របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, September 16, 2013

ក្រុមបាតុករប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចស្លាប់ម្នាក់និងរបួស ជាច្រើននាក់នៅស្ពានអាកាសក្បាលថ្នល់យប់មិញ

បញ្ចូលអត្ថបទ ៖ ចាន់​ ធូ
ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ០៩:០០
កោះសន្តិភាព
ក្រុម​​បាតុ​ករ​​ប៉ះ​​​ទង្គិច​​គ្នា​​​ជា​មួយ​​ សមត្ថកិច្ច​​ស្លាប់​ម្នាក់ និង​របួស​ជា​ច្រើន​នាក់​​​​​នៅ​ស្ពាន​អាកាសក្បាល​ថ្នល់​​យប់​មិញ


រាជធានី​ភ្នំ​ពេញ​៖ ​ក្រុម​បាតុករ​​​បានប៉ះ​ទង្គិច​គ្នា​​ជា​មួយ​សមត្ថកិច្ច​​នៅ​ស្ពាន​អាកាស​ ក្បាល​ថ្នល់ កាលពី​វេលា​ម៉ោង​​៦​ល្ងាច​ថ្ងៃទី​១៥ កញ្ញា ខណៈ​​ពួក​គេ​នាំគ្នា​​​សម្រុករុះ​រើ​​របាំង​​​លួស ដែល​សមត្ថកិច្ច​ដាក់​​រារាំង ដោយ​ខ្លះ​​មាន​កាន់​ដាវ​សាមូរ៉ៃ​​ ​​ រហូតធ្វើ​ឱ្យ​​សមត្ថកិច្ចបង្ខំ​ចិត្ត​បាញ់​​គ្រាប់បែក​ផ្សែង​​បំបែក​ហ្វូង​បាតុករ។ ​​​ហេតុការ​ណ៍​នេះបង្ក​ឱ្យមាន​ការ​កក​ស្ទះ​ចរាចរណ៍​ជា​ច្រើន​ម៉ោង​ ហើយ​គេ​សង្កេត​ឃើញអ្នក​ដំណើរ​ខ្លះ ​​បាន​ចុះ​ចោល​រថយន្ត​​រត់គេច​​ខ្លួន​​​រក​កន្លែង​សុវត្ថិភាព។  ​បើតាម​ប្រភព​ព័ត៌មា​នថា​រហូត​ដល់​​វេលា​​ម៉ោង​​ជាង​១០​យប់​​ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​ និង​សមត្ថកិច្ច​កាន់​​តែ​ក្តៅ​គគុក​​​ រហូត​មាន​ការផ្ទុះ​អាវុធ​កើត​ឡើង​​​​ធ្វើ​ឱ្យបាតុករ​ម្នាក់​ស្លាប់ និង​ជា​ច្រើននាក់​​ទៀត​រងរបួស។ ប្រភព​ខ្លះ​​អះអាងថា​​ បើក្រុម​បាតុករ​ហក់​ខ្លាំងត្រូវ​ខ្លាំង បើហក់​តិច​ត្រូវ​តិច​​។​ អ្នកស្លាប់​​ឈ្មោះ​​សុខ ចាន់ អាយុ​​៣៩ឆ្នាំ ត្រូវ​មួយគ្រាប់​ចំក្បាល​ស្លាប់​នៅ​នឹង​កន្លែង​​​​​ ហើយ​ក្រោយ​ពី​កើត​ហេតុ​ សព​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​​​៕

No comments: