របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, September 17, 2013

ផ្កា​ខាត់​ណាខៀវ​​មាន​ប្រសិទ្ធ​ភាព​ទប់​ស្កាត់​​មហារីក​ស្បែក

​​​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ០៩:០០
​

​
គេហទំព័របរទេស
 ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ផ្កា​ខាត់​ណា​ខៀវ​មាន​ប្រ​សិទ្ធ​ភាព​ជួយ​កាត់​បន្ថយ​មហារីក​ស្បែក​បាន​ ដោយ​គ្រាន់​តែ​យក​វា​ទៅ​ជូត​​​លើ​ស្បែក​ដោយ​ផ្ទាល់ប៉ុណ្ណោះ ។ វេជ្ជ​បណ្ឌិត Sally Dickinsonជំ​នួយ​ការ​ក្រុម​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ University of Arizona និង John Hopkins University សហរដ្ឋ​អា​មេរិក​បាន​ថ្លែង​ថា​៖«យើង​កំពុង​ស្រាវ​ជ្រាវ​រក​វិធី​សាស្ត្រ​ណា​ ដែល​ល្អ​ប្រ​សើរ​ដើម្បី​បង្ការ​ជំ​ងឺ​មហារីក​ស្បែក​ ពោល​គឺ​​វិធី​សាស្ត្រ​​​ដែលល្មម​គ្រប់​គ្រាន់​សម្រាប់ការ​ប្រើ​ប្រាស់​ជា​សាធារណៈ​បាន»។

យោង​តាម​ក្រុម​ស្រាវ​ជ្រាវដដែលបាន​ឱ្យ​ដឹង​ថា​​ បន្លែ​ពណ៌​បៃ​តង​ដូចជា​ផ្កា​ខាត់​ណា​ខៀវ​​មាន​ផ្ទុក សមាស​ធាតុ​ឈ្មោះ sulforaphane ដែលមាន​កម្លាំង​ទប់​ស្កាត់​មហារីក​ស្បែក។ សមាស​ធាតុ​នេះ​មិន​ត្រឹម​តែ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ទប់​ស្កាត់​ប្រតិ​កម្ម ​គី​មី​បង្កឱ្យ​ទៅ​ជា​មហារីក​ តួ​យ៉ាង​ដូចជា AP-1 ប្រូតេ​អ៊ីន​នោះ​ទេ​ ប៉ុន្តែ​​វា​ក៏​បង្កើត​ឱ្យ​មានបណ្តា​​សែនការ​ពារ​ជាលិ​កា​សុខ​ភាព​ (Chemoprotective Gens)​ផងដែរ។​  សែន​ទាំង​នេះ​បាន​ជួយ​ការ​ពារ​ជា​លិ​កា​សុខ​ភាព​ពី​ការ​បំ​ផ្លាញ​ដោយ​សារ​ ធាតុ​ពុល​របស់ឱសថ​ដែល​គេ​ប្រើ​​សម្រាប់​ព្យា​បាល​​មហារីក ។

វេជ្ជបណ្ឌិត Dickson​បាន​បន្ត​ទៀត​ថា ៖«សមាស​ធាតុ Sulforaphane អាច​ជា​ជើង​ឯក​ដ៏​ឆ្នើម​ក្នុង​ការ​ទប់​ស្កាត់​មហារីក​ស្បែក​ដែល​បណ្តាល​មក​ ពី​កាំ​រស្មី​អ៊ុល​ត្រា​ស្វាយ »។ ចំណែក​ឯ​លទ្ធ​ផល​ថ្មី​បំ​ផុត​របស់​ក្រុម​​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ ស្រាវ​ជ្រាវ​ម្ហូប​អា​ហារ​ (IFR)ចក្រ​ភព​អង់​គ្លេស​ក៏បាន​បន្ថែម​នូវ​ទម្ងន់​ពី​​ប្រ​សិទ្ធ​ភាព​របស់​ ផ្កា​ខាត់​ណា​ខៀវផងដែរ​។​ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ជាក់​ថា សមាស​ធាតុ​ឈ្មោះ Sulforaphane​មាន​សមត្ថ​ភាព​ជួយ​បង្កើត​អា​វុធ​ប្រ​ឆាំង​ម​ហា​រីក​សម្រាប់​ រាង​កាយ​បាន។ តាម​ការ​ពិ​សោធន៍​  Sulforaphane​ត្រូវ​បាន​ផលិត​កាន់​តែ​ច្រើន​ឡើង​នៅ​ពេល​​​គេ​ទទួល​ទាន​ផ្កា​ ខាត់​ណា​ខៀវ​កាន់​តែ​ច្រើន​ដែល​មាន​សមាស​ធាតុ​ Glucoraphanin។​

វេជ្ជ​បណ្ឌិត Maria Traka​បាន​ថ្លែង​ថា​៖«សមាស​ធាតុ​ឈ្មោះ Sulforaphane​ ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់​។ ​ផ្អែក​លើ​ភស្តុ​តាង​នៅ​ក្នុង​ការ​ពិ​សោធ​បាន​បង្ហាញ​ថា វា​អាច​ជួយ​រក្សា​នូវ​តុល្យ​ភាព​នៃ​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​របស់​ រាង​កាយ​ទប់​ទល់​​​នឹង​ឥទ្ធិ​ពល​នៃ​របប​អា​ហារ បរិ​ស្ថាន​និង​សមា​ធាតុ​ដែល​នាំ​ឱ្យ​កើត​មហា​រីក​ផ្សេង​​​​ទៀត។ ដើម្បី​ទទួល​បាន​ផល​ប្រ​យោជន៍​ដូច​ការ​រ៉ាយ​រ៉ាប់​ខាង​ដើម ​​លោក​អ្នក​គួរ​​ទទួល​ទាន​ ៣ឬ៤​ ចំ​ណែក​នៃ​ផ្កាស្ពៃ​ក្នុង​មួយ​សប្តាហ៍។​​ មនុស្ស​មួយ​ចំ​នួន​អាច​នឹង​ជួប​ការ​លំ​បាក​ ប៉ុន្តែ​ដោយ​មើល​ឃើញ​ពី​អត្ថ​ប្រ​យោជន៍​យ៉ាង​ធំ​របស់​វា គ្រួ​សារ​នីមួយៗ​គួរតែ​ទទួល​ទាន​​​ឱ្យ​បាន​ ៣-៤​ ដង​ ក្នុង​មួយ​សប្តាហ៍»៕
អត្ថបទនេះ ៖​ដកស្រង់ចេញពីគេហទំព័រកោះសន្តិភាព

No comments: