ភ្នំពេញៈ ស្រ្តីនិងក្មេងស្រីមួយចំនួន ដែលរងគ្រោះ ដោយការ
ជួញដូរការចាប់រំលោភនិងអំពើហិង្សា យេនឌ័រ
បានរស់នៅជម្រកសុវត្ថិភាព របស់ទីភ្នាក់ងារអភិវឌ្ឍន៍ របស់ស្រ្តី
កម្ពុជា (CWDA) ដែលបង្កើតឡើងដើម្បីការពារស្រ្តី និងក្មេងស្រីចំនួន
២០នាក់ ពីការជួញដូរការចាប់រំលោភនិងអំពើហិង្សាយេនឌ័រ។
លោកស្រី Fiona Mann អាយុ
២៦ឆ្នាំ ដែលជាទីប្រឹក្សាផ្នែកតស៊ូមតិ និងគោលនយោបាយសម្រាប់ CWDA
បានថ្លែងថា៖
«ប្រសិនបើពួកគេមិននៅទីនេះពួកគេប្រហែលជាស្ថិតនៅក្នុងហានិភ័យ
នៃអំពើហិង្សាច្រើនឬ ដេកនៅតាមផ្លូវ។ នៅកម្ពុជា ស្រ្តី
និងក្មេងស្រីត្រូវការសុវត្ថិភាពបែបនេះ»។
ជម្រើសតូចចង្អៀត
ស្រ្តីដែលទទួលរងការបំពាននិងការជួញដូរមានជម្រើសតូចចង្អៀតនៅ
ក្នុងប្រទេស ដែលមន្រ្តីទទួលបន្ទុកការអនុវត្តច្បាប់ជាញឹកញាប់
គឺជាជនល្មើសប្រព្រឹត្តអំពើហិង្សាហើយស្រ្តីរកស៊ីផ្លូវភេទងាយ
ទទួលរងគ្រោះចំពោះអំពើហិង្សាពីអាជ្ញាធរនៅក្នុងមជ្ឈមណ្ឌលសុវត្ថិភាព
ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ឆ្នាំ ២០១០
បានកត់សម្គាល់ថា «ស្រ្តី
និងក្មេងស្រីពាក់ព័ន្ធក្នុងសេវាផ្លូវភេទប្រឈមមុខនឹងការវាយដំ
ការចាប់រំលោភការបៀតបៀនផ្លូវភេទ ការជំរិតយកប្រាក់ ការចាប់ខ្លួន
និងឃុំខ្លួនក្នុងលក្ខណៈរំលោភបំពានការងារបង្ខំនិងការទទួលរងការ
ប្រព្រឹត្តព្រៃផ្សៃ
និងគ្មានការគោរពសិទ្ធិមនុស្សនៅក្នុងកណ្តាប់ដៃនគរបាលសន្តិសុខ
សួនច្បារសាធារណៈ មន្រ្តីរដ្ឋាភិបាល
និងអ្នកដែលធ្វើការងារនៅក្នុងមជ្ឈមណ្ឌលនិងអង្គភាពដែលស្ថិតនៅ
ក្រោមក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា»។
វាមិនមែនត្រឹមតែស្រ្តីនោះទេ
ប៉ុន្តែសូម្បីតែបុរសក៏ដូចគ្នាដែរ។ លោក សុភា អាយុ ២៦ឆ្នាំ
ដែលទទួលរងករណីយាយីធ្វើបាបផងដែរនោះបានថ្លែងថា
មិត្តភក្តិជាច្រើនក្នុងចំណោមមិត្តភក្តិរបស់លោកដែលរួមមានទាំង
ប្រុសទាំងស្រីត្រូវបានគេទៅចាប់ដាក់ឡាននៅជុំវិញវត្ត ភ្នំ
គ្រាន់តែដោយសារការនៅជុំៗគ្នាជាក្រុមហើយជាញឹកញាប់ត្រូវបាន
ឃុំខ្លួនមុនការកាត់ទោសដោយមិនមានអ្នកតំណាងផ្លូវច្បាប់
លើបទចោទប្រកាន់ពាក់ព័ន្ធការញុះញង់សាធារណៈ។ «ពេលខ្លះ
យើងមិនមែនជាអ្នករកស៊ីផ្លូវភេទទេ
ប៉ុន្តែយើងគ្រាន់តែដើរជុំវិញកន្លែងនោះ
ហើយបន្ទាប់មកត្រូវចាប់ខ្លួនដោយសង្ស័យថាជាអ្នករកស៊ីផ្លូវ
ភេទ»។
ការរើសអើងក្នុងសង្គមទៅលើសហគមន៍ LGBQT (ភេទ ទី៣) ក្នុងប្រទេស
កម្ពុជា គឺមានលក្ខណៈខ្លាំងក្លា។ នេះបើតាម សុភា។ សុភា បានថ្លែងថា៖
«ឪពុកម្តាយនិងសាច់ញាតិ ជាញឹកញាប់ឲ្យខ្ទើយនៅផ្ទះ។
ពេលខ្លះយើងមិនអាចទៅរៀន។
ពួកយើងជាច្រើនបានជួលបន្ទប់មួយហើយរស់នៅជាមួយគ្នាដើម្បីជួយគ្នា
ទៅវិញទៅមក»។ សុភា ថ្លែងថា លោកបានរស់នៅក្នុងវិធីនេះនៅ ប៉ោយប៉ែត
និង ភ្នំពេញ។
បីឆ្នាំបន្ទាប់ពីការចេញរបាយការណ៍របស់ HRW
ភាពមិនមានការទទួលខុសត្រូវនិងអំពើពុករលួយខ្លាំងក្លារបស់
រដ្ឋាភិបាលនៅតែបន្តកើតមានទៅលើក្រុមមនុស្សងាយរងគ្រោះទាំងនោះ។
ការសិក្សាមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិចេញ កាលពីខែ
កញ្ញា បានរកឃើញថា បុរសម្នាក់ក្នុងចំណោមបុរស ៥នាក់
បានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ ប៉ុន្តែជាង ៤៤
ភាគរយក្នុងចំណោមពួកគេមិនដែលប្រឈមមុខនឹងផលវិបាកផ្លូវច្បាប់ណា
មួយទេ។
បើទោះជាមិនមានទិន្នន័យបង្ហាញក៏ដោយ
ក៏មួយភាគធំនៃការរំលោភបំពាននោះគឺប្រព្រឹត្តទៅលើស្រ្តីរកស៊ី
ផ្លូវភេទ។ ជាឧទាហរណ៍ការសិក្សាដដែលបានបង្ហាញថា
កម្ពុជាគឺជាប្រទេសតែមួយគត់ដែលការរំលោភបូកគឺកើតឡើងទូទៅខ្លាំង
បើនិយាយពីទម្រង់នៃការចាប់រំលោភនៅប្រទេសដទៃៗមានលក្ខណៈតិចតួច។
ការរំលោភបូក មានន័យថា
ជាការរំលោភច្រើនគ្នាទៅលើស្រ្តីតែម្នាក់នៅក្នុងបរិបទ
នៃឧស្សាហកម្មផ្លូវភេទក្នុងប្រទេស កម្ពុជា
ហើយជាញឹកញាប់ពាក់ព័ន្ធនឹងករណីបុរសម្នាក់ទិញការរួមភេទជាមួយ
នារីរកស៊ីផ្លូវភេទ
រួចបន្ទាប់មកបន្តទៅឲ្យមិត្តភក្តិដទៃៗរួមភេទដែរ។
នេះបើតាមនារីនិងបុរសរកស៊ីផ្លូវភេទដែលត្រូវបានសម្ភាស។
នៅក្នុងរបាយការណ៍ដដែលរបស់អង្គការសហប្រជាជាតិ បុរសកម្ពុជា
បានលើកឡើងថាការមានសិទ្ធិរួមភេទ
គឺជាកត្តាចម្បងដែលនាំឲ្យពួកគេឈានទៅដល់ ការរំលោភហើយក្នុងនោះ
៤៥ ភាគរយនៃបុរសទាំងនោះថ្លែងថា
ពួកគេមានសិទ្ធិរួមភេទជាមួយស្រ្តី។
ផ្នែកនៃបញ្ហាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មបែបនេះគឺថា
ការជួញដូរនិងការងាររកស៊ីផ្លូវភេទ
គឺកម្រត្រូវបានដាក់ចំណាត់ថ្នាក់ទៅជាពីរថ្នាក់ផ្សេងគ្នាណាស់
ក្នុងប្រទេសកម្ពុជា ហើយដែលធ្វើឲ្យវាលំបាក
សម្រាប់នារីរកស៊ីផ្លូវភេទធ្វើការតស៊ូមតិសម្រាប់សិទ្ធិរបស់ពួក
គេ។
Cheryl Overs អ្នកស្រាវជ្រាវ និងជាសកម្មជនសិទ្ធិមនុស្សពីទីក្រុង Melbourne
ប្រទេស អូស្រ្តាលី ដែលឯកទេស
ក្នុងកម្មវិធីគាំពារនិងទប់ស្កាត់មេរោគអេដស៍ សម្រាប់បុរស ស្រ្តី
និងភេទទីបី នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍
បានភ្ជាប់បញ្ហាបរាជ័យនោះទៅនឹងការខ្វះការការពារ។
Overs បានសរសេរនៅក្នុងអ៊ីមែលមួយកាលពីខែ វិច្ឆិកា ថា៖
«រឿងសំខាន់នៅក្នុងប្រទេសកម្ពុជា គឺថា
ការមិនញែកគ្នាឲ្យដាច់រវាងការកេងប្រវ័ញ្ចផ្លូវភេទនិងការងារ
ផ្លូវភេទ»។
ការអនុវត្តច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្សនិង
ការកេងប្រវ័ញ្ចផ្លូវភេទឆ្នាំ ២០០៨ របស់កម្ពុជាគឺថា
រាល់ទម្រង់ទាំងអស់នៃពេស្យាកម្ម គឺខុសច្បាប់។
Overs បានពន្យល់ថា៖
«កម្មវិធីការពាររបស់រដ្ឋាភិបាលគឺបង្ហាញឲ្យគេយល់ច្បាស់ប៉ុន្តែមិន
ផ្អែកទៅលើការប្រើប្រាស់ស្រោមអនាម័យ ១០០ ភាគរយ។
វាផ្អែកទៅលើការធ្វើតេស្តរកមេរោគអេដស៍និងកាមរោគ»។
ជាឧទាហរណ៍ប្រកាស ៦៦ គឺជា «បទប្បញ្ញត្តិរបស់រដ្ឋាភិបាល»
ដែលហាមប្រាមការប្រើប្រាស់ស្រោមអនាម័យជាភ័ស្តុតាងនៃពេស្យាកម្ម
ផ្លូវភេទ។
Overs ថ្លែងថា៖ «វាមិនងាយស្រួលអ៊ីចឹងទេ ពីព្រោះនគរបាល
យកស្រោមអនាម័យធ្វើជាវត្ថុតាង ដូច្នេះនារីរកស៊ីផ្លូវភេទ
មានការភ័យខ្លាចក្នុងការទុកវាជាប់នឹងខ្លួន»។
ចូលសហជីព
នៅក្នុងប្រទេសមួយ ដែលការជួញដូរ
និងពេស្យាកម្មត្រូវបានបញ្ចូលគ្នាតែមួយហើយឧក្រិដ្ឋកម្មផ្លូវភេទ
ប្រឆាំងនឹងស្រ្តីកើតមាននៅកន្លែងជាច្រើនស្រ្តីរកស៊ីផ្លូវភេទមួយ
ចំនួនបានស្វែងរកការការពារតាមរយៈការបង្កើតសហជីព។ CWDA
ដែលជាជម្រកសម្រាប់ស្រី ពេជ្រ និងស្រ្តី ៧
នាក់ដទៃទៀតត្រូវបានហៅមួយទៀតថាសហជីពនារីពេស្យាកម្ពុជា (CPU)។
CPU
ត្រូវបានបង្កើតឡើងដើម្បីការពារសុវត្ថិភាពនិងសុខភាពវិជ្ជាជីវៈ
សម្រាប់នារីក្នុងវិស័យកម្សាន្តរួមមាន
«នារីដែលលក់សេវាផ្លូវភេទផ្ទាល់
និងនារីរកស៊ីផ្លូវភេទមិនផ្ទាល់នៅកន្លែងម៉ាស្សា បៀរហ្គាឌិន
និងខារ៉ាអូខេ»។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ CWDA
ដែលចេញកាលពីឆ្នាំមុន។
ស្រ្តីដែលមានប្រាក់តិចតួចឬមិនមានប្រាក់នៅតែអាចក្លាយជា
សមាជិករបស់ CPU បាន ពីព្រោះសហជីពនេះ មិនយកថ្លៃសមាជិកភាពទេ។
នេះបើតាម កែវ ស៊ីចាន់
អ្នកសម្របសម្រួលសម្រាប់កម្មវិធីសុខភាពរបស់ស្រ្តីនិងមេរោគអេដស៍
និងជំងឺអេដស៍សម្រាប់ CPU។
ខណៈពួកគេមិនមានសិទ្ធិរស់នៅក្នុងផ្ទះសុវត្ថិភាព ដែលទុកបម្រុង
សម្រាប់តែអ្នកដែលស្ថិតក្នុងលក្ខណៈរងគ្រោះខ្លាំងនៃការជួញដូរឬ អំពើហិង្សាស្រ្តីសេវាកម្សាន្ត រួមទាំងអ្នកដែលផ្ទុកមេរោគអេដស៍និង
ជំងឺ អេដស៍នៅក្នុងខណ្ឌ ដូនពេញ ឫស្សីកែវ និងទួលគោក
ត្រូវបានផ្តល់ឲ្យនូវការអប់រំអំពីសុវត្ថិភាពវិធីសាស្រ្តការពារ
សុវត្ថិភាពនៅកន្លែងការងារនិងច្បាប់។ នេះបើតាម ស៊ីចាន់។
CPU មិនមែនជាអង្គការតែមួយគត់នោះទេ។ កាលពីឆ្នាំ ២០០០
អង្គការក្រៅរដ្ឋាភិបាលចំនួន ៥
បានជួយនារីរកស៊ីផ្លូវភេទក្នុងប្រទេសកម្ពុជាឲ្យបង្កើតក្រុម
សមូហភាពមួយសម្រាប់ស្រ្តីដែលធ្វើការងារនៅឧស្សាហកម្មផ្លូវភេទគឺ
បណ្តាញស្រ្តីសម្រាប់ការរួបរួមគ្នា (WNU)។
សព្វថ្ងៃនេះ សមាជិករបស់អង្គការនេះមានចំនួនជាង ៦០០០
នាក់ក្នុងខេត្តចំនួន ៧។ នេះបើតាម ម៉ាលីស
ដែលជាសមាជិកម្នាក់និងអតីតប្រធាន។
ម៉ាលីស ដែលធ្វើជាប្រធានរយៈពេល ៣ឆ្នាំ បានចូលរួមកាលពីឆ្នាំ
២០០១
បន្ទាប់ពីបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់បានជ្រើសរើសកញ្ញា
ពីបននៅ ស្វាយប៉ាក។ សព្វថ្ងៃនេះ នាងរកបានប្រាក់ប្រមាណ ១៥
ដុល្លារក្នុងមួយថ្ងៃ។ កញ្ញា ថ្លែងបន្តថា៖ «យើងត្រូវតែជួយគ្នា។
បង្រៀនអ្នករកស៊ីផ្លូវភេទអំពីកន្លែងដែលពួកគេ
អាចទៅបាន»។សាខានីមួយៗ របស់សហជីព
បានបោះឆ្នោតជ្រើសរើសតំណាងសម្រាប់រយៈពេល ៣ឆ្នាំ
ដែលអ្នករកស៊ីក្លែងភេទ ប្រុសរួមភេទជាមួយប្រុស
និងស្រីស្រឡាញ់ស្រី
ត្រូវបានជ្រើសតាំងដោយមេដឹកនាំជាប់ឆ្នោត របស់ពួកគេដែលតំណាងឲ្យប្រយោជន៍របស់ពួកគេក្នុងកិច្ចប្រជុំកន្លះឆ្នាំម្តង។
កញ្ញា តានា បាននិយាយថា WNU បានគិតថ្លៃសម្រាប់សមាជិកភាព
ដែលគេប្រើប្រាស់សម្រាប់ទូទាត់តម្លៃថែទាំសុខភាព ប្រសិនបើពួកគេ
រងគ្រោះ នៅពេលកំពុងបំពេញការងារ។
ប្រសិនបើសមាជិកណាម្នាក់ត្រូវការធ្វើតេស្តឈាមរកមេរោគអេដស៍
ឬជំងឺអេដស៍ ត្រូវការការថែទាំខាងសុខាភិបាល ឬរម្លូតកូន
សហជីពជួយសម្រួលដល់សេវាទាំងនេះនៅឯមន្ទីរពេទ្យមិត្តភាព ជប៉ុន
និងមន្ទីរពេទ្យ សូវៀត។
កញ្ញាថ្លែងថា៖ «ប្រសិនបើយើងបារម្ភថា
ជាសមាជិកម្នាក់មានមេរោគអេដស៍ឬជំងឺអេដស៍
នោះយើងនឹងបញ្ជូនពួកគេទៅអង្គការសុខភាពបន្តពូជ RHAC
ហើយប្រសិនបើពួកគេ ត្រូវការរម្លូតកូន យើង នឹងបញ្ជូនពួកគេទៅ Marie Stopes»។
កញ្ញា បញ្ជាក់ថា តម្លៃនៃការរម្លូត តម្លៃប្រមាណ ៣០ ដុល្លារនៅឯ Marie
Stopes Cambodia [MSI] ប៉ុន្តែសមាជិកអង្គការនេះ ត្រូវចំណាយត្រឹមតែ ៣
ម៉ឺនទៅ ៤ ម៉ឺនរៀលតែប៉ុណ្ណោះ។
កញ្ញា Stephanie Wallach នាយកនៃ MSI
បានថ្លែងថា ខណៈដែលអ្នកស្រី
មិនបានដឹងពីទំនាក់ទំនងពិសេសណាមួយរវាងអង្គការនេះ និង WNU
តម្លៃនៃការថែទាំសុខភាពដែលរួមមានការរម្លូត
គឺធ្វើតាមបញ្ជារបស់ប្រធានមជ្ឈមណ្ឌលនីមួយៗ។
សុភា តំណាងឲ្យអ្នករកស៊ីផ្លូវភេទក្លែងភេទរបស់ WNU
ដែលអ្នកស្រីមានសមាជិកជាង ១០០ នាក់នៅខេត្តចំនួន ៨
និងបានចាប់ផ្តើមរកស៊ីផ្លូវភេទកាលពីឆ្នាំ ១៩៩៣
ដើម្បីជួយម្តាយផ្គត់ផ្គង់ក្មួយស្រីវ័យក្មេងចំនួនពីរនាក់ដែល
គ្រួសាររបស់អ្នកស្រី មិនបានដឹងថាលុយដែលទិញម្ហូប អាហារ
គឺបានមកតាមរយៈការរកស៊ីនៅតាមផ្លូវទេ។
មុខមាត់តុបតែងរបស់អ្នកស្រី ត្រូវបានបិទបាំងខណៈដែលអ្នកស្រីថា
អតិថិជនដែលមានការខឹងសម្បាហើយស្រវឹង
ជារឿយៗបានវាយបន្ទាប់ពីដឹងថា ប្រដាប់ភេទរបស់អ្នកស្រីគឺបុរស។
កញ្ញាបញ្ជាក់ថា៖ «មុនពេលខ្ញុំ ជាអ្នករកស៊ីផ្លូវភេទ ខ្ញុំធ្លាប់លក់ផ្លែក្រូចក្បែរវិមានឯករាជ្យ»៕
(ឈ្មោះដែលត្រូវ បានសម្ភាស ត្រូវបានផ្លាស់ប្តូរដើម្បីការពារអត្តសញ្ញាណរបស់ពួកគេ) PS/NR
ប្រភពៈ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment