របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Saturday, January 4, 2014

សហរដ្ឋអាមេរិក​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​សម្លាប់​កម្មករ​នៅ​កម្ពុជា​​

សហរដ្ឋអាមេរិក​ថ្កោលទោស​ចំពោះ ការប្រើ​អំពើហិង្សា​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា គឺ​នៅ​ពេល​ដែល​កម្មករ និង​សមត្ថកិច្ច​ប៉ះទង្គិច​គ្នា នាំ​ឲ្យ​កម្មករ​រោងចក្រ​នៅ​ផ្លូវ​វ៉េងស្រេង យ៉ាង​ហោច​ណាស់​​៤​នាក់​ស្លាប់ និង​មួយចំនួន​ទៀត​រងរបួស​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ហរ​ដ្ឋ​អាមេរិក​លោក​ស្រី Marie Harf ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា សហរដ្ឋ​អា​មរិក​សំដែង​ការសោកស្តាយ និង​ថ្កោលទោស ចំ​ពោះ​​ហិង្សា​ដែល​បណ្តាលឲ្យ​កម្មករ ប្រជាពលរដ្ឋ​ស្លាប់ និង​របួស​នេះ​។ លោកស្រី​ក៏​បាន អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ ត្រូវ​ចរចា​គ្នា​ដោយ​សន្តិវិធី​ដើម្បី​ដោះស្រាយ​បញ្ហា​។ នេះ បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌​មាន ​AFP​។​


​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​ផ្លូវ​វេងស្រេង​ គឺ​កម្មករ​បាន ប្រើ​ដុំថ្ម​ដំបង ចំណែក​សមត្ថកិច្ច​ប្រើ​ដំបង និង​បាញ់រះ​លើក​ម្មករ​បាន កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ បាន​​បណ្តាលឲ្យ​កម្ម​ករ​យ៉ាងហោចណាស់​៤​នាក់​ស្លាប់ និង​ប្រមាណ​៤០​នាក់​ផ្សេង​ទៀត​រងរបួស​។​

សហរដ្ឋ​អាមេរិក​ក៏​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចរចា​បញ្ចប់​​បញ្ហា​ គឺ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ចំណែក​រដ្ឋាភិបាល​ត្រូវ​ចរចា​ជាមួយ​សហជីព​កម្មករ​ដោយ​សន្តិភាព​។ លោក Marie Harf ក៏​បាន​បញ្ជាក់​ដែរ​ថា មន្ត្រីការទូត​អាមេរិក​នៅ​តែ​បន្ត​ពិភាក្សា​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា  ថៅកែ​រោងចក្រ និង​កម្មករ​ដើម្បី​បញ្ចប់​បញ្ហា​ទាំងនេះ​៕

សូមសរសេរមកកាន់ លោក ​ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
ប្រភពៈ vodhotnews 

No comments: