របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Saturday, January 4, 2014

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សន្និសីទ​​សារព័ត៌មាន​​ទាក់ទងនឹង​ការ​ប្រើហិង្សា​លើកម្មករ នៅ​ថ្ងៃ​ទី​០៤​មករា​

ថ្នាក់ដឹកនាំ​​ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីពី​ការប្រើប្រាស់ ​អំពើ​ហិង្សា ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ ទៅ​លើ​កម្មករ​-​កម្មការិនី និង​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ស្អែក​នេះ​។​

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​០៣​ខែ​មករា​នេះ បានឲ្យដឹងថា នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​០៤​ខែ​មករា ស្អែក​នេះ លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ការប្រើប្រាស់​អំពើ​ហិង្សា​​ពី​សំណាក់​កងកម្លាំង​ប្រដាប់​​អាវុធ ទៅ​លើ​កម្មករ​-​កម្មការិនី និង​ប្រជា​ពលរដ្ឋ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ស្ថិតនៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​


រយៈពេល​ពីរ​ថ្ងៃ​នេះ មាន​ករណី​ប៉ះទង្គិច​ដោយ​ហិង្សា​ធំៗ​ពីរ​បាន​កើតឡើង រវាង​កងកម្លាំង​ប្រដាប់អាវុធ និង​ក្រុម​កម្មករ​ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ ដែល​ករណី​ហិង្សា​ទីមួយ បាន​កើតឡើង​នៅ​មុខ​រោងចក្រ​យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ បណ្តាលឲ្យ​មនុស្ស ១០​នាក់​ត្រូវ​​បាន​ចាប់ខ្លួន និង​ឃាត់​ព្រះកាយ​ព្រះសង្ឃ ៥​អង្គ រយៈពេល​ប្រមាណ ១០​ម៉ោង និង​ករណី​ទី​ពីរ កើតឡើង​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េង​ស្រេង បណ្តាលឲ្យ​កម្មករ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ហើយ​កម្មករ​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​៕

សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
ប្រភពៈ vodhotnews

No comments: