដ៏ល្អប្រពៃមួយស្តីពីការស្រឡាញ់របស់លោក Nelson Mandela
ចំពោះអហឹង្សាដែលគេអាចនិងគួរតែប្រើនៅប្រទេសកម្ពុជា
ដើម្បីគាំទ្រនិងការពារសិទ្ធិមនុស្ស
និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំសូមសរសើរប្រជាជនកម្ពុជា
ចំពោះការអនុវត្តដោយសន្តិភាពនូវសេរីភាពរបស់គេ
ហើយសុំអោយមានការបន្តភាពស្ងប់ស្ងាត់ និងការគោរពចំពោះមតិនានា។
ដូចគ្នានេះដែរខ្ញុំសូមសំដែងការកោតសរសើរចំពោះភាពអត់ធ្មត់
និងអាកប្បកិរិយាត្រឹមត្រូវរបស់រាជរដ្ឋាភិបាល
ក្នុងការគ្រប់គ្រងសន្តិសុខសំរាប់ពិធីកាលពីថ្ងៃអង្គារ។
រដ្ឋាភិបាលមានកាតព្វកិច្ចត្រូវសំរួលអោយប្រជាពលរដ្ឋរបស់ខ្លួន
អនុវត្តសេរីភាពរបស់គេក្នុងការបញ្ចេញមតិ
និងធ្វើការជួបជុំគ្នាមិនមែនរារាំងពួកគេនោះទេ។
លើសពីនេះទៀតរដ្ឋាភិបាល
មានការទទួលខុសត្រូវចាំបាច់ក្នុងការធានាសន្តិភាពសន្តិសុខ
និងរបៀបរៀបរយសាធារណៈ។
ការធ្វើអោយមានតុល្យភាពគ្នារវាងលក្ខខណ្ឌទាមទារទាំងពីរ នេះជាញឹកញាប់
គឺជាការងារពិបាកមួយជាពិសេសនៅក្នុងអំឡុងពេល
នៃការតវ៉ានិងការធ្វើបាតុកម្ម
ដែលក្នុងនោះមានភាពតានតឹងនិងអារម្មណ៍ពុះកញ្ជ្រោល។
រាជរដ្ឋាភិបាលបានធ្វើការគួរអោយសរសើរទាក់ទងនឹងគ្រប់ភាគីទាំងអស់
ក្នុងការអនុញ្ញាតអោយពួកគេធ្វើពិធីរបស់គេ
ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាពនិងសន្តិសុខ។
សូម្បីតែនៅក្នុងព្រឹត្តិការណ៍កើតឡើងហួសពីព្រំដែន
ដែលត្រូវបានគ្រោងមកក្តីតែកំលាំងសន្តិសុខកម្ពុជា
បានធ្វើការឆ្លើយតបក្នុងលក្ខណៈសមរម្យ
ហើយធ្វើមិនអោយស្ថានភាពផ្ទុះទៅជាហឹង្សាបាន។
ខ្ញុំសុំអោយរាជរដ្ឋាភិបាលបន្តគ្រប់គ្រងព្រឹត្តិការដូចគ្នានេះ
ក្នុងលក្ខណៈស្រគត់ស្រគំដូចគ្នានេះនៅពេលអនាគត។
មេរៀនទី ២ ដែលយើងអាចរៀនពីលោក Nelson Mandela គឺសារៈសំខាន់នៃការពិភាក្សាក្នុងការសំរេចបានការស្រុះស្រួលគ្នា។ សូម្បីតែបន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈកាលជាង ២៧ ឆ្នាំដោយសារតែលោកគ្រាន់តែបានឡើងការពារសិទ្ធិរបស់ប្រជាជនរបស់លោក ក្តីក៏លោក Mandela នៅតែមានឆន្ទៈធ្វើការជាមួយរដ្ឋាភិបាលដដែល ដើម្បីធ្វើអោយមានការកែទំរង់ ដែលបំបាត់ចោលនូវរបបប្រកាន់ពូជសាសន៍ Apartheid ដែលគេស្អប់ខ្ពើម។
ក្នុងពេលយើងពិនិត្យទៅលើកេរ្តិ៍ដំណែលរបស់លោក Nelson Mandela
ដោយប្រៀបធៀបទៅនឹងការជាប់គាំងនយោបាយនៅកម្ពុជានាពេលនេះ
ខ្ញុំសូមលើកទឹកចិត្តជាថ្មីម្តងទៀត អោយគណបក្សធំជាងគេទាំងពីរ
ត្រឡប់ទៅកាន់តុចរចាវិញ
ដើម្បីរកមើលផ្លូវទៅមុខដែលស្របតាមឧត្តមប្រយោជន៍របស់ប្រជាជន
កម្ពុជា។
ជំហានចាំបាច់ដំបូងមួយក្នុងការធ្វើអោយមានភាពជឿនលឿន
ទៅរកគោលដៅនេះ
គឺការអនុវត្តអនុសាសន៍ដ៏ប្រពៃលើកំណែទំរង់ដែលសង្គមស៊ីវិល
បានផ្តល់អោយ ជាពិសេសវិធីធ្វើអោយដំណើរការបោះឆ្នោតមានតំលាភាពច្រើន
ដើម្បីផ្តល់អោយប្រជាជនកម្ពុជា
នូវទំនុកចិត្តច្រើនទៅលើប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេស។
ខ្ញុំនៅតែជឿថា សង្គមស៊ីវិលមានតួនាទីសំខាន់ចាំបាច់ក្នុងការជួយប្រទេសកម្ពុជា អោយមានភាពជឿនលឿនទៅមុខ ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុតរបស់ខ្លួន។ តាមរយៈការប្រាស្រ័យរបស់ខ្ញុំជាមួយនឹងក្រុមប្រឹក្សាផ្តល់យោបល់ នៃអង្គការមិនមែនរដ្ឋាភិបាលរបស់ខ្ញុំខ្ញុំដឹងថា ក្រុមសង្គមស៊ីវិលឈានមុខគេក្នុងការជំរុញសិទ្ធិមនុស្សពង្រឹង ការចូលរួមតាមលក្ខណៈប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។

យើងគួរតែទទួលស្គាល់
និងអបអរសាទរការងារដ៏ក្លាហានរបស់គេ
ក្នុងការលើកកំពស់សេចក្តីថ្លៃថ្នូររបស់មនុស្ស
និងគំនិតនៃសេរីភាពសមភាពនិងយុត្តិធម៌
នៅក្រោមច្បាប់សំរាប់ទាំងអស់គ្នា។ ទាំងនេះ
គឺជាគោលការណ៍ដែលយើងអបអរនៅទិវាសិទ្ធិមនុស្ស កាលពីសប្តាហ៍មុន។
មេរៀនចុងក្រោយដែលលោក Nelson Mandela បានបង្រៀនយើងគឺថាមិនចាំបាច់ទាល់តែមានអំណាចខ្លាំង ឬកាន់មុខតំណែងខ្ពស់ទើបអាចធ្វើការ ដើម្បីភាពប្រសើរឡើងរបស់មនុស្សជាតិនោះទេ។ វាត្រូវការតែអ្វីដែលលោក Clinton អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានហៅថាជា “បេះដូងដែលស្ថិតនៅចំកន្លែងត្រូវនិងការតាំងចិត្ត”។

លោក Nelson
Mandela បានបង្ហាញលក្ខណៈសម្បត្តិផ្ទាល់ខ្លួនជាច្រើន
ដែលធ្វើអោយលោកមានជោគជ័យ នៅក្នុងការស្វែងរកសន្តិភាពនិងសមភាព។
លក្ខណៈទាំងនេះដែលមានដូចជាការប្តេជ្ញាចិត្តការលះបង់
ចក្ខុវិស័យបេះដូងសន្តោសប្រណីនិងជំនឿថា
យើងមានវាសនាតែមួយជាមួយគ្នា។ ពាក្យដកស្រង់របស់លោក Nelson Mandela
ដែលខ្ញុំចូលចិត្តជាងគេគឺ
“សូមកុំវិនិច្ឆ័យខ្ញុំតាមជោគជ័យរបស់ខ្ញុំសូមវិនិច្ឆ័យខ្ញុំ
តាមចំនួនពេលដែលខ្ញុំបានដួលហើយក្រោកឡើងវិញ”។
នៅក្នុងការខិតខំរបស់យើង ដើម្បីជំរុញអោយមានការគោរពច្រើនទៅលើសេរីភាព
របស់បុគ្គលម្នាក់ៗ យើងអាចសំរេចបានជោគជ័យច្រើន
បើសិនជាយើងអនុវត្តតាមមេរៀនដែលលោក Nelson Mandela
បានបង្រៀនយើងនៅក្នុងជីវិតរបស់យើងម្នាក់ៗ។
ការជំរុញ និងការការពារសិទ្ធិមនុស្ស គឺជាចំណុចសំខាន់នៅក្នុងការបង្កើតសហរដ្ឋអាមេរិកកាលពីជាង ២ សតវត្សរ៍មុន ហើយជំនឿនេះនៅតែបន្តជំរុញអោយសហរដ្ឋអាមេរិក ធ្វើទំនាក់ទំនងនៅជុំវិញពិភពលោក។ ក្នុងនាមជាប្រទេសហត្ថលេខី នៃសេចក្តីប្រកាសជាសាកល នៃសិទ្ធិមនុស្សទាំងសហរដ្ឋអាមេរិក ទាំងប្រទេសកម្ពុជា មានការប្តេជ្ញាចិត្តដូចគ្នាចំពោះការលើកកំពស់ការគោរពចំពោះសេរីភាពជា មូលដ្ឋាន សំរាប់មនុស្សគ្រប់គ្នា។

ការប្តេជ្ញាចិត្តនេះនៅតែមានសារៈសំខាន់ចាំបាច់នាពេលនេះដូចកាលពី ៦៥
ឆ្នាំមុនអញ្ចឹង ពីព្រោះថាទោះបីជាមានភាពជឿនលឿនទៅមុខច្រើនហើយក្តី
តែសិទ្ធិមនុស្សជាមូលដ្ឋាន
នៅតែត្រូវបានគេរំលោភនៅតាមតំបន់ជាច្រើននៃពិភពលោក។
ការធ្វើអោយមានការគោរពជាសាកលចំពោះសិទ្ធិមនុស្សពិតមែន
តែជាការពិបាកក្តីតែការងារត្រូវតែបន្ត
ហើយយើងទទួលបានការជំរុញទឹកចិត្តដោយកេរ្តិ៍ដំណែលរបស់លោក Nelson
Mandela ដែលបានបង្ហាញអោយយើងឃើញនូវអ្វីដែលមនុស្សជាតិ
អាចសំរេចបានជាមួយនឹងសេចក្តីក្លាហានស្មារតីរឹងប៉ឹង
និងការសន្តោសប្រណី។
សូមអរគុណច្រើនដែលបានអានខ្ទង់សារព័ត៌មានក្នុងសប្តាហ៍នេះ។ ខ្ញុំរង់ចាំអានមតិយោបល់របស់លោកអ្នកលើប្រធានបទនេះ និងទទួលសំនួរនិងមតិដទៃទៀត របស់លោកអ្នកដោយរីករាយ។ សូមសរសេរមកខ្ញុំជាភាសាអង់គ្លេស ឬភាសាខ្មែរ តាមរយៈ អ៊ីម៉េល AskAMBToddPP@state.gov៕

ប្រភព: ភូមិអច្ឆរិយៈ
No comments:
Post a Comment