- ឆ្អឹងមាន់ ឬ សាច់មាន់ ( Chicken / bone ) : 250-300 ក្រាម
- គីនឆាយ ( Celery ) : 1 ធាង
- ការ៉ុត ( Carrot ) : 1 មើម
- ខ្ទឹមបារាំង ( Onion ) : 1 មើម
- អំបិល ( Salt ) : 1 ស.ក
- ម្រេចខ្មៅ ( Black pepper ) : 10 គ្រាប់
- វ៉ាន់ស៊ុយបារាំង ( Parsley ) : 3-4 ធាង
- ស្លឹកបេលីវ ( Bay leave ) : 2 សន្លឹក (ប្រើដូចស្លឹកក្រូចសើច)
- ខ្ទឹមស ( Clove garlic ) : 2 កម្ពឹស
- ទឹក ( Water ) : 2 លីត្រ
វិធីធ្វើ ៖
- មាន់លាងទឹកអោយស្អាត យកទៅស្រុស 3-4 នាទី រួចស្រង់មាន់ យកទៅលាង ម្ដងទៀត អោយស្អាត ដើម្បីអោយអស់ក្អែល (ជាតិខ្លាញ់ និង ឈាម)
- ដាក់ក្នុងឆ្នាំងជាមួយបន្លែទាំងអស់ ចាក់ទឹកចូល រម្ងាស់រយៈពេល 3 ម៉ោង (មាន់ធម្មតា)។ តែសម្រាប់មាន់ស៊ុប (ចាស់ហើយស្វិត) ត្រូវប្រើរយៈពេល 5-6 ម៉ោង (មាន់កាន់តែស្វិត ស្ងោរកាន់តែយូរ គឺកាន់តែឆ្ងាញ់) ។
អត្ថបទនេះ ៖ដកស្រង់ចេញពីគេហទំព័រលោក ឆឹង វណ្ណៈ
No comments:
Post a Comment