របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, October 29, 2013

លោក​ស្នងការ​រង​នគរបាល​ខេត្ត​កែប​ម្នា​ក់ ​រង​ការ​ចោទ​ប្រកាន់ថា​ បាន​ប្រើ​អំណាច​ព្រៃផ្សៃ​ មក​លើ​មន្ត្រី​របស់​ខ្លួន​

tithya-28-g-full1
កែ​ប ៖ នៅពេល​ថ្មីៗ​នេះ ​មាន​លេច​លឺ​រឿង​មិន​ប្រក្រតី​មួយ ​ក្នុង​រង្វង់​ប៉ូលិស​ ផ្នែក​សន្តិសុខ​នៃ​ស្នងការ​ដ្ឋាន ​នគរបាល​ខេត្ត​កែប​ លើ​ករណី​មេ​កើយ​ប្រើ​ អំណាច​ព្រៃផ្សៃ​មក​លើ​ មន្ត្រី​នគរ បាល ដោយ​វាយដំ ទាត់​ធាក់​តាម ​អំពើ​ចិត្ត ព្រោះតែ​ ខឹង​នឹង​មន្ត្រី​របស់​ខ្លួន​ អនុវត្ត​ការងារ​ ខុស​ជំនាញ​។​ តាម​ប្រភព​ពី​មន្ត្រី​ នគរបាល​ខេត្ត​កែប​ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ​ប្រ ហែល​២០​យប់ ថ្ងៃទី​​២៤​ខែតុលា ឆ្នាំ​២០១៣​ នៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ស្ថិត​ក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប មាន​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស ​ ខ​ណៈ​នោះ​ក៏​មាន​មន្ត្រី​ប៉ូលិស​ម្នាក់​ឈ្មោះ​ ទុយ ទីន មាន​ឋានន្តរ​ស​កិ្ត​អនុសេនីយ៍ឯក​ (​ស​កិ្ត​៣)​ ជា ​មន្ត្រី​ចំណុះ​របស់​ការិយាល័យ​ស​ន្តិ​សុខ ចុះ​អន្តរាគមន៍​ជាមួយ​មន្ត្រី​នគរបាល​ ក្នុង​អង្គភាព​
ជាច្រើន​ទៀត​ដើម្បី​ ជួយសង្គ្រោះ ក្នុង​គោលបំណង​នាំ​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​ពេលនោះ​ស្រាប់តែ​លេចមុខ​លោក​ស​កិ្ត​៥ ឈ្មោះ ញ៉ែម ខន ស្នងការ​រង​ទទួល​ផ្នែក​សន្តិសុខ មកដល់​កន្លែង​កើត​ហេតុ​ ហើយ​ស្តី​បន្ទោស​ដល់​លោក​ ទុយ ទីន ថា "​ហ្អែ​ង​មក​ធ្វើ​អី​?​ ហ្អែ​ង​ចេញ​ពី​ទីនេះ​ឲ្យ​ឆាប់​. មិនមែន​ជា​ភារកិច្ច​ហ្អែ​ង​ទេ​"​ ស្របគ្នា​នោះ ទុយ​ ទីន ​ដែល​ជា​កូនចៅ​ក៏បាន​ឆ្លើយ​ថា "​មក​ជួយ​អ្នករបួស​" គ្រាន់តែ​និយាយ​ពាក្យ​ហ្នឹង​ភ្លាម​ស្រាប់តែ​លោក​ស​កិ្ត​៥​បាន​ផ្ទុះ​កំហឹង​ដោយ​បាន​ទះ វាយ​លោក​ទុយ ទីន ២.៣ ​ដៃ​ផ្ទួនៗ​គ្នា​តែម្តង​។ ​ឃើញ​ហេតុការណ៍​បែបនេះ​មន្ត្រី​នគរបាល​ម្នាក់ទៀត​បាន​ចូល​ទៅ​ឃាត់ ហើយ​នាំ​យក​លោក​សក្តិ​៣ ​ទុយ ទីន ចូល​ទៅ​ក្នុង​អង្គភាព​វិញ​។​ 

ជាមួយ​គ្នា​នេះ​ដែរ​លោក​ស​ក្តិ​៥​ក៏​ដើរ​តាម​ពីក្រោយ​រួច​ធាក់​មន្ត្រី​ ប៉ូលិស​សក្តិ​៣​ក្រោម​ឱវាទ​ខ្លួន​២.៣ ​ជើង​បន្ថែម​ទៀត រហូតដល់​មានការ​ស្រែក​អន្តរាគមន៍​ពី​ ​មន្ត្រី​នគរបាល​ផ្សេងៗ​ទៀត​ដែល​កំពុង​ ប្រចាំការ​ក្នុង​អង្គភាព ទើប​លោក​ស្នងការ​រង ញ៉ែម ខន ថយ​ចេញទៅ​បាត់ ដោយ​មិន​ចាប់អារម្មណ៍​នឹង​កូនចៅ​ខ្លួន​ដែល​កំពុង​រង​របួស​ស្នាម​ដោយសារ​ ស្នាដៃ​លោក​នោះ​ឡើយ​។​

ប្រភព ​ដដែល​បាន​បញ្ជាក់​ថា ការ​ប្រើ​អំណាច​ព្រៃផ្សៃ​មក​លើ​កូនចៅ​ខ្លួន​មិនមែន​ជា​លើក​ទី​១​នោះ​ទេ គឺ​ច្រើនដង ច្រើន​លើក​មក​ហើយ ដែល​លោ​កស​កិ្ត​៥ និង​ បក្ខ​ពួក​តែងតែ​ប្រព្រឹត្ត​មក​លើ​កូន​ចៅ​ (​គិត​ទាំង​ថ្នាក់ដឹកនាំ​កង​កំលាំង​ផង​)​ ព្រោះតែ ​ខ្លួន​គាត់​ចង់​បង្ហាញ​ឲ្យ​គេ​ឯង​​ថា គាត់​ជា​ស្នងការ​រង​នគរបាល​ខេត្ត​កែប ជា​អ្នក​មាន​អំណាច​ខ្លាំង​ពុំដែល​ខ្លាចញញើត​អ្នកណា​ឡើយ​។ ​ប្រភព​ពី​នគរបាល​ដដែល​បាន​បន្ត​ថា ចាប់តាំងពី​ពេល​កើត​បញ្ហា​រហូត​មក​ទល់​ថ្ងៃនេះ គេ​ពុំ​ទាន់​ឃើញ​លោក​សក្តិ​៥​ញ៉ែម ខន ទៅ​សាកសួរ​ជនរងគ្រោះ​ដើម្បី​សម្រុះសម្រួល​អ្វី​ឡើយ ហើយ​ករណីនេះ​ក៏​
មិនទាន់​ឃើញ​មាន​ចំណាត់ការ​ពី​សំណាក់​លោកស្នងការ​នគ​របាល​ ខេត្ត​កែប​នៅឡើយ​ដែរ​។​ 

ចំពោះ​ករណី​ប្រើ​ហឹ​ង្សា​ដោយ​ខុសច្បាប់​ខាង​លើ​នេះ ជនរងគ្រោះ​សំណូមពរ​យ៉ាង​ទទូច​ឲ្យ​ អគ្គស្នង​ការ​នគរបាល​ជាតិ​មានការ​ ត្រួតពិនិត្យ​និង​មាន​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​ជជុះ​បែបនេះ ព្រោះថា​នេះ​ជា​សតវត្សរ៍​ទី​២១​ហើយ​មិន​គួរ​ទុក​ឲ្យ​មាន​មនុស្ស​ល្ងិត​ល្ងង់ ​គ្មាន​សមត្ថភាព គ្មាន​សីលធម៌ បែបនេះ​នៅ​ដឹកនាំ​អង្គភាព​ជំនាញ​មួយ​បន្ត​ទៀត​ទេ ពីព្រោះ​ត្រី​ស្អុយ​១​ក្បាល អាច​ធ្វើ​ឲ្យ​ត្រី​១​កន្ត្រក​ស្អុយ​ទាំងអស់​បាន​នោះ​អី​!!​ហើយ ​នេះ​ជា​សកម្មភាព​ប្រឆាំង​ យ៉ាងធ្ងន់ធ្ងរ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​ ប្រសាសន៍​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ចំហ​ដែល​មិនអាច​អត់ឱន​ឲ្យ​បាន​ឡើយ​។​

ទាក់ទិន ​នឹង​ករណី​ប្រើ​អំណាច​ព្រៃផ្សៃ​មក​លើ​មន្ត្រី​ប៉ូលិស​ក្រោម​ឱវាទ​នេះ​ដែរ នៅ​រសៀល​ថ្ងៃទី​២៨​ខែតុលា ឆ្នាំ​២០១៣​នេះ​កម្ពុ​ជាថ្មី មិនអាច​សុំ​ការ​បកស្រាយ​ណាមួយ​ពី​លោ​កស​កិ្ត​៥ ញ៉ែម ខន ស្នងការ​រង​ទទួល​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​ឡើយ​៕

tithya-28-g-full1 

No comments: