របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, April 17, 2015

ការរាំចង្វាក់ម៉ាឌីហ្សន របស់យុវជនកម្ពុជា បំបែកឯតទគ្គកម្ម ពិភពលោក ទម្លាក់តំណែង របស់អូស្ត្រាលី

សៀមរាប៖ ការរាំចង្វាក់ម៉ាឌីហ្សន របស់យុវជនកម្ពុជាក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលមាន អ្នកចូលរួម ២.០១៥ នាក់ បានបំបែកឯតទគ្គកម្មពិភពលោក និង ត្រូវបានដាក់បញ្ចូល ក្នុងសៀវ ភៅកំណត់ត្រាពិភពលោក (Guinness World Record) ហើយនៅរសៀលថ្ងៃនេះ។ 

ការបំបែកឯតទគ្គកម្មពិភពលោករបស់យុវជនកម្ពុជា បានទម្លាក់តំ ណែងកំណត់ត្រាពិភពលោក នៃការរាំចង្វាក់ម៉ាឌីហ្សន របស់អូស្ត្រាលី ដែលមានអ្នកចូលរួមរាំ ១១៥៥នាក់ កាល ពីឆ្នាំ២០១៤។ បន្ទាប់ពីការវាយតម្លៃ និង វិនិច្ឆ័យអស់រយៈពេលប្រមាណ ២ម៉ោង ពីគណៈកម្មការ Guinness World Record នៅវេលាម៉ោង ១ និង៥៣នាទីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥នេះ លោកស្រី Seyda Subasi-Gemici ចៅក្រម នៃកំណត់ត្រាពិភពលោក បានប្រកាសថា ការរាំចង្វាក់ម៉ាឌីហ្សន នៅទី លានជល់ដំរី របស់យុវជនកម្ពុជា បានជាប់កំណត់ត្រាពិភពលោក។
ការប្រកាសពីជោគជ័យតាមការប៉ុនប៉ងរបស់យុវជនកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី បានធ្វើឲ្យអ្នករាំ និងអ្នកទស្សនារាប់ម៉ឺននាក់នៅក្នុងបរិវេណប្រាសាទអង្គរធំ ទះដៃអបអរសាទរ សប្បាយរីករាយ ជាមួយសម្រែក ជយឃោសយ៉ាងកងរំពង។

ការបំបែកឯតទគ្គកម្ម នៃការរាំម៉ាឌីហ្សន របស់យុវជនកម្ពុជា គឺបានទម្លាក់ការគ្រងតំណែងកំណត់ ត្រាពិភពលោក នៃការរាំម៉ាឌីហ្សន របស់អូស្ត្រាលី ដែលបានគ្រងតំណែងនេះ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ក្នុងពិធីបុណ្យតន្ត្រី Easterfest Music Festival នៅ Toowoomba ប្រទេសអូស្ត្រា- លី មានអ្នកចូលរួមចំនួន ១.១៥៥នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ការរំាម៉ាឌីហ្សនជាក្រុម ដែលមានអ្នកចូលរួម ២.០១៥នាក់ មានរយៈពេល៥នាទី ចាប់ពីម៉ោង ១១ និង៤៣នាទី ដល់ម៉ោង ១១ និង៥៣ នាទី។ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសថា ការផ្តួចផ្តើមបង្កើតឲ្យមានការាំម៉ាឌីហ្សនជាក្រុមនេះ ក្នុងគោល បំណងបង្ហាញពីសាមគ្គីភាពក្នុង ចំណោមប្រជាពលរដ្ឋខ្មែរ ក្នុងន័យថា «ចង្កឹះមួយបាច់កាច់មិនបាក់» ហើយការរាំនេះ ក៏ចង់ផ្តល់ វេទិកាមួយប្លែក និងមានភាពសប្បាយរីករាយដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមទស្ស នាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅលើទឹកដីខេត្តសៀមរាបអង្គរ។

សូមបញ្ជាក់ថា ការដាក់បញ្ចូលការរាំម៉ាឌីហ្សន ទៅក្នុងសៀវភៅកំណត់ត្រាពិភពលោកនេះ គឺជា ជោគជ័យទី២ របស់យុវជន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលនៅក្នុងព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ឆ្នាំ២០១៥ បន្ទាប់ពីនំអន្សមយក្ស ត្រូវបានដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោក កាលពីរសៀល ថ្ងៃទី១៣ ខែមេសា។

ការរាំចង្វាក់ ម៉ាឌីហ្សន គឺជាកម្មវិធីមួយដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (យុទ្ធនាការសៀមរាបផ្ទះខ្ញុំ) បានរៀបចំឡើង ហើយក៏ជាកម្មវិធីមួយក្នុងចំណោម កម្មវិធីជាច្រើន ទៀតនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ ២០១៥ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ ឡើង ដោយមានកិច្ចសហការពីសំណាក់ស្ថាប័នរដ្ឋ និងឯកជននានា៕

ប្រភពៈ ដើមអំពិល

No comments: