ក្រោយពីមូលស្នាមមេ ដៃគាំទ្របាន ត្រឹមតែជាង២លាន
ដើម្បីដាក់ជូនអង្គការ សហប្រជាជាតិ និង
បណ្តាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស
គណបក្ស សង្គ្រោះជាតិ បានប្រកាស ឱ្យដឹងថា
គណបក្សប្រឆាំង មួយនេះ នឹងបើកយុទ្ធនាការ ប្រមូលស្នាម មេដៃ ១លាន
៥សែន ស្នាមមេដៃជាបន្តទៀត ដែលនឹង ចាប់ពីថ្ងៃចន្ទ ស្អែក
នេះ។ គណបក្ស សង្គ្រោះជាតិ
នឹងផ្តើមយុទ្ធនាការ ប្រមូលស្នាមមេដៃ គាំទ្រពីប្រជាពលរដ្ឋ
ទូទាំងប្រទេស នៅថ្ងៃចន្ទស្អែកនេះ។ យុទ្ធនាការនេះ
គឺសង្ឃឹមថានឹងអាចប្រមូលស្នាមមេដៃចំនួន១លាន ៥សែនបន្ថែមទៀត
ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ
និងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
នេះបើតាមលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ
នៅថ្ងៃអាទិត្យនេះ។
អ្នកនាំពាក្យរូបនេះ បានបន្តថា
សកម្មជនគណបក្សសង្គ្រោះជាតិ
នឹងផ្តើមយុទ្ធនាការប្រមូលស្នាមមេដៃនេះនឹងសម្រុកធ្វើនៅតាមបណ្តា
ខេត្តធំៗ ដែលគណបក្សប្រឆាំងនេះ ទទួលសម្លេងឆ្នោតគាំទ្រច្រើន។
រីឯសកម្មជននៅតាមបណ្តាខេត្តដែលមានអាសនៈត្រឹមមួយកៅអីនោះ
ក៏នឹងធ្វើការតាមលទ្ធភាពផងដែរ។
យ៉ាងណាក៏ដោយលោក យ៉ែមបុញ្ញឫទ្ធិ បានបញ្ជាក់ពីគោលបំណងនៃការប្រមូលស្នាមមេដៃឱ្យបាន ចំនួន៣លាន ៥សែនស្នាមមេដៃនេះ ថា គឺជាការចង់បង្ហាញឱ្យអន្តរជាតិដឹងថា គណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្រច្រើនជាងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចសព្វ ថ្ងៃ ដែលមានអ្នកគាំទ្រត្រឹមតែ៣លាន២សែនប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា យុទ្ធនាការប្រមូលស្នាមមេដៃបន្ថែមនេះ អាចនឹងគ្មានឧបសគ្គអ្វីមករារាំងទៀតទេ ព្រោះតែគ្រោះទឹកជំនន់បានស្រកថមថយឥទ្ធិពល ហើយប្រសិនបើអាជ្ញាធរនៅមូលដ្ឋានអាចសម្រួលឱ្យសកម្មជនគណបក្សសង្គ្រោះ ជាតិ របស់លោក អាចប្រមូលបានតាមធម្មតានោះ។ ហើយលោកថា ការប្រមូលស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិនោះ គឺជាសិទ្ធសេរីភាពក្នុងការបញ្ចេញមតិដែលអាជ្ញាធរត្រូវគោរព។
គួររំលឹកថា គណបក្សសង្គ្រោះជាតិ បានផ្តើមប្រមូលស្នាមមេដៃគាំទ្រនៅទីផ្សារ និងតាមផ្ទះប្រជាពលរដ្ឋតាំងពីដើមខែតុលាមកម្លេះ។ ប៉ុន្តែអាជ្ញាធរ បានស្នើឱ្យគណបក្សប្រឆាំងមួយនេះ ប្រមូលស្នាមមេដៃរគាំទ្រ នៅផ្ទះសកម្មជន ទីស្នាក់ការគណបក្សជំនួសវិញ ដើម្បីបញ្ជៀសពីរូបភាពនៃការបែកបាក់ជាតិ៕
ប្រភពៈ ភូមិអច្ឆរិយៈ

No comments:
Post a Comment