រាជធានីភ្នំពេញ៖ តាមការស្រាវជ្រាវ
របស់អ្នកជំនាញ ខាងសិចសាស្ត្រ បានឲ្យដឹងថា
ដំណាក់កាលដំបូងរបស់ស្ត្រី ពេលនាងមាន សម្រើប ខាងផ្លូវភេទ
សរសៃឈាមក្នុងប្រដាប់ភេទ របស់នាងរីកធំ បណ្ដាលឲ្យមានលំហូរឈាម
យ៉ាងច្រើនចូលទៅក្នុងជញ្ជាំង ទ្វារមាស ដែលជាហេតុនាំឲ្យ
មានទឹករំអិលហូរ ចេញពីទ្វារមាស អាចជួយ សម្រួល ដល់ការរួមភេទ
ឲ្យកាន់តែស្រណុក សុខស្រួល។
ក្រុមអ្នកជំនាញបានបន្តទៀតថា ប្រដាប់បន្តពូជខាងក្រៅរបស់នាង
នឹងក្លាយជារីកប៉ោង ដោយសារតែមានការផ្គត់ផ្គង់ ឈាមកាន់តែច្រើន
ទៅកាន់តំបន់ប្រដាប់ភេទ។ អំឡុងពេលនោះ ជីពចរនិងដង្ហើម
របស់នាងកាន់តែញាប់ ហើយសម្ពាធឈាម របស់នាងក៏កាន់ឡើងខ្ពស់ដែរ។
រាងកាយរបស់នាង ឡើងពណ៌ក្រហមព្រឿងៗ ពិសេសនៅត្រង់តំបន់ទ្រូង និងក
នេះដោយសារតែ សរសៃឈាមរបស់នាងរីកធំ។
ចំពោះស្ត្រីដែល ស្ថិតក្នុងវ័យរាំងឈាមរដូវ ដែលទទួលបាន
តម្រេកផ្នែកផ្លូវកាម ជាទៀងទាត់ គឺអាចកាត់បន្ថយនូវ ឱកាសនៃការកើតមាន
នូវជំងឺបង្ករោគ តាមបង្ហួរនោម និងការបង្ករោគ នៅក្នុងទ្វារមាសបាន។
ការធ្វើសកម្មភាព ផ្នែកផ្លូវភេទជាទៀងទាត់ គឺអាចផ្តល់ឲ្យអ្នក
នូវការបន្តចេញនូវទឹករំអិល នៅក្នុងតំបន់នៃទ្វារមាស
ដោយប្រឆាំងនឹងភាពស្ងួតហែង ដែលអាចនឹងនាំឲ្យ មានការចម្លងរោគបាន។
លើសពីនេះទៅទៀត អ្នកសិក្សាបានលាតត្រដាង ព័ត៌មានចង្អុលបង្ហាញសកម្មភាព
នៃការរួមភេទដែលអាចធ្វើឲ្យមានអត្ថប្រយោជន៍ ក្នុងការព្យាបាលបាននូវ
រោគសញ្ញា មួយចំនួនរបស់ ភាពរាំងរដូវផងដែរ។
ពោលគឺការរួមសិចដ៏ត្រឹមត្រូវ មិនត្រឹមតែនាំឲ្យ មានសេចក្តីសុខ
ក្នុងជីវិតគ្រួសារប៉ុណ្ណោះទេ វាក៏ជាប្រយោជន៍នៃការ
ព្យាបាលជំងឺមួយចំនួនផងដែរ៕
ប្រភពៈ Techno2day
No comments:
Post a Comment