របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, September 16, 2013

ផ្កាស្បូនមិនទាន់មានថ្នាំព្យាបាលឱ្យជាដាច់គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ០៩:១៦

ជួបជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ ស្រេង​ រាសី​ អ្នក​ឯក​ទេស​ផ្នែក​រោគ​សើស្បែក​នៃ​គ្លីនិក​សើ​ស្បែក​ និង​សម្ឆស្ស​ ស្រេង​ រាសី បាន​ប្រាប់​កោះសន្តិ​ភាព​ឱ្យ​ដឹង​ថា​ ជំងឺ​ផ្កា​ស្បូន​ (Syringoma) កើត​ឡើង​ដោយសារ​ការ​រីក​បំពង់​ក្រពេញ​ញើស​។ ពេល​ណា​បំពង់​ក្រពេញ​ញើស​រីក​ខ្លាំង​ឃើញ​មាន​ដុំ​ពក​តូចៗ​នៅ​លើ​ស្បែក​នោះ​ហើយ​ជា​ផ្កា​ស្បូន ។​

អ្នក​ខ្លះ​យល់​ថា​ ផ្កា​ស្បូន​កើត​នៅពេលស្ត្រី​រៀប​ការ​រួច ឬ​ក្រោយ​ពេល​ស្ត្រី​សម្រាល​កូន។ លោក​វេជ្ជ​បណ្ឌិត​​បញ្ជាក់​ថា​ ជំងឺ​ផ្កា​ស្បូន​មិន​ប្រាកដ​​កើត​មាន​តែ​ចំពោះស្ត្រី​ដែល​មានស្វាមី​ ឬ​សម្រាល​កូន​រួច​នោះ​ទេ​ ស្ត្រី​មិន​ទាន់​រៀប​ការ​ក៏​អាច​កើត​ជំងឺ​នេះ​បាន​ដែរ​ ប៉ុន្តែ​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​នេះ​នៅ​មិន​ទាន់​មាន​អ្នក​ឯក​ទេស​ណា​ដឹង​ច្បាស់​លាស់​ទេ​​ តែ​គេ​អាច​សន្និដ្ឋាន​ថា​ជំងឺ​នេះ​វា​អាច​ទាក់​ទង​នឹង​ហ្សែន។

ផ្កា​ស្បូន​ជា​ប្រភេទ​ដុំ​ពក​តូចៗ​ដែល​ដុះ​នៅ​បំពង់​ ក្រពេញ​ញើស​ វា​ជា​ប្រភេទ​ដុំ​ស្លូត​មិន​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ នោះ​ទេ​ ​គ្រាន់​តែ​បង្ក​ឱ្យ​មាន​​បញ្ហា​​ផ្នែក​សម្ឆស្ស​ប៉ុណ្ណោះ​។​ លោក​​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា​ គេ​អាច​កត់​សម្គាល់​ជំងឺ​ផ្កា​ស្បូន​តាម​រយៈ​ការ​លេច​ចេញ​ដុំ​ពក​តូចៗ​មាន​ ពណ៌​ដូច​​ស្បែក​ ដែល​ភាគច្រើន​​កើត​នៅ​ជុំ​វិញ​ភ្នែក​ដែល​មាន​ស្រទាប់​ស្បែក​ស្តើង​ជាងគេ។​ ជាធម្មតា​ផ្កា​ស្បូន​តែង​កើត​នៅ​ក្នុង​ស្រទាប់​ស្បែកទី២​ ហើយ​វិធី​ព្យា​បាល​មាន​៖

១-វះ​កាត់​យក​ផ្កា​ស្បូន​ទាំងនេះ​ចេញ​
២-​ប្រើ​ម៉ាស៊ីន​ដុត​បំផ្លាញ​ផ្កា​ស្បូន​ ឬ​ប្រើ​ឡាហ្សែ​បាញ់​កម្ទេច​ឫស​ផ្កា​ស្បូន​ចោល​ និង​មិន​អាច​មាន​ផលិត​ផល​ណាអាច​លាប​បំបាត់​គ្រាប់​ពក​តូចៗ​នោះ​​បាន​ទេ។​ ប៉ុន្តែ​ការ​ព្យាបាល​តាម​វិធី​សាស្ត្រ​ខាង​លើ​តែង​បន្សល់​ទុក​នូវ​ស្លាក​ ស្នាម​ ដោយ​ចៀស​មិន​ផុត​តែ​វា​ប្រសើរ​​​ជាង​​ដុំ​តូចៗ ។​

គួរ​ចាំ​ថា​ ផ្កា​ស្បូន​មិន​មាន​ឱសថ​ណា​អាច​ព្យាបាល​បាន​ទេ​ ព្រោះ​អ្នក​ជំនាញ​ផ្នែក​រោគ​សើរ​ស្បែក​នានាក៏​នៅ​មិន​ទាន់​ដឹង​អំពី​មូល​ ហេតុ​ច្បាស់​ លាស់​នៃ​ការ​កកើត​នៃ​ដុំ​ពក​តូចៗ​នោះ​ដែរ​ លោក​អ្នកគួរ​តែ​មក​ពិភាក្សា​នឹង​អ្នក​ជំនាញ​​ មុន​សម្រេច​ចិត្ត​ព្យាបាល​៕​


No comments: