កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោកបានទាញសញ្ញាអាសន្ន អំពីហានិភ័យនៃការបរិភោគសាច់កែច្នៃ សាច់គោ សាច់ជ្រូក ថាអាចជាភ្នាក់ងារបង្កជំងឺមហារីក។ ប៉ុន្តែអង្គការមិនបានចេញបម្រាម អនុសាសន៍ ឬសេចក្តីហាមឃាត់លែងឱ្យទទួលទានសាច់ទាំងអស់នោះទេ។ តើសាច់ចាំបាច់ប៉ុណ្ណាសម្រាប់មនុស្ស ? ដើម្បីស្រោចស្រង់ជីវិតពីជំងឺមហារីក យើងត្រូវទទួលទានតែបន្លែផ្លែឈើឬយ៉ាងណា ? ឬក៏ត្រូវបន្តបរិភោគសាច់ទៀត និងក្នុងទម្រង់យ៉ាងដូចម្តេច ?
សាច់ អាហារដ៏ពេញនិយម និងជាទីចូលចិត្តរបស់មនុស្សជាទូទៅភាគច្រើននោះ កំពុងជាប់ចោទប្រកាន់កាន់តែច្រើនឡើងៗ ពីរឿងអាស្រូវមួយចូលដល់រឿងអាស្រូវមួយទៀត។ ហើយកាលពីថ្ងៃទី ២៦ តុលា ឆ្នាំ២០១៥ អង្គការសុខភាពពិភពលោកបាន ទាញសញ្ញាអាសន្ន អំពីហានិភ័យដែលអាចបង្កឱ្យមានជំងឺមហារីក ដោយការបរិភោគសាច់សត្វ កែច្នៃ ដូចជាសាច់ក្រក សាច់ងៀត សាច់គោ សាច់ជ្រូក ច្រើនជារៀងរាល់ថ្ងៃ លើកលែងតែសាច់បក្សាបក្សីប៉ុណ្ណោះ។
របាយការណ៍របស់អង្គការសុខភាពពិភពលោកនេះ បានត្រូវក្រុមប្រទេសអ្នកផលិតសាច់ បញ្ចេញប្រតិកម្មប្រឆាំងច្រានចោល។ នៅទីបំផុត អង្គការសុខភាពពិភពលោកក៏បានចេញសេចក្តីថ្លែងការណ៍មួយបន្ថែមទៀត នៅថ្ងៃសុក្រទី២៩ តុលា បញ្ជាក់ថាមិនបានចេញបម្រាម ឱ្យមនុស្សម្នាឈប់ទទួលទានសាច់ទេ។ ថ្វីបើគេអាចភ្ជាប់ទំនាក់ទំនងនៃសាច់កៃច្នៃ ទៅនឹងជំងឺមហារីកមែន ប៉ុន្តែអង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា គេពុំទាន់ ដឹង ពុំទាន់អាចពន្យល់បានដោយច្បាស់លាស់ តើសាច់កែច្នៃ សាច់ក្រក សាច់ងៀត ឬសាច់គោសាច់ជ្រូក ស្រស់ៗនេះ បង្កើនគ្រោះកើតជំងឺមហារីកតាមវិធី និងយ៉ាងដូចម្តេចទេ។
តាមការពិត ផលប៉ះពាល់ដល់សុខភាព ដោយហេតុតែបរិភោគសាច់សត្វច្រើនអាចងាយនឹងកើតជំងឺមហារីកពោះវៀនធំ ត្រូវបានក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ដឹងតាំងពីជាច្រើនឆ្នាំមកហើយ។ អនុសាសន៍ណែនាំក៏មានច្រើនបែបច្រើនយ៉ាង ក្នុងអត្ថន័យជំរុញឱ្យអ្នកបរិភោគគិតគូរកាត់បន្ថយការទទួលទានសាច់។ បរិភោគសាច់ច្រើន ខូចទាំងសុខភាព ខូចទាំងបរិស្ថាន ព្រោះការចិញ្ចឹមសត្វ ពិសេសសត្វគោ បំពុលបរិយាកាសខ្លាំងណាស់។ នៅប្រទេសបារាំង ការបរិភោគសាច់ បានថយចុះអស់ ជាង៨% ក្នុងរយៈពេលមិនដល់២០ឆ្នាំចុងក្រោយនេះផង។ ប៉ុន្តែ តែនៅពេលបានឃើញអង្គការសុខភាពពិភពលោកចេញជារបាយការណ៍ជាសាធារណៈ សន្ធឹកនៃការព្រួយបារម្ភនិងការគិតគូរមានទំហំខុសពីមុន។ បើតាមអង្គការសុខភាពពិភពលោក ការទទួលទានជាប្រចាំសាច់កែច្នៃសាច់ក្រក សាច់ប្រឡាក់ផ្អាប់ សាច់ងៀត ប្រមាណ .... អាចបង្កើនគ្រោះកើតជំងឺមហារីក ពោះវៀនធំ មហារីកលំពែង ព្រមទាំងក្រពេញប្រូស្តាតទៀត។ សូម្បីតែសាច់ស្រស់ សាច់គោ សាច់ជ្រូក សាច់ចៀម ឬនិយាយដោយខ្លីថាសាច់សត្វ (លើកលែងតែសាច់មាន់ទា) ក៏អាចជាភ្នាក់ងារបង្កឱ្យមានជំងឺមហារីកដែរ។
ហេតុអ្វី ត្រូវទទួលទានសាច់ ?
សាច់ជាចំណែកមួយនៃអាហាររបស់មនុស្ស ហើយមនុស្សចាំបាច់ត្រូវតែទទួលទានសាច់។ ថ្វីបើការសិក្សាបានរកឃើញអំពីហានិភ័យបង្កឡើងដោយការបរិភោគសាច់មែន ប៉ុន្តែ សាច់ ក៏មានគុណសម្បត្តិមិនអាចខ្វះបានដែរ សម្រាប់ចិញ្ចឹមសរីរាង្គមនុស្ស។ នៅពេលនិយាយអំពីសាច់ ត្រូវបែងចែងរវាង សាច់បក្សាបក្សី (មាន់ទា) សាច់កែច្នៃ (ដូចជាសាច់ក្រក សាច់ងៀត) និងសាច់កាត់ដុំលក់ ដូចជាសាច់គោ សាច់ជ្រូក សាច់ចៀម សាច់សេះ។
អ្នកស្រី Solveig Darrigo អ្នកឯកទេសផ្នែករបបអាហារ ៖
“ជាបឋម សាច់គឺជាប្រភពផ្តល់ប្រូតេអ៊ីន ក្នុងសាច់១០០ក្រាម មាន២០ក្រាមជាប្រូតេអ៊ីន។ ប្រូតេអ៊ីននេះមានតួនាទីសំខាន់ណាស់ ក្នុងការស្ថាបនា ទ្រទ្រង់ និងជួសជុលជំនួសកោសិការ (សាច់ដុំ ស្បែក ...) ដែលងាប់ និងត្រូវការបង្កើតឡើងវិញជារៀងរាល់ថ្ងៃ។ ដូច្នេះហើយបានជាយើងត្រូវតែទទួលទានសាច់ ដើម្បីបានស្រូបយកជាតិប្រូតេអ៊ីន ទៅចិញ្ចឹមរាងកាយ។ ជាជំនួយការយល់ ក្នុងខ្លួនមនុស្សម្នាក់ ដែលមានទម្ងន់៧០គីឡូក្រាម មានសមមាត្រប្រូតេអ៊ីនពី១០ ទៅ ១២ គីឡូក្រាម។ តែបរិភោគសាច់ច្រើនជ្រុល មិនបានជួយបង្កើន ឬដំឡើងសាច់ដុំឱ្យកាន់តែរឹងមាំទេ។ ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ គឺប្រូតេស៊ីនសត្វ ព្រោះមានផ្ទុកសារធាតុអាស៊ីតសកម្មដ៏ចាំបាច់ ដែលសរីរាង្គមនុស្សមិនចេះផលិតទេ និងដែលគ្មានក្នុងប្រូតេអ៊ីនទាញចេញពីរុក្ខជាតិ។
ចំពោះខាងវីតាមីនវិញ សាច់មានផ្ទុកច្រើនតែពពួកវីតាមីនប្រភេទបេ មានជាអាទិ៍វីតាមីនបេ១២ ដែលចូលរួមចំណែកចិញ្ចឹមគ្រាប់ឈាមក្រហម។ សាច់ក៏ជាប្រភពផ្តល់សារធាតុរ៉ែដែក យ៉ាងប្រពៃ ដែលងាយបញ្ជ្រាបចូល យកទៅចិញ្ចឹមសរីរាង្គ ហើយសរីរាង្គមនុស្សក៏ងាយស្រូបយកជាតិដែកពីសាច់ ប៉ុន្តែដើម្បីងាយទាញយកជាតិរ៉ែ ត្រូវទទួលទានពពួកសាច់ សាច់គោ សាច់ចៀម និងគ្រឿងក្នុង។”
ប្រភេទសាច់ និងការចម្អិន
បើគិតពីប្រូតេអ៊ីន សាច់គ្រប់ប្រភេទសុទ្ធតែមានកំរិតជាតិប្រូតេអ៊ីនខ្ពស់ទាំងអស់។ ទទួលទានសាច់១០០ក្រាម នោះយើងនឹងទាញបានជាមធ្យមជាតិប្រូតេអ៊ីន២០ក្រាមសម្រាប់ឧបត្ថម្ភសរីរាង្គកាយ។ ចំណែកបរិមាណលីពីតវិញ អត្រាជាតិខ្លាញ់ ប្រែប្រួលទៅតាមដុំសាច់ ! គេមិនអាចនិយាយបានទេ ថាសាច់ជ្រូក ខ្លាញ់ជាងសាច់គោ ឬសាច់គោ ខ្លាញ់ច្រើនជាងសាច់ជ្រូក ឬដាច់មាន់បានឡើយ។ ឧទាហរណ៍ជាក់ស្តែង ក្នុងសាច់គោតែមួយ ដែលល្បីខាងមានប្រូតេអ៊ីនឬខ្លាញ់ច្រើន ដល់ទៅប្រមាណ ២០% តែដុំខ្លះមានត្រឹម ៥% ដុំខ្លះជាង១០% ពីរភាគបីនៃសាច់គោមានផ្ទុកខ្លាញ់៨%។ សាច់គ្រប់ប្រភេទ មិនថាជាសាច់មាន់ សាច់ទា សាច់ត្រី សាច់គោ ជ្រូក ជៀម សេះ ... ទេ សុទ្ធតែមានផ្ទុកយ៉ាងច្រើនសារជាតិខ្លាញ់ ប៉ុន្តែបរិមាណលីពីតឬខ្លាញ់នេះ ប្រែប្រួលទៅតាមផ្នែក ដុំ និងទីតាំងរបស់សាច់ មិនមែនទៅតាមពណ៌ - សាច់ទ្រូងមាន់អត់សូវមានខ្លាញ់បើគេបកស្បែកចេញ និងជាសរុបសាច់ទាំងអស់នេះមានអត្រាជាតិខ្លាញ់តិចជាងសាច់ក្រកជាប្រាកដ ! ហើយការចម្អិនមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រូតេអ៊ីនសាច់។
អ្នកស្រី Solveig Darrigo ៖
“របៀបចំអិនសាច់ រួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើន ឬអត់ អត្រាជាតិខ្លាញ់របស់សាច់។ ខុសពីគំនិតធ្លាប់គិត ការអាំងសាច់ ដែលមនុស្សគ្រប់រូបមើលឃើញខ្លាញ់ស្រកលើភ្លើងឈីវៗ ឬអាំងលើខ្ទះ ចេញកកពេញបាតខ្ទះ ជារបៀបចំអិនសាច់ដែលបង្កើននិងរក្សាជាតិខ្លាញ់របស់សាច់ខ្ពស់ជាង ការចំអិនបែបរំងាស់ ដល់ទៅបីដង បើទោះជាសាច់នោះជាដុំផុយចន្លោះឆ្អឹងជំនី មិនសូវមានខ្លាញ់ក៏ដោយ។ សាច់កម្ទេច ដែលមិនសូវល្អមើល មិនសូវល្អញ៉ាំ ស្វិតៗ វៀវៗជាប់ខ្លាញ់ច្រើនជាងមែន ប៉ុន្តែនៅពេលចំអិន ដោយខ ឬដោយស្ងោររំងាស់យូរ កំរិតជាតិខ្លាញ់របស់ សាច់កម្ទេច ស្វិតរឹង នោះមានទាបជាងសាច់អាំងទេ។
ដូច្នេះសូមកុំបំបាត់ ឬឈប់ទទួលទានសាច់សត្វ និងកុំរើសអើង ដុំសាច់យកតែសាច់ល្អៗ ផុយ ចូលចិត្តដុំណា ទទួលទានតែដុំនោះអី ! សូមបរិភោគឱ្យបានគ្រប់មុខ គ្រប់ផ្នែក ម្តងនេះត្រង់នេះ ម្តងត្រង់នោះ ឆ្លាស់គ្នាជាមួយសាច់ផ្សេងទៀតៗ ថ្ងៃនេះសាច់គោ ថ្ងៃស្អែកសាច់ជ្រូក សាច់មាន់ ត្រី និងប្តូរវិធីចំអិន ម្តងអាំង ម្តងស្ងោ ម្តងចៀន ម្តងឆា តែត្រូវកំរិតការថែមខ្លាញ់ ឬប្រេងពេលស្ល។”
តើត្រូវបរិភោគសាច់ ក្នុងបរិមាណណា ?
ជាទូទៅ មនុស្សប្រុស ចូលចិត្ត និងត្រូវការសាច់ ជាងមនុស្សស្រី។ ស្ត្រី និងមនុស្សចាស់ ជាជំពូកមនុស្សពីក្រុមដែលប្រឈមនឹងគ្រោះខ្វះជាតិសាច់គួរឱ្យព្រួយបារម្ភ និងដែលមិនសូវចូលចិត្តបរិភោគសាច់។ សម្រាប់មនុស្សចាស់ គេអាចសម្គាល់បានថាមានកង្វះជាតិប្រូតេអ៊ីន ជាតិសាច់ ដោយឃើញសាច់ដុំស្វិតយារ ស្បែកជ្រីវជ្រួញ ព្រមទាំងងាយជួបគ្រោះបាក់ឆ្អឹងចំពោះស្រ្តី ក្រោយអស់រដូវ។ ស្ត្រីក្រោយអស់រដូវប្រមាណ ៥៨% ខ្វះជាតិដែក និងភាគច្រើនជាអ្នកចូលចិត្តតមអាហារ ឬកំរិតការបរិភោគសាច់។
យើងមិនគួរបរិភោគសាច់ គ្រប់ពេល ៧ថ្ងៃលើ៧មែន ព្រឹកសាច់ជ្រូកចៀនមួយចំណិតធំ ថែមពងមាន់មួយ ពេលថ្ងៃត្រីអាំងមួយកំណាត់ ហើយល្ងាចសាច់គោឆាមួយចានទៀតមែន ប៉ុន្តែត្រឹមពី១២០ទៅ ១៥០ក្រាម សាច់ ឬត្រី ឬពងមាន់ពីរ សាច់ហ្សំបុងពីចំណិត ក្នុងមួយថ្ងៃ (អនុសាសន៍របស់ក្រុមអ្នកស្រាវជ្រាវបារាំង) គឺឆ្លើយតបបានទៅនឹងសេចក្តីត្រូវការផ្នែកប្រូតេអ៊ីនរបស់សរីរាង្គកាយមនុស្សហើយ។ ហើយត្រូវឆ្លាស់ និងប្តូរប្រភេទសាច់ ផ្តល់អាទិភាពដល់ការទទួលទានត្រីឱ្យបានច្រើនជាងសាច់ តែសូមកុំយល់ច្រឡំ សាច់មាន់មានប្រូតេអ៊ីនតិចជាងសាច់គោ ប្រសិនបើអ្នកមិនបរិភោគទាំងស្បែក។ ជាការប្រសើរ គួរតែជ្រើសរើសបរិភោគសាច់នៅក្នុងអាហារពេលថ្ងៃត្រង់ ព្រោះប្រូតេអ៊ីនបញ្ច្រាបលឿននៅពេលថ្ងៃ៕

ប្រភពៈ យល់ព្រម
No comments:
Post a Comment