យោងតាមវេជ្ជបណ្ឌិត Mervyn Patterson ឯកទេសខាងព្យាបាលជំងឺស្បែក
បានឱ្យដឹងថា កាមតម្រេកបានបង្កើននូវលំហូរឈាម
ទៅកាន់ស្បែកដោយការជួយដាស់ ប្រព័ន្ធប្រសាទ Parasympathetic
ធ្វើឱ្យបណ្តាសរសៃឈាម ក្នុងស្បែកបើកធំ
បង្កើតបានភាពក្រហមស្រស់បំព្រង។ ក្នុងដំណាក់កាលនេះ
រាងកាយបានបញ្ចេញនូវ DHEA ដែលជាអ័រម៉ូនស្តេរ៉ូអ៊ីដ
ប្រឆាំងភាពចាស់ទៅតាមអាយុ យ៉ាងច្រើនសន្ធឹកសន្ធាប់
ដែលធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ ។ ការឈានដល់កាមតម្រេក
ក៏អាចជួយការពារជំងឺបេះដូងផងដែរ ។
វេជ្ជបណ្ឌិត Lisa Turner គ្រូបង្ហាត់កាមតម្រេកដំបូងគេ
របស់អង់គ្លេសនិយាយថា ប្រសិនជា អ្នកមិនចង់ឱ្យមានជំងឺគាំងបេះដូងទេ
អ្នកត្រូវតែមានកាមតម្រេក ។ការសិក្សាមួយនៅ
ប្រទេសអ៊ីស្រាអែលបានរកឃើញថា ស្ត្រីដែលមានកាមតម្រេក
តិចតួចជួបអត្រាគ្រោះថ្នាក់ ដោយជំងឺបេះដូងខ្ពស់
ផ្ទុយមកវិញស្ត្រីមានកម្រេកខ្ពស់
អត្រាគ្រោះថ្នាក់ដោយជំងឺនេះមានទាប។ ដោយឡែកសម្រាប់បុរសវិញ
ក្នុងខណៈដែលទឹកកាម ត្រូវបានបាញ់ចេញ នៅពេលឈានដល់កាមតម្រេក
ក្រពេញប្រូស្តាតរបស់គេ ត្រូវបានសំអាតយ៉ាងស្អាត ។ និយាយជារួម
ការរួមភេទទៀងទាត់ ចំពោះបុរសគឺពិតជាសំខាន់ ដ្បិតវានឹងជួយទប់ស្កាត់
មហារីកប្រូស្តាតនៅពេលក្រោយក្នុងជីវិត ។
ដោយឡែកលោក Ashley Grossman សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ University
of Oxford បាននិយាយថា អំឡុងការឈានដល់កាមតម្រេក
ខួរក្បាលបានបញ្ចេញនូវល្បាយ Endorphin ដែលជាសារធាតុគីមី
បញ្ចេញដោយខួរក្បាល ដើម្បីកាត់បន្ថយការឈឺចាប់
និងជួយឱ្យអ្នកមានថាមពល រួមនឹង serotonin ដែលជាសារធាតុគីមី
ជួយឱ្យអ្នកធូរអារម្មណ៍និងរីករាយ ។ បន្ថែមពីលើនេះទៀត Prolactin
ជាអ័រម៉ូនប៉ិបទីត ដែលជួយឱ្យយើងចុះត្រជាក់
និងស្ងប់ក៏ត្រូវបានបញ្ចេញមកដែរ ៕
ប្រភព: វត្តភ្នំ
No comments:
Post a Comment