របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Saturday, September 28, 2013

ស្ថាន​ភាព​ទឹកជំនន់​​នៅ​ផ្សារ​ក្រចេះ​​នៅតែរងការ​ជន់​លិច​

ថ្ងៃសៅរ៏ ទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ១៥:៣៦
បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
 ស្ថាន​ភាព​ទឹកជំនន់​​នៅ​ផ្សារ​ក្រចេះ​​នៅតែរងការ​ជន់​លិច​on] ស្ថាន​ភាព​ទឹកជំនន់​​នៅ​ផ្សារ​ក្រចេះ​​នៅតែរងការ​ជន់​លិច​
ខេត្តក្រចេះ៖ ទីប្រជុំ​ជនផ្សារ​ក្រចេះ​កំពុង​តែស្ថិត​ក្នុង​សភាព​ស្ងាត់ជ្រងំ​ ខណៈ​ដែល​ស្ថានភាព​ទឹកជំនន់​បានជន់​លិច​​ចំកណ្តាល​ខេត្ត​ ហើយ​អាជីវករ​លក់ទំនិញ​ និងសម្ភារ​ទាំង​ខាង​ក្នុង​ និងខាងក្រៅ​របង​ផ្សារ​ ត្រូវបានជម្លៀស​​មក​ដាក់​តាំង​លក់នៅ​ផ្លូវមាត់ទន្លេ​ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ ​មកហើយគិតមកដល់ថ្ងៃទី​២៨ កញ្ញា នេះ ។


តាមប្រភពបានឱ្យ​ដឹងថា ទោះបី​ជា​គេ​មើលឃើញថា ស្ថានភាពទឹកជំនន់គិតត្រឹមថ្ងៃទី​២៨​ កញ្ញា នេះ គឺ​មានស្ថានភាព​ស្រក​ចុះ​បន្តិច​ក្តី ក៏​ការជន់លិច​នៅទីប្រជុំ​ជន​ខេត្តក្រចេះ​ គឺនៅតែ​រងការ​ជន់លិច​ដដែល ដោយសារតែប្រព័ន្ធ​លូហូររំដោះ​ទឹក​យឺតពេក ។

ប្រធានមន្ទីរឧតុនិយមខេត្ត​បាន​ឱ្យ​ដឹងថា គិតត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃទី​​២៨ កញ្ញា នេះ កម្ពស់ទឹក​ជំនន់ទន្លេមេគង្គ​​ខេត្តក្រចេះ​គឺ​មាន​កម្ពស់​២២,​៦២ម៉ែត្រ​ ដែលកម្ពស់នេះ​គឺស្រកចុះ​ជាងថ្ងៃម្សិល​មិញ​ចំនួន​២មីលីម៉ែត្រ ។

អត្ថបទនេះ: ដកស្រង់ចេញពីគេហទំព័រកោះសន្តិភាព

No comments: