ជើងមាន់ ជារបស់មួយដែលមិនសូវស្អាត ព្រោះក្រញាំរបស់វា ប្រៀបដូចដៃមនុស្សអញ្ចឹង គឺប្រើការងារគ្រប់បែបយ៉ាង ប៉ុន្តែ ពេលនេះត្រូវបានចម្អិន ឡើងរលើប ។
ជើងមាន់ដុត ទឹកដូងខ្ចី បង្កប់ដោយរសជាតិទឹកដូង ដ៏ក្រអូបឈ្ងុយ ពិសេសជាមួយទឹកម្ទេសស្រស់ ធ្វើចេញពីចុងភៅដ៏ចំណាន ។
ជើងមាន់នេះត្រូវបាន យកទៅផ្អាប់ជាមួយទឹកដូងខ្ចី និងគ្រឿងយ៉ាងពិសេស ហើយយកមកបំពងរហូតដល់ ផុយ ទាំងសរសៃ រំងាស់រហូត ដល់ស្បែកសាច់មាន់ក្រហមរលើប ផុយរលួសមិនបាច់ប្រឡេះឡើយ ធ្វើឲ្យរសជាតិ ឆ្ងាញ់ផ្អែមស្អិត ជាប់មាត់តែម្ដង ។
V&Tea BBQ មានតាំងស្ថិតនៅ ក្រោយស្ថានទូតអូស្ត្រាលី បត់តាមផ្លូវឆ្ពោះស្ពានហង្សកោះពេជ្រ បត់ចូលក្នុងច្រកទីពី តាមហាងលំអង ចូលក្នុង៣០ម៉ែត្រ ឬអាចទំនាក់ទំនងទូរសព្ទ855012 686 576/ 012 935 086 ។
អត្ថបទ៖កង ចាន់បញ្ញា
អត្ថបទនេះ ៖ដកស្រង់ចេញពីគេហទំព័រសប្បាយ
No comments:
Post a Comment