របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, October 14, 2013

គណបក្ស​សង្គ្រោះ​ជាតិរៀប​ចំ​ពិធីបង្សុកូល​​គោរព​ ព្រះ​វិញ្ញាណ​ក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ នៅ​ស្នាក់​ការ​ខណ្ឌទួល​គោក

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃចន្ចទី​១៤ ខែតុលានេះ បាន​រៀប​ចំ​ពិធីបង្សុកូល​​​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ព្រះ​ករុណា សម្តេចព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​​ដែល​បាន​សោយ​ទិ​វង្គត​ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០១២។ ពិធីនេះ​​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ ជាតិ​ ខណ្ឌទួល​គោក។


សូមបព្ជាក់ថា កាលពីព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៣ វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ នឹង​ត្រូវ​បើក​សម្ពោធ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​សម្តេចម៉ែ មុនីនាថ សីហនុ ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ប្រទេស​កម្ពុជា​។​

ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋនោះទេ។ លោក យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិបាន​លើកឡើង​ថា ដោយសារក្នុង​លិខិត​អញ្ជើញ​នោះ បាន​តំរូវអោយ​ស្លៀកពាក់​ឯកសណ្ឋាន​លេខ​ ២ ជា​អាវ​សក​ត្រង់ ពណ៌​ស ដែល​ជា​ឯកសណ្ឋាន​តំណាងរាស្ត្រ ហើយ​បេក្ខជន​តំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ រូប មិនទាន់​ស្បថ ក្នុង​ព្រះបរមរាជវាំង ទើប​មិន​អាច​ស្លៀក​បែប​នោះ​បាន ហើយ​ក៏​សម្រេច មិន​ទៅ​ចូលរួម​តែម្តង​៕
វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ
វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ
ប្រភពៈ សាព័ត៌មានសេរី

No comments: