តើមិត្តយុវវ័យធ្លាប់ភ្លក្សស៊ុប
ក្ដាម ដែលជាម្ហូបបួសមួយមុខរបស់ចិនដែរឬទេ?
តោះទៅញុំាស៊ុបក្តាមជាមួយSabay ទាំងអស់គ្នានៅចុងសប្ដាហ៍នេះ
គ្រាន់តែមាន១០០០៛ក៏អាចញុំាបានដែរណ៎ា!
ស៊ុបមានលាយសរសៃការ៉ុតពណ៌លឿង ផ្សិតម្ជុល ពងក្រួច ពពុះសមុទ្រ
សាច់ក្ដាម ដែលមានរោយជីវ៉ាន់ស៊ុយ ម្រេច ម្ទេស
និងច្រូចដោយប្រេងល្ង កំពុងតែបញ្ចេញសម្រស់និងក្លិនឈ្ងុយហើរមកប៉ះច្រមុះ មិនញុំាមិនបានទេ!
ស៊ុបក្ដាមខាប់ៗហើយក្ដៅ ក្លិនឈ្ងុយទៅប៉ះនឹងច្រមុះ
ពេលញុំាទៅនៅក្នុងមាត់ ធ្មេញប៉ះនឹងពពុះសមុទ្រច្រុបៗ
ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ មានកម្លាំងតែម្តង។
បើតាមម្ចាស់តូប១៦៨ បងស្រី ងួន ចាន់ធី បានប្រាប់ឲ្យដឹងថា
ស៊ុបនេះជាប្រភេទស៊ុបបួសរបស់ចិន
ហើយគេនិយមញុំាវាក្ដៅៗដើម្បីធ្វើឲ្យបែកញើស
ចេញជាតិពុលពីក្នុងខ្លួន ជាពិសេសអ្នកដែលកំពុងគ្រុន។
ក្រៅពីនេះ តូបនេះក៏មានលក់នំសាំងវ៉ិចកៀបសាច់បន្លែ
នំបុ័ងសាច់ក្រក ស៊ាំងវ៉ិចកៀបសូកូឡា រសជាតិឆ្ងាញ់ជាប់មាត់
ហើយតម្លៃមានចាប់ពី១០០០៛ឡើងទៅទាំងអស់។ តូបនេះស្ថិតនៅផ្លូវលេខ
១៧៣ សង្កាត់ទួលស្វាយព្រៃ១ ទល់មុខសាលារៀន ទួនហ្វា
សង្កាត់ចំការមន រាជធានីភ្នំពេញ។
ទូរសព្ទលេខ ០១២ ៣១៦ ៤១៦៕
ផ្ទះការ៉េមbonbonធ្វើឲ្យអ្នកវិលទៅរកកុមារភាព សូមចុចត្រង់នេះស្ពៃក្ដោបទ្រង់គ្រឿងឆ្ងាញ់ជាប់មាត់ សូមចុចត្រង់នេះ
អត្ថបទ៖ ផល្លា សុម៉ាលីណា
អត្ថបទនេះ ៖ដកស្រង់ចេញពីគេហទំព័រសប្បាយ
No comments:
Post a Comment