របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Saturday, January 4, 2014

សម្ព័ន្ធ​សហជីព​កម្មករ និង​សង្គម​ស៊ីវិល​ថ្កោលទោស​រដ្ឋាភិបាល​ចំពោះ​ការប្រើ​ហិង្សា​លើ​បាតុករ​​

សម្ព័ន្ធ​សហជីព​កម្មករ សមាគម​ចំនួន​១៤ និង​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​នៃ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ ថ្កោលទោស​ចំពោះ​សកម្មភាព​ដ៏​ឃោ​ឃៅរ​បស់​កងកម្លាំង​សមត្ថកិច្ច​ទៅ​លើ​អ្នក​ តវ៉ា​ដោយ​សន្តិវិធី រហូត​មាន​ការបាញ់ប្រហា​រកម្ម​ក​រ ដែល​បណ្តាលឲ្យ​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​។​

សេចក្តីថ្លែងការណ៍​រួម​របស់​សម្ព័ន្ធ​សហជីព​កម្មករ សមាគម​ទាំង​១៤ សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​បង្ក្រាប​យ៉ាងឃោ​ឃៅរ​បស់​កម្លាំង​ សមត្ថកិច្ច និង​កងពល​តូច​ឆ័ត្រយោង ៩១១ រហូត​មាន​ការចាប់ខ្លួន​ធ្វើ​ទារុណកម្ម យ៉ាង​ព្រៃផ្សៃ​ទៅ​លើ​កម្មករ ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ​សមាគម គឺ​លោក វ​ន់ ពៅ និង​លោក ថេង សាវឿន និង​ការបាញ់​ឲ្យមាន​របួស និង​ស្លាប់​ជា​បន្តបន្ទាប់​កាល​ពីថ្ងៃសុក្រ​។

​ចំណែក សេចក្តីថ្លែងការណ៍​ដាច់​ដោយ​ទ្បែក​របស់​បន្ទប់​ស្ថានការណ៍​នៃ​អង្គការ សមាគម​ស៊ីវិល ស្នើសុំ​ឲ្យ​សហគមន៍​អន្តរជាតិ និង​អ្នក​អង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​ចូលរួម​ឃ្លាំ​មើល​ព្រឹត្តិការណ៍​ហិង្សា​នេះ និង​អន្តរា​គម​ឲ្យទាន់​ពេលវេលា ដើម្បី​បញ្ឃប់​ករណី​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ង​រ​នេះ​។​
​បន្ទប់​ស្ថានការណ៍ អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ដោះលែង​លោក វ​ន់ ពៅ និង លោក ថេង សាវឿន និង​កម្មករ​ទាំងអស់​​ ហើយ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​សកម្មភាព​បង្ក្រាប យ៉ាង​ឃោរឃៅ​ដែល​កំពុង​កើតមានឡើង​។ បន្ទប់​ស្ថានការណ៍​បោះឆ្នោត ស្នើ​ឲ្យមាន​ការដោះស្រាយ​ជាបន្ទាន់ ដោយ​សន្តិវិធី ដើម្បី​ជៀសវាង​នូវ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង និង​ឲ្យ​នាំ​ខ្លួន​ជន​ដែល​បាញ់​កម្មករ​ស្លាប់ ជន​ដែល​ធ្វើ​ទារុណកម្ម​ដល់​អ្នករងគ្រោះ​ដែល​បាន​ចាប់ខ្លួន និង​ជន​ដែលជា​អ្នក​បញ្ជា​នៅ​ពីក្រោយ​យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់ និង​សង​សំណង​ដល់​ជនរងគ្រោះ​ឲ្យបាន​សមរម្យ​៕

សូមសរសេរមកកាន់ លោក ​ទ្បាយ សា​មាន​ តាមរយៈ laysamean168@yahoo.com
ប្រភពៈ vodhotnews

No comments: