ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានសម្រេចដាក់កំណាត់វិថី
ព្រះសុធារសកាត់មុខផ្សារទំនើបអ៊ីអន ចាប់ពីស្ថានទូតរុស្ស៊ី
រហូតដល់ភ្លើងស្តុបជលផល ជាផ្លូវឯកទិសក្នុងគោលបំណងកាត់បន្ថយការកកស្ទះ ចរាចរណ៍។
ចំណាត់ការថ្មីនេះ នឹងចាប់ផ្តើមអនុវត្តន៍ពីម៉ោង ៨ព្រឹកថ្ងៃទី២ ខែមីនា
ឆ្នាំ២០១៥ នេះតទៅ។
យោងតាមការជូនដំណឹងរបស់សាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ
ឆ្នាំ២០១៥ បានឲ្យដឹងថា ការធ្វើចរាចរណ៍លើកំណាត់ផ្លូវនេះ គឺយានយន្តទាំងអស់
អាចធ្វើចរាចរពីទិសស្ថានទូតរុស្សីឆ្ពោះទៅភ្លើង ស្តុបជលផល តែ១ទិសប៉ុណ្ណោះ។ ការធ្វើចរាចរយានយន្ត ពីទិសភ្លើងស្តុបជលផលឆ្ពោះទៅស្ថានទូត រុស្ស៊ី
មិនអនុញាត្តឡើយ ។
សាលារាជធានីភ្នំពេញ អំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមអនុវត្តឲ្យមានប្រសិទ្ឋិភាព។សូម បញ្ជាក់ថា កំណត់វិថីព្រះសុធារស់ បានក្លាយជាវិថី
ដែលកកកុញដោយការធ្វើចរាចរណ៍ និងមមាញឹកជាទីបំផុត បន្ទាប់ពីផ្សារទំនើបអ៊ីអន
របស់ជប៉ុនបានចាប់ផ្តើមដំណើរការ កាលពីឆ្នាំ២០១៤កន្លងទៅនេះ។ កំណាត់វិថីមួយនេះ
ត្រូវបានគេមើលឃើញថា តែតែកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេសគឺនៅពេលរសៀល៕
No comments:
Post a Comment