ស្វាយរៀង,
ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៦៖
កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុន Golden Galaxy Hotel &
Casino កម្មវិធីចាប់រង្វាន់ជូនបុគ្គលិកកាស៊ីណូ
ដែលបានខិតខំប្រឹងប្រែងធ្វើការងារកន្លងមក។
ជារៀងរាល់ ៣ខែម្តង
ក្រុមហ៊ុននឹងរៀបចំកម្មវិធីចាប់រង្វាន់ជូនដល់បុគ្គលិកចំនួន ៣០រង្វាន់
(ដែលគិតជាទឹកប្រាក់មានចំនួន១,៥០០ដុល្លារអាមេរិកសម្រាប់លើកទី១ ហើយលើកទី២
នឹងគិតជាទឹកប្រាក់មានចំនួន១,០០០ដុល្លារអាមេរិក)។
បុគ្គលិកដែលត្រូវជ្រើសរើសយកមកចាប់រង្វាន់ គឺត្រូវមានលក្ខខណ្ឌដូចជាៈ គ្មានអវត្តមាន
ពុំមានកំហុស និងពុំមានការព្រមាន។
ប្រធានផ្នែកត្រូវរួមសហការជាមួយផ្នែកធនធានមនុស្ស
ដើម្បីផ្ទៀងផ្ទាត់គ្នាឲ្យមានភាពច្បាស់លាស់ និងយុត្តិធម៌អាចទទួលយកបាន មុននឹងដាក់ឈ្មោះបុគ្គលិកចូលទៅក្នុងប្រអប់ចាប់រង្វាន់។ កម្មវិធីនេះមានប្រសិទិ្ធភាព
ចាប់ពីថ្ងៃទី
១ ខែ កញ្ញា ឆ្នាំ ២០១៦ និងចាប់ផ្តើមដំណើរការព្រឹត្តិការណ៍ លើកទី១ នៅថ្ងៃទី ៣០ ខែ
កញ្ញា ឆ្នាំ ២០១៦ នៅក្នុងអាហារដ្ឋានបុគ្គលិក (Canteen) ចាប់ពីម៉ោង០៣:០០ រសៀលតទៅ។ ប្រធានផ្នែកសូមពិនិត្យវត្តមាន(Attendant)ការងារបុគ្គលិករបស់ខ្លួន ជាមួយការិយាល័យធនធានមនុស្ស
ហើយទំលាក់ចូលក្នុងប្រអប់ឆ្នោត នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០១៦ ម៉ោង១០ព្រឹក
នៅការិយាល័យរដ្ឋបាល។ ចំពោះវត្តមាន(Attendant)ការងារបុគ្គលិករបស់ខ្លួន
សម្រាប់លើកទី១នេះ គិតតែខែ កញ្ញា ឆ្នាំ២០១៦ទេ។ រីឯសម្រាប់លើកទី២តទៅ
នឹងគិតរាល់៣ខែម្តង។ ដូច្នេះសូមបុគ្គលិកទាំងអស់ចូលរួមកម្មវិធីនេះឲ្យបានគ្រប់ៗគ្នា។
រង្វាន់ទទួលបានមាន ៖
-
Cosmetic មានតម្លៃ ៣០ដុល្លា ចំនួន ១៥ រង្វាន់
-
Kid Cloths មានតម្លៃ ២៧ដុល្លា ចំនួន ៥ រង្វាន់
-
Bakery មានតម្លៃ ៥៤ដុល្លា ចំនួន ២០ រង្វាន់
លើសពីនេះទៅទៀត
មានបុគ្គលិកឆ្នើមចំនួន៣នាក់ទៀតដែលត្រូវក្រុមហ៊ុនរង្វាន់ពិសេស៖
-
លោក Has Virak , IT Manager ចំនួន ១,០០០.០០
-
លោក Ung Long Dy , Dealer Inspector ចំនួន ១,០០០.០០
-
លោក Duch Vanny , Dealer ចំនួន ១,០០០.០០
ក្រុមហ៊ុនបានសន្យាថា
នឹងរៀបចំជូនបុគ្គលិកជាបន្ទាប់ទៀត។
No comments:
Post a Comment