ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ធមនុស្ស កម្ពុជា (CCHR)
និង អង្គការ ជួយជនរងគ្រោះ កម្ពុជា ដោយសារ អាស៊ីដ (CASC)
ជំរុញ ឲ្យរាជរដ្ឋាភិ បាលធានាថា
អនុក្រឹត្យ ស្ដីពីការគ្រប់គ្រង អាស៊ីដ ត្រូវបាន អនុវត្ត នៅក្នុងប្រទេស កម្ពុជា។ ការជំរុញនេះ ធ្វើឡើង បន្ទាប់ពីកាសែតក្នុងស្រុកចុះផ្សាយ អត្ថបទមួយ មានចំណងថា
«ការអនុវត្តន៍ដ៏ធូររលុង ចំពោះ ការគ្រប់គ្រងអាស៊ីដ ខ្លាំង»
ដោយបានស្រង់ សម្ដីមន្ត្រីរាជ រដ្ឋាភិបាល ថា យើងគ្មានតួនាទី
ក្នុងការគ្រប់គ្រងច្បាប់ នោះទេ។ នេះបើយោងតាម វិចារណកថា ព័ត៌មានរួមរបស់CCHR និងCASCចេញផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣។វិចារណកថារួមរបស់ CCHR និង CASC បានលើកឡើងថា រាជរដ្ឋាភិ បាលគួរតែចាត់ភ្នាក់ងារ ឬ ក្រ សួងណាមួយ ត្រូវទទួលខុសត្រូវយ៉ាងពេញទំហឹង ចំពោះការអនុវត្តន៍អនុក្រឹត្យស្ដីពីការ គ្រប់គ្រង អាស៊ីដខ្លាំងនៅកម្ពុជា។ « យើង ជំរុញឲ្យក្រសួងទាំងឡាយ ដែលមានរាយនាមនៅក្នុង អនុក្រឹត្យ នេះ កំណត់ជាអាទិភាព ចំពោះការអនុវត្តន៍បទ បញ្ញត្តិទាំងនេះឲ្យឆាប់តាមដែលអាចធ្វើបាន និង ការកំណត់ផែនការសកម្មភាព ចំពោះការអនុវត្តន៍ច្បាប់ និងដើម្បី លើកកម្ពស់ការយល់ដឹង ពីបទ ប្បញ្ញត្តិនានានៅក្នុងអនុក្រឹត្យនេះ»។
កញ្ញា សន រ៉ាមណា អ្នកស្រាវជ្រាវ ក្នុងគម្រោងបញ្ឈប់អំពើហិង្សាដោយអាស៊ីដរបស់ CCHR ថ្លែង ថា រដ្ឋាភិបាល មិនបានយកចិត្តទុកដាក់លើជនរងគ្រោះ ដោយអំពើហិង្សាដោយ ទឹកអាស៊ីដ នោះ ឡើយ។
ជាមួយគ្នានេះលោកស្រី អ៊ែរីន ប៊ួហ្គ៊ោស អ្នកគ្រប់គ្រងគម្រោងរបស់ CASC បានលើកឡើងថា ដើម្បីអនុវត្តន៍អនុ ក្រឹត្យនេះ ឲ្យបានពេញលេញរាជរដ្ឋាភិបាលត្រូវតែបរិច្ចាគធនធាននានា ដើម្បី លើកកម្ពស់ការយល់ដឹងពីច្បាប់ស្ដី ពីការគ្រប់គ្រង អាស៊ីដខ្លាំង ពិសេសអាជីវករលក់អាស៊ីដ កម្ម ករធ្វើការនៅចម្ការកៅស៊ូ មន្ត្រីអនុវត្តច្បាប់ មន្ត្រីតុលា ការ អ្នកផ្ដល់ជំនួយផ្នែកច្បាប់ និងក្រុម បុគ្គលិកសំខាន់ៗដទៃទៀត ដែលពាក់ព័ន្ធនឹងការតាក់តែងច្បាប់នេះ។
សូមបញ្ជាក់ថា CASC បានធ្វើការកត់ត្រាឃើញថា មានករណីវាយប្រហារដោយទឹក អាស៊ីដ ៣ ករណីប៉ុណ្ណោះប៉ះ ពាល់ជនរងគ្រោះចំនួន ៦នាក់ក្នុងឆ្នាំ២០១៣ ផ្ទុយទៅវិញនៅឆ្នាំ២០១០ ជាឆ្នាំ មានចំនួនករណីវាយប្រហារទឹក អាស៊ីដខ្លាំងបំផុត ដែលមានចំនួន ២៧ករណី បណ្តាលឲ្យមនុស្ស ៣៦នាក់រងគ្រោះថ្នាក់ និង៣នាក់បានស្លាប់៕
ប្រភពៈ ដើមអំពិល
No comments:
Post a Comment