ការអានដែលល្អមិនមែនត្រឹមតែចេះបញ្ចប់ដោយការគ្រប់គ្រងល្បឿន និងការបញ្ចេញសំឡេង ត្រឹមត្រូវ នោះទេ អ្នកពូកែអានម្នាក់ មានន័យ ថា អានរហ័សយល់ ហើយជំនាញនេះមិនមែន ផ្ដល់អត្ថប្រយោជន៍ តែនៅក្នុងថ្នាក់ ប៉ុន្តែគឺសម្រាប់ការអភិវឌ្ឍខ្លួនអ្នកពេញមួយជីវិត។
ដើម្បីក្លាយជាអ្នកដែលពូកែអានម្នាក់ មិនចាំបាច់ទាល់តែអ្នក ដែល ចូលចិត្តអានតាំងពីកំណើត ដែរ តែសូមអានចំណុចដូចខាងក្រោម៖
១. អានឲ្យបានច្រើន ៖ ចាប់ផ្ដើមអនុវត្តការអានឲ្យបានច្រើនចាប់ពីពេលនេះ។ បុគ្គលដែលពូកែអាន (សូម្បីតែអ្នកពូកែសរសេរ) គឺជាមនុស្សដែលអានគ្រប់រឿង ហើយអានច្រើន។ ការអនុវត្តអាន ច្រើននេះ ធ្វើឲ្យអ្នកចាប់ផ្ដើមដឹងពីរឿងរ៉ាវ ចំណេះដឹង ជាច្រើន ព្រមទាំងអាចដឹងពីចំណុចខុសប្លែកគ្នា ការប្រើសញ្ញា ការសរសេរកើតឡើងផ្ទួនៗ និងដឹងពីប្រភព ដែលជួយឲ្យអ្នកអានលឿន ហើយកាន់តែងាយយល់។
២. សរសេរ៖ ការសេរនេះ គឺដើម្បីចាប់យកអ្វីដែលអ្នកបានរៀនតាមរយៈការអានរបស់អ្នក និងជួយ បន្ថែមសេចក្ដីឈ្លាសវៃរបស់អ្នក។ ពេលដែលសរសេរនេះ អ្នកនឹងរកឃើញ ព្រមទាំងដឹងពីតិចនិក ដែលកវីសរសេរ ហើយការដឹងនេះ នឹងជួយសម្រួលដល់ការអានអ្នកដូចគ្នា។
៣. បើកចិត្តឲ្យទូលាយ៖ ចាំ ថាប្រសិនជាអ្នកមានអារម្មណ៍មិនល្អ គិតថាសៀវភៅនេះអន់ នោះវានឹងទៅ តាមនោះដែរ។ ការពិតអ្វីៗ គឺពឹងផ្អែកលើជំនឿ និងការរំពឹងទុករបស់អ្នក។ ដូចនេះសូមបើកចិត្តទូលាយ ថាសៀវភៅទាំងនោះសុទ្ធតែមានប្រយោជន៍សម្រាប់អ្នក នោះទើបអ្នកអានដោយយកចិត្តទុកដាក់ ឬអាន បានល្អ។
៤. ការប្រុងប្រយ័ត្ន៖ អ្នកគួរដឹងថា រាល់អត្ថបទ ឬរឿងក្ដី អ្នកនិពន្ធតែងតែ ព្យាយាមធ្វើឲ្យសំណេរ នោះខ្លី តាមដែលអាចធ្វើបាន ដោយរក្សាចំណុចសំខាន់ ឬអត្ថន័យទាំងស្រុង។ ដូចនេះអ្នកគួរអាន ដោយប្រុង ប្រយ័ត្ន កុំរំលង ទោះបីជាអត្ថបទនោះវែងក្ដី។
៥. បើកវគ្គបំប៉នបន្ថែម៖ ការអានបានល្អ ក៏ពឹងលើការហ្វឹកហាត់ដែរ។ នេះជាការហ្វឹកហាត់ សម្រាប់ ខ្លួនឯង និងជួយអ្នកដទៃដែរ។ អ្នកអាចបើកជាក្លឹបអ្នកអានសៀវភៅរឿង ជាមួយមិត្តភ័ក្ដិជាដើម ក៏អាច ជួយអ្នកសិក្សាពីតិចនិកអានរបស់អ្នកទាំងនោះផងដែរ។
៦. រីករាយ និងមានការផ្សារភ្ជាប់៖ អ្នកពូកែអានដាច់ខាត ត្រូវរកឲ្យឃើញពីភាពរីករាយក្នុងការអាននេះ។ អ្នកពូកែអាន គឺជាអ្នកអានដ៏រីករាយ។ ប្រសិនបើអ្នកធ្វើបាននោះមានន័យថា អ្នកនឹងទទួលបាន រង្វាន់ ជា ចំណេះដឹង និងការយល់ដឹងថ្មី ក៏ដូចជាក្ដីរំពឹងថ្មីមួយក្នុងជីវិតអ្នក៕
អត្ថបទដោយ: ចំរើន
ប្រភពៈ wisdomsupportcenter និងដកស្រង់ចេញពីៈ Khmer79
No comments:
Post a Comment