របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Sunday, October 27, 2013

ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​ឃុំ​កោះ​សំពាយ នាំគ្នា​មក​តវ៉ា​រឿង​ភ្លើង​អគ្គិសនី​នៅ​មិនទាន់​ទទួល​បាន​លទ្ធផល​ទេ

ស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​រស់នៅ​ ឃុំ​កោះ​សំ​ពាយ​ ​ស្រុក​សៀម​បូក ​ប្រមាណ​ជាង​២០០ គ្រួសារ ​បាន​នាំគ្នា ជិះ​គោយន្ត​កន្ត្រៃ និង​ខ្លះ ទៀត​ ​ជិះ​ម៉ូតូ​ នាំគ្នា​មកដល់​ សាលាខេត្ត​ស្ទឹងត្រែង ទាមទារ​ឲ្យ​ អាជ្ញាធរ​ខេត្ត​ ជួយ​ដោះ ស្រាយ​រឿង ភ្លើងអគ្គិសនី​ សំរាប់​ប្រើ​នោះ មិន​ទទួល​ បាន​លទ្ធផល​ទេ។  លោកស្រី ជឿ វាចា​រ្យ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ បាន​និយាយ​ថា នៅ​ថ្ងៃទី​២៣​ តុលា​ នេះ ពលរដ្ឋ​បាន​ឯក​ភាព​គ្នា ដាក់ពាក្យ​ស្នើសុំ​ តាម​រយៈ ឃុំ ស្រុក ទៅ​ឲ្យ​ខេត្ត ជួយ​ដោះស្រាយ ​ម្តង​ទៀត។ នៅ​ពេល​នេះ​ពាក្យ​ស្នើ​សុំ​ បាន​បញ្ជូន​មកដល់​ សាលា​ខេត្ត​ហើយ ហើយ​នៅមុន​បោះឆ្នោត អាជ្ញាធរ​ខេត្ត​បាន​និយាយ​ប្រាប់​ថា​ប្រជាពលរដ្ឋ​នៅ​ទីនេះ​និង​ទទួល​បាន​ ភ្លើង​ប្រើប្រាស់​គ្រប់ៗ​គ្នា តែ​ឥឡូវ​បែរជា​បន្ត​អាជ្ញាប័ណ្ណ​ឱ្យ​ឯកជន​ធ្វើ​បន្ត​ទៀត។
លោកស្រី​បន្ថែម​ថា រឿង​ភ្លើង​អគ្គិសនី​នេះ មុន​ពេល​ខេត្ត ត​ភ្លើង​ចូល ប្រជាពលរដ្ឋ​មួយចំនួន បាន​ប្រើ​ភ្លើង​វ៉ា​រី​អគ្គិសនី ដែល​បាន​រៀបចំឡើង​ដោយ​សហគមន៍ មាន​លោក ស៊ា​ង សាវុធ ជា​ថៅកែ​ដេញថ្លៃ​ធ្វើ ក្នុង​តំលៃ​៣៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ចាប់ពី​ឆ្នាំ​២០០៣​ដល់​២០០៨​ហើយ​ភ្លើង​វ៉ា​រី​អគ្គិសនី​នេះ​ប្រើ​មិនបាន​ ទៀងទាត់​នោះ​ទេ ចង់​មាន​ក៏​មាន​ទៅ​ចង់​អត់​ក៏​អត់​ទៅ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​គ្រប់បែបយ៉ាង​រកតែ​មើល ទូរទស្សន៍​ឲ្យ​ឃើញ​ពី​ការ​អភិវឌ្ឍ​ន៏ របស់​រាជ​រដ្ឋាភិបាល​នៅក្នុង​ប្រទេស ឬ​ក្នុង​ខេត្ត ក៏​មើល​មិនបាន​ដែរ។

លោកស្រី​បន្ត​ថា​លោក ឈាង ឡាក់ អភិបាលរង​ខេត្ត​បាន​សន្យា​ថា ប្រជាពលរដ្ឋ​យើង​និង​បាន​ភ្លើង​ខេត្ត​ត​ចេញពី​អាជ្ញាធរ​អគ្គិសនី​ប្រើ​ស្រួល ​ហើយ។ តែ​មកដល់​ថ្ងៃ​នេះ​ហើយ ប្រជាពលរដ្ឋ​នៅ​ឃុំ​ផ្សេងៗ​បាន​ត​ប្រើ​គ្រប់គ្នា​អស់ហើយ ចម្លែក​តែ​នៅ​ឃុំ​កោះ​សំពាយ​មួយ​ប៉ុណ្ណោះ ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​មិនបាន ទុក​ឲ្យ​លោក ស៊ា​ង សាវុធ ជា​ថៅកែ​ដេញថ្លៃ​ហ៊ាន​ប្រើ​ពាក្យ​សំដី​អស្ចារ្យ ប្រមាថមើលងាយ​ប្រជាពលរដ្ឋ​ថា គាត់​និង​ដេញថ្លៃ​យក​ភ្លើង​ពី​អាជ្ញាធរ​អគ្គិសនី ដាក់​ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ ប្រាស់​នៅ ឃុំ​កោះ សំពាយ នេះ​ឲ្យ​បាន ហើយ​ចាំ​មើល​អ្នកណា​ខ្លាំង​នៅក្នុង​ឃុំ​នោះ ត្រូវតែ​អោន​ក្បាល​សំពះ​បាតជើង​គាត់​ទើប​ត​ភ្លើង​ឲ្យ​ប្រើ ហើយ​មួយ​រយ​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទាមទារ ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ មួយ​លើក​ជា​ពីរ​លើក​ហើយ​តែ​ដោះស្រាយ​មិនបាន។

ប្រជាពលរដ្ឋ​ឆ្ងល់​ថា​តម្លៃ​ភ្លើង​រដ្ឋ​៩៨០​លោក​ស៊ា​ង សាវុធ អ្នកដេញថ្លៃ​យក​តម្លៃ​ដូចគ្នា​តើ​មកពី​មូលហេតុ​អ្វី បានជា​លោក​ស៊ា​ង សាវុធ ហ៊ាន​ដេញ​យក​គេ​សង្ស័យ​ថា ប្រហែលជា​កុង​ទ័​រ​ដើរ​លឿង ដើម្បី​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ យក​ទៅ​ចែ​ជាមួយ​អាជ្ញាធរ ​អគ្គិសនី​ខេត្ត​ហើយ បានជា​ប្រជាពលរដ្ឋ​ឱ្យ​ជួយ​ដោះស្រាយ អាជ្ញាធរ​អគ្គិសនី​នៅតែ​គ្មាន ​ដំណោះស្រាយ​អ្វី​ទាំងអស់ រហូតមកដល់​ពេលនេះ។

ក្នុង​ជំនួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត កាលពី​ថ្ងៃទី ២១ តុលា ឆ្នាំ​២០១៣​នៅ​សាលាខេត្ត លោក យូ ប៉ា​សិទ្ធិ និង​លោក ឈាង ឡាក់ អភិបាលរង​ខេត្ត ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​មិនបាន​ទេ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ជួប​អាជ្ញាធរ​អគ្គិសនី​ខេត្ត។ ករណី​ខាងលើ​នេះ សូម​លោក​ប្រធាន​អាជ្ញាធរ​អគ្គិសនី​ខេត្ត គឺ​លោក រឹម យោន ជួយ​មើល​សំណុំរឿង​ដែល​ប្រជាពលរដ្ឋ បាន​ដាក់​ចូល​ទៅ​អាជ្ញាធរ​អគ្គិសនី​ខេត្ត​ផង។

បច្ចុប្បន្ន​នេះ​សូម្បី តែ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល និង​សម្តេច​កិត្តិ​ព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ក៏​បាន​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែរ គឺ​មិន​ទុក​ឲ្យ​ប្រជារាស្ត្រ​យើង ជួប​ការ​លំបាក​ហើយ គ្មាន​ដំណោះស្រាយ​នោះ​ទេ។ ប្រជាពលរដ្ឋ​ទាំង​ជាង ២០០​គ្រួសារ នៅ​ឃុំ​កោះ​សំពាយ នាំគ្នា​ដាក់​ក្តី​សង្ឃឹម​ថា ពាក្យ​ស្នើសុំ​ឡើង​មក​អាជ្ញាធរ​ខេត្ត​សាជាថ្មី​នេះ ពិត​ជា​មាន​ថ្នាក់ដឹកនាំ​ខេត្ត នឹង​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់៕

ប្រភពៈ ភូមិអច្ឆរិយៈ

No comments: