ភូមិម្ហូបខ្មែរ
បានចាប់ផ្ដើមបម្រើសេវាអាហារបូសហ្វេ ចាប់ពីថ្ងៃនេះ
ក្នុងម្នាក់តម្លៃត្រឹម ៨ដុល្លារ ប៉ុណ្ណោះ
ដែលមានអាហារច្រើនជាង ៦០មុខដ៏សម្បូរបែប សមស្របតាមតម្រូវការរបស់អតិថិជន។
ភោជនីយដ្ឋានភូមិម្ហូបខ្មែរ (Khmer food village) ជាភោជនីយដ្ឋាន ដែលលក់ម្ហូបខ្មែរពិតៗ ស្ថិតទល់មុខស្ពានភ្លោះកោះពេជ្រ ដែលបានដំណើរការអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ។



អាហារបូសហ្វេ មានម្ហូបអាហារ
ដ៏មានឱជារស ចំនួនជាង ៦០មុខ ដាក់តម្រៀបគ្នា ក្នុងនោះ
ប្រភេទម្ហូបក្ដៅៗជាង ១០ មុខ អាហារចម្អិនភ្លាមៗ ដូចជា មីឆា
បាយឆា គុយទាវ និងសាច់អាំង គ្រឿងសមុទ្រ គ្រប់ប្រភេទអាំងជូនភ្លាមៗ
បង្ហើរក្លិនឈ្ងុយតែម្ដង។



ប៉ុន្តែទោះបីជាប្ដូរមកអាហារ បូសហ្វេ
ក៏ដោយចោះ ក៏ភោជនីយដ្ឋានសំណព្វចិត្តរបស់អ្នក នៅតែរក្សាអត្តសញ្ញាណ
និងលើកកម្ពស់ អាហារខ្មែរដដែល ក្នុងបូសហ្វេនោះ ក៏មាននំបញ្ចុក
សម្ល (ការីខ្មែរ) បាញ់ឆេវ គុយទាវកាត់ នំគ្រក់ ពិសេសគឺ បង្អែមខ្មែរ
និងផ្លែឈើស្រស់ៗ ជាច្រើនមុខសម្រាប់លោកអ្នក ។
ដើម្បីបង្កើនភាពសប្បាយរីករាយ
ជូនដល់អតិថិជន ដែលមកជាគ្រួសារ កុមារដែលមានអាយុក្រោម ៦ឆ្នាំ
គឺមិនបានគិតប្រាក់ទេ
ហើយសម្រាប់កុមារដែលមានអាយុលើសពី៦ឆ្នាំ ដល់១២ឆ្នាំ
គិតតម្លៃត្រឹម ៤ដុល្លារប៉ុណ្ណោះ គឺពាក់កណ្ដាល នៃ មនុស្សធំ។

អាហារបូសហ្វេ បើកបម្រើជូនអតិថិជន
ចាប់ពីម៉ោង៤ រហូត ម៉ោង១០យប់។ តម្លៃ៨ដុល្លារនេះ ជាតម្លៃពិសេស
ដែលផ្ដល់ឲ្យអតិថិជនចាប់ពីថ្ងៃទី៣ ខែមេសា នេះរហូត ដល់
ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ២០១៣ នេះ។ ពិសេសជាងនេះទៅទៀត អាហារទាំងនោះ
នឹងឆ្លាស់គ្នាជារៀងរាល់ថ្ងៃ ធ្វើឲ្យលោកអ្នកមិនទ្រលាន់ឡើយ។
កុំភ្លេចទៅសាកមើល គឺនៅភោជនីយដ្ឋាន “ភូមិម្ហូបខ្មែរ” ដែល មានទីតាំងនៅម្ដុំមាត់ទន្លេ ជាប់របងមណ្ឌលកម្សាន្ត Dreamland ទល់មុខសណ្ឋាគារ Naga World៕
អត្ថបទ ៖ កង ចាន់បញ្ញា
No comments:
Post a Comment