រូបថតៈ វត្តភ្នំ |
១. កាន់តែរួមភេទ កាន់តែស្អាត ៖ ខណៈដែល ស្ត្រីរួមភេទជាមួយស្វាមី
បានកាន់តែញឹកញាប់ កម្រិតនៃបរិមាណអ័រម៉ូនអេស្ត្រូចេន (Estrogen) របស់ស្ត្រី ក៏កាន់តែកើនបរិមាណឡើងទ្វេដង
ធ្វើឱ្យពណ៌សម្បុររបស់ស្បែកភ្លឺថ្លា ឯសរសៃសក់ក៏រលើបរលោងស្អាត។
នេះដោយសារអ័រម៉ូនអេស្ត្រូចេន ចាត់ទុកដូចជាថ្នាំធ្វើឱ្យក្មេងជាងវ័យសម្រាប់ស្ត្រី។
២. ភាពខុសគ្នា ពុំមែនជាឧបសគ្គ ៖ ធ្លាប់គិតថា ស្វាមីប្រៀបបានកូនសោ
ឯខ្លួនអ្នកវិញ ប្រៀបបានរន្ធសោដែរទេ
? ការពិត វាពុំមែនដូច្នោះរហូតឡើយ។ វាប្រៀបដូចជាស្បែកផ្គុំរូប
(Guggle) ច្រើនជាង។ ទោះបីប្រដាប់ភេទរបស់ស្វាមីធំក្តី
ក៏មិនបណ្តាលឱ្យខូចខាតអ្វីឡើយ។ អ្នកអាចគ្រប់គ្រងទៅលើការស៊កបញ្ចូល ជ្រៅឬរាក់
របស់ស្វាមីបាន ដោយប្រើក្បាច់
“ស្រីនៅពីលើ”។ ប៉ុន្តែ បើប្រដាប់ភេទរបស់ស្វាមីតូចពេក អាចរកឧបករណ៍ ជំនួយសិច មកជួយជំរុញបន្ថែមក៏បាន។
៣. សិច បំបាត់ភាពតប់ប្រមល់ និងទប់ស្កាត់ជំងឺ ៖ ថ្ងៃណាដែលអ្នកជាប់រវល់ច្រើន
នឹងកិច្ចការងារថ្ងៃនោះ បើបានរួមភេទជាមួយស្វាមី វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ព្រោះការរួមភេទ ធ្វើឱ្យកម្រិតអ័រម៉ូននៃភាពតប់ប្រមល់ថយចុះ។ ឯការរួមភេទជាប្រចាំ
រៀងរាល់ថ្ងៃ ក៏បានធ្វើឱ្យ កម្រិតនៃអង្គបដិបក្ខ មានឈ្មោះថា Immunoglobulin A កើនឡើង
ដែលវាមានប្រយោជន៍ក្នុងការការពារ និង ទប់ស្កាត់ជំងឺផ្តាសាយ
និងការឆ្លងរោគផ្សេងៗ។
៤. សិច មិនចុះខ្សោយទៅតាមវ័យ ៖ ចំពោះ មនុស្សវ័យចំណាស់ចំណង់
និងថាមពលសិច មិនទាន់ចុះខ្សោយនៅឡើយទេ។ នេះបើតាមអ្នកស្រីលូ ប៉ាហ្គេត (Lou
Paget) អ្នកសិក្សាស្វែងយល់អំពីសុខភាពផ្លូវភេទ និងក៏ជាអ្នកនិពន្ធសៀវភៅឈ្មោះ
The Big O : How to have them, Given them, and Keep them Coming បានប្រាប់។ ដូច្នេះ ប្រសិនបើជីវិតផ្លូវភេទរបស់អ្នក
ចាប់ផ្តើមចុះខ្សោយ សូមកុំបន្ទោសទៅលើវ័យ។ អ្នកស្រីបានបន្ត ទៀតថា ចំពោះស្ត្រីដែលអាយុច្រើន
មានមិនតិចនាក់ឡើយ ដែលហេតុផលពួកគេពុំសូវបានរួមភេទជាមួយស្វាមី វាគ្រាន់ជារឿងឱកាសប៉ុណ្ណោះ។
ដូច្នេះ ការរកពេលវេលា និងឱកាសក្នុងការរួមភេទបាន ពេលនោះ សិចក៏នឹងកើតឡើងឯង។
៥. កាន់តែរអិល រឹតតែល្អ ៖
ការដែល សព៌ាង្គកាយពុំអាច ផលិតទឹករំអិលបាន
ច្រើនសមល្មមទេនោះ ធ្វើឱ្យស្ត្រីបាត់បង់សេចក្តីសុខ ក្នុងរឿងផ្លូវភេទបាន។ ឯការប្រើសារធាតុរំអិល
ជាជំនួយបន្ថែម ក៏អាចធ្វើឱ្យស្រីមានសេចក្តីសុខស្រណុកស្រួល
បានដូចគ្នា ព្រោះការផលិតទឹករំអិល
តាមបែបធម្មជាតិ ពីក្នុងសព៌ាង្គកាយ របស់មនុស្សយើង ជួនកាលមាន ជួនកាលអត់
ពេលរួមភេទម្តងៗ. ការប្រើសារធាតុរំអិល ដែលពុំបង្កគ្រោះថ្នាក់ដល់ទ្វារមាសរបស់ស្ត្រី អាចជួយជំរុញ
និងបង្កើនសេចក្តីសុខផ្លូវភេទបាន។
៦. ស្ត្រីក៏អាចចេញទឹកដូចបុរសដែរ ៖ ទោះបីជា រឿងដែលមានការ
ជជែកគ្នាមិនចេះចប់ក្តី ប៉ុន្តែមានស្ត្រីជាច្រើនធ្លាប់បានអះអាងថា នៅមុនពេល ឬអំឡុងពេលកំពុងកើតមានសេចក្តីសុខខ្លាំងបំផុត ពួកនាងបានបញ្ចេញនូវវត្ថុរាវមក
ដែលនោះមិនមែនជាទឹកនោម និងពុំមែនជាទឹករំអិល ក្នុងទ្វារមាសក៏ទេដែរ។
ជួនកាលហូរចេញមក ក្នុងបរិមាណច្រើន
ជួនកាលតិច។ វាកើតមានឡើងដោយសារ ការជំរុញជី-ស្ពត (G-Spot)។ កុំមានក្តីបារម្ភដែលអ្នកពុំអាចធ្វើបានដូចនេះ និងកុំភិតភ័យ
បើវាកើតមានឡើង។
៧. ផ្នែកខាងឆ្វេង ប្រសើរបំផុតសម្រាប់ស្ត្រី ៖ យោងតាម ការសិក្សារបស់បណ្ឌិតទស្សនវិជ្ជា
គឺលោកស្ទីវ (Steve)និងវេរ៉ា បូហ្វេនស្គី (Vera
Bofansky) នៅក្នុងសៀវភៅ “Extended
Massive Orgasm : How You Can Give and Receive Intense, Sexual Pleasure ” បញ្ជាក់ថា គ្លីតូរីស (Clitoris) បរិវេណដែលធ្វើឱ្យស្ត្រី ស្រៀវបំផុត គឺស្ថិតនៅផ្នែកខាងលើ
និងខាងឆ្វេងនៃទ្វារ មាស។
៨. បុរសចូលចិត្តឱ្យជំរុញនៅបរិវេណគូទ ៖ បរិវេណ ទ្វារធំ
(រន្ធគូទ) របស់បុរសពោរពេញទៅដោយចុងប្រសាទ ទទួលនូវការភ្ញោចអារម្មណ៍
សិចបានយ៉ាងល្អ។ ក្រៅពីនេះ ការជំរុញនៅត្រង់បរិវេណ ពងស្វាស ក៏ជួយឱ្យបុរសទទួលបាន ភាពស្រណុកស្រួលកំពូលផងដែរ។
៩. ស្ត្រីភាគច្រើន មិនបានកើតមានភាពស្រណុក ស្រួលកំពូល
ដោយការស៊កបញ្ចូលប៉ុណ្ណោះទេ ៖ អ្នកពិតជាពុំអាចធ្វើឱ្យបុរស ឈានដល់ភាពស្រណុកស្រួល កម្រិតកំពូលបានឡើយ
ប្រសិនបើគ្មានអវយវៈភេទបុរស ចូលមកពាក់ព័ន្ធជាមួយទេនោះ។ ប៉ុន្តែមានស្ត្រី
ភាគច្រើនណាស់ ដែលត្រូវការនូវការជំរុញគ្លីតូរីស
ដើម្បីពួកនាងអាចទៅដល់ ឋានសួគ៌កាមទេពបាន។ ការជំរុញគ្លីតូរីស
ដោយវិធីប្រើម្រាមដៃ អណ្តាត ឬដោយឧបករណ៍ជំនួយសិច អាចជួយឱ្យស្ត្រីកើតមាន
ភាពស្រណុកស្រួល ដល់កំពូលបាន។
១០. ការឈានដល់ចំណុចកំពូល លើកទី១ មានទឹកកាមប្រមាណ
១ស្លាបព្រាកាហ្វេ ៖ អ្នកអាចដឹងរឿងនេះ ទុកជារឿងសម្ងាត់របស់មនុស្ស ប្រុស
ជាពិសេស នៅពេលគេគិតថា
ទឹកអសុចិ (ទឹកកាម) របស់គេ ហូរចេញមកច្រើន នៅរាល់ពេលរួមភេទម្តងៗ
ប៉ុន្តែតាមការពិត ភាគច្រើននៃទឹកកាម របស់មនុស្សប្រុស មានប្រមាណ ១-២
ស្លាបព្រាបាយ តែប៉ុណ្ណោះ។ ជួនកាល អាចច្រើនជាងនេះ ប្រសិនបើគេខកខានមិនបានបញ្ចេញ វាយូរ
នាពេលកន្លងមក។
១១. សិចធម្មតា ស៊ីពេលត្រឹមតែ10 នាទីប៉ុណ្ណោះ ៖ វីដេអូ សិចខ្លះ
ដែលគូស្នេហ៍រួមភេទ ស៊ីពេលពេញមួយយប់ទល់ភ្លឺ ក៏សឹងមាន។ ប៉ុន្តែតាមពិត
សិចពុំមែនជារឿងដែលអាច ស៊ីពេលវេលាវែង ពេញ១យប់ទល់ភ្លឺនោះទេ។ បើអ្នកចង់ឱ្យវាដំណើរការ
បានកាន់តែយូរ ភាគីបុរសចាំបាច់ត្រូវដឹងអំពី
រាងកាយខ្លួនឯងឱ្យបានច្បាស់ ជាពិសេសចេះពន្យារភាពភ្ញោចអារម្មណ៍
សិចរបស់ខ្លួនផ្ទាល់ឱ្យបានយូរ ទើបអាចទៅរួច។ ឯការរួមភេទភាគច្រើន
ជាធម្មតាស៊ីពេលប្រមាណជាង ១០ នាទីប៉ុណ្ណោះ គឺគ្រប់គ្រាន់ពេកទៅហើយ។
១២. ថ្នាំពន្យារកំណើត ធ្វើឱ្យចំណង់សិចស្ត្រី ថយចុះ ៖ ថ្នាំពន្យារកំណើត
អាចមានន័យស្មើនឹងសេរីភាព សម្រាប់ស្ត្រីក្នុងការរួមភេទ
ដោយមិនបារម្ភខ្លាចមានផ្ទៃពោះ។ ប៉ុន្តែ ពេលនេះ ការសិក្សាស្រាវជ្រាវភាគច្រើនរកឃើញថា ការបង្អាក់នូវការជម្រុះអូវុល
រួមទាំងការប្រែប្រួលរបស់អ័រម៉ូនផងនោះ ធ្វើឱ្យចំណង់ផ្លូវភេទ
របស់ស្ត្រីថមថយ។ ការប្តូរវិធីពន្យារកំណើត តាមបែបផ្សេង
អាចជួយស្តារជីវិតផ្លូវភេទរបស់ស្ត្រីបាន៕
ប្រភពៈ វត្តភ្នំ
No comments:
Post a Comment