ផ្តល់តម្លៃទៅលើការថែរក្សាសុខភាព ក្នុងពេលដែលទំនិញ បន្លែត្រី សាច់ លើទីផ្សាររងការបំពា បំពានដោយសារ ជាតិគីមី លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានដាំបន្លែជាច្រើនមុខលើដំបូលផ្ទះ លេចពន្លកត្រួយខៀវខ្ចីគួរឲ្យចង់ទទួលទាន។

បន្លែដែលមានក្នុងសួនលើដំបូលផ្ទះ លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ មានជាច្រើនមុខដូចជា ស្ពៃ ខាត់ណា ត្រកួន ជី ស្លឹកគ្រៃ ម្ទេស…ដែលបង្កើតបានជាសួនធម្មជាតិដ៏ស្រស់ស្អាតមួយលើដំបូលផ្ទះ ទំហំ២០ការ៉េ និងផ្គត់ផ្គង់បានបរិបូរណ៍សម្រាប់តម្រូវការក្នុងគ្រួសារ។ ចំពោះការដាំ គឺបន្លែទាំងអស់នោះ ត្រូវបានដាំដាក់ក្នុងផើងដែលមានសណ្ឋានផ្សេងៗគ្នា បង្ហាញពីគំនិតច្នៃប្រឌិតខ្ពស់ ហើយដី គឺលោកប្រើដីជីដែលទិញពីកន្លែងដាំផ្កាមកប្រើ។
លោក សុវណ្ណ រិទ្ធី បានប្រាប់ឲ្យដឹងថា លោកយល់ដឹងពីវិធីដាំរបៀបនេះ ក្រោយបានទស្សនាកម្មវិធីកសិកម្មរបស់ជប៉ុនមួយ ហើយដោយយល់ថាមានប្រយោជន៍ លោកក៏ចាប់ផ្តើមសាកល្បងដាំ ក៏ទទួលជោគជ័យតែម្តង ដែលមកទល់ឥឡូវលោកបានដាំជាង ៤ខែមកហើយ។ លោក ថ្លែងថា “ស្ពៃយើងដកយកទៅជ្រក់បួនដងហើយ ហើយបន្លែផ្សេងៗទៀត គឺប្រើប្រាស់រាល់ថ្ងៃ”។

ក្រោយរំលេចសួនបន្លែធម្មជាតិលើដំបូលផ្ទះ លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បញ្ជាក់ថា មានប្រយោជន៍ពីរ គឺទី១ ជួយឲ្យក្រុមគ្រួសារលោកទាំងមូលចៀសវាងបានពីការប្រើប្រាស់បន្លែ ពីផ្សារដែលលោកយល់ថា មិនសូវផ្តល់ផលល្អសម្រាប់សុខភាព និងទី២ធ្វើឲ្យលោកមានអារម្មណ៍ស្ងប់ ដែលអំណោយផលល្អបំផុតសម្រាប់លោកដែលជាអ្នកនិពន្ធត្រូវការកន្លែង ស្ងប់។
អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តទូរទស្សន៍
CTN រូបនេះ និយាយថា
“លោកប្អូនដឹងហើយ បន្លែត្រីសាច់យើងលក់នៅផ្សារឥឡូវមានដាក់ថ្នាំអីច្រើនណាស់។ ខ្ញុំដាំខ្លួនឯងដាក់តែជីអាចម៍ប្រជៀវប៉ុណ្ណោះ
ហើយមួយទៀត ធ្វើឲ្យខ្ញុំមានអារម្មណ៍មិនចង់ទៅណាចោលផ្ទះទេ”។
ជារៀងរាល់ថ្ងៃលោក
វ៉ិចទ័រ បានចំណាយពេលហោចណាស់ម្តងសម្រាប់មើលថែសួនបន្លែរបស់លោក។ ប៉ុន្តែយ៉ាងណាលោក
បញ្ជាក់ថា បន្លែទាំងនេះមិនពិបាកមើលថែទេ គឺមួយថ្ងៃស្រោចទឹកម្តងប៉ុណ្ណោះ
ហើយឲ្យផលបានលឿនល្អណាស់ សឹងថាទទួលទានមិនទាន់ផង។ លោក សុវណ្ណ រិទ្ធី
ថ្លែងទាំងសើចសប្បាយថា “ខ្ញុំដាំទុកតែប្រើប្រាស់ក្នុងផ្ទះប៉ុណ្ណោះ គ្មានគិតគូររឿងលក់ដូរអីទេ!”។
លោក សុវណ្ណ រិទ្ធី ហៅ តា វ៉ិចទ័រ ជាអ្នកដឹកនាំកម្មវិធីកម្សាន្តនៅទូរទស្សន៍ CTN ។ កេរ្តិ៍របស់លោកត្រូវបានគេស្គាល់ខ្លាំង ក្រោយក្រុមកំប្លែងនាយ ពែកមី បានលេចវត្តមានក្នុងកម្មវិធីកម្សាន្តរបស់ CTN ដែលរហូតមកដល់បច្ចុប្បន្ន ក្រុមកំប្លែងមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយថ្មីៗនេះ ក៏ទើបទទួលបានពាន “ក្រុមកំប្លែងល្បីប្រចាំឆ្នាំ” ពីកម្មវិធីអាណាចក្រតារាផងដែរ។
លោក សុវណ្ណ រិទ្ធី ហៅ តា វ៉ិចទ័រ ជាអ្នកដឹកនាំកម្មវិធីកម្សាន្តនៅទូរទស្សន៍ CTN ។ កេរ្តិ៍របស់លោកត្រូវបានគេស្គាល់ខ្លាំង ក្រោយក្រុមកំប្លែងនាយ ពែកមី បានលេចវត្តមានក្នុងកម្មវិធីកម្សាន្តរបស់ CTN ដែលរហូតមកដល់បច្ចុប្បន្ន ក្រុមកំប្លែងមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយថ្មីៗនេះ ក៏ទើបទទួលបានពាន “ក្រុមកំប្លែងល្បីប្រចាំឆ្នាំ” ពីកម្មវិធីអាណាចក្រតារាផងដែរ។
ជោគជ័យរបស់ក្រុមកំប្លែងនេះ
ត្រូវបានគេថា លោកជាអ្នកនៅពីក្រោយ ក្នុងនាមអ្នកនិពន្ធសាច់រឿង
និងដឹកនាំការសម្ដែងរបស់ក្រុម៕



No comments:
Post a Comment