បុរសជាប្ដីជនរងគ្រោះ ក្នុងសំណុំរឿងឃាតកម្ម ដោយអារក ដ៏រន្ធត់មួយ
រួមទាំងស្រីក្មេង ដែលជាប្រពន្ធចុងរបស់គេ ត្រូវបាន នគរបាលខណ្ឌមានជ័យ
ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៣ តុលា នេះ យកមកសួរនាំ ។ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ ជួ លីជូ អាយុ៣៤ឆ្នាំ (ប្ដីជនរងគ្រោះ) និងឈ្មោះ ប្រាក់ សុវណ្ណវលក្ខណ៍ អាយុ ២៣ ឆ្នាំ ។ចំណែកជនរងគ្រោះឈ្មោះ សឺ លូផេងឡុង អាយុ៣២ឆ្នាំ ។នាងត្រូវបានគេសម្លាប់ដោយអារក កាលពីវេលា ម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ដេកផ្ទះជាន់ទី១ ស្ថិតក្នុងភូមិ ដើមម៉ាកគ្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ ដោយប្រមូលយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការ មួយចំនួន ។
ប៉ុន្តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ នគរបាល នៃអធិការដ្ឋានខណ្ឌមាន ជ័យ មិនទាន់ធ្វើការចោទជនសង្ស័យ ថា យ៉ាងណានៅឡើយទេ ។ គឺគ្រាន់តែធ្វើការសាកសួរតែ ប៉ុ ណ្ណោះ ៕
ប្រភពៈ សាព័ត៌មានសេរី
No comments:
Post a Comment