ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ១៦:១៤
ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មានមនុស្សក្មេងចាស់៤នាក់បានស្លាប់បាត់បង់ជីវិត និង២នាក់បានបាត់ខ្លួន ខណៈពេលជិះរថយន្តឆ្លងកាត់ទំនប់បង្ហៀរទឹកមួយកន្លែងដែលមានជម្រៅ ជាង២ម៉ែត្រ ហើយត្រូវខ្សែទឹកហូរនាំធ្លាក់ចេញពីខ្នងទំនប់លិចបាត់។
ហេតុការណ៍នេះ
កើតឡើងកាលពីចន្លោះម៉ោង៧ទៅ៨យប់ថ្ងៃទី២៩ កញ្ញា ២០១៣
ចំណុចផ្លូវទំនប់បង្ហៀរទឹក ស្ថិតក្នុងភូមិស្នេហ៍ ឃុំធាយ
ស្រុកបាភ្នំ
និងបានធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រឹក
ថ្ងៃទី៣០ កញ្ញា ២០១៣
បន្ទាប់ពីមានអ្នកនេសាទជិះទូកទៅប្រទះឃើញបុរសជនជាតិបរទេសម្នាក់
នៅអណ្តែតតោងដើមប្រេងខ្យល់កណ្តាលទឹកតែម្នាក់ឯង
និងខំស្រែកឡូងៗឱ្យគេជួយ តែគ្មាននរណាម្នាក់ស្តាប់បានទេ
បន្ទាប់មកក៏រាយការណ៍ទៅប្រាប់សមត្ថកិច្ចឱ្យមកជួយស្រង់បុរេសជន
បរទេសនោះឡើងមកលើគោក ។
តាមការឱ្យដឹងពីសមត្ថកិច្ចមុនដំបូង
គេនឹកស្មានថា ជនបរទេសម្នាក់នោះជិះទូក ហើយលិចលង់តែម្នាក់ឯងនោះទេ
ព្រោះបុរសជនបរទេសម្នាក់នោះមិនចេញភាសាអង់គ្លេសទេ
ហើយខ្មែរក៏មិនចេះនិយាយស្តាប់គ្នាមិនបាន
ប៉ុន្តែក្រោយមកស្រាប់តែប្រទះឃើញសាកសពស្ត្រីជនជាតិបរទេសម្នាក់
អណ្តែតមកដល់មាត់ច្រាំងក្បែរផ្លូវ ក្រោយពីស្រង់រួច
ក៏ស្រាប់តែឃើញសពក្មេងប្រុស២នាក់ទៀត អណ្តែតមកដល់ច្រាំងដែរ
ទើបធ្វើឱ្យមានការជ្រួលច្របល់ឡើង ។
តាមរយៈការគូររូបបង្ហាញ ពីសំណាក់បុរសជាជនបរទេសដែលនៅរស់នោះ
ទើបដឹងថា ពួកគេមានគ្នា៧នាក់ ជិះរថយន្តឆ្លងកាត់ទំនប់បង្ហៀរទឹក
ហើយត្រូវខ្សែទឹកហូរនាំធ្លាក់ចេញពីខ្នងទំនប់
បណ្តាលឱ្យលិចរថយន្តបាត់ ។
លោកសេង សុភក្តិ
ស្នងការរងនគរបាលខេត្តបានឱ្យដឹងថា
តាមរយៈការពិនិត្យសាកសពស្ត្រីរងគ្រោះ២នាក់ដែលស្លាប់បាត់បង់
ជីវិត គឺជាជនបរទេស ចំណែកឯក្មេងប្រុស២នាក់ដែលស្លាប់ដែរនោះ
ជាជនជាតិខ្មែរ ដោយឡែកមនុស្សដែលបាត់ខ្លួន២នាក់ផ្សេងទៀត
ម្នាក់គឺអ្នកបើកបររថយន្ត ជាជនជាតិខ្មែរ
និងម្នាក់ទៀតនៅមិនទាន់ដឹងថា ជាជនជាតិខ្មែរ ឬបរទេសនៅឡើយទេ
ហើយសមត្ថកិច្ចក៏កំពុងតែបន្តការតាមរកផងដែរ
រីឯរថយន្តដែលត្រូវខ្សែទឹកហូរនាំលិចបាត់នោះម៉ាកកាមរីឆ្លាម ពណ៌ស
ពាក់ស្លាកលេខភ្នំពេញ 2A-8239 ធ្វើដំណើរមកពីទីរួមស្រុកបាភ្នំ
ទិសដៅឡើងទៅកាន់ផ្លូវជាតិលេខ១១ សំដៅទីក្រុងព្រៃវែង ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា
ជនបរទសខាងលើមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ
ហើយមកដល់ពេលនេះសមត្ថកិច្ចកំពុងដុតដៃជើង
តាមស្វែងរកអ្នកដែលបាត់ខ្លួនបន្តទៀត ៕
No comments:
Post a Comment