របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, October 23, 2013

ក្រុមបះបោរស៊ីរីខកចិត្ដយ៉ាងខ្លាំងដែលត្រូវអាមេរិកបោះបង់


ក្រុម​ទាហាន​សេរី​ របស់​ក្រុមប្រឆាំង​ស៊ី​រី​ បាន​សារភាព​ថា​ ពួក​គេ​នឹង​មិន​អាច​វាយ​លុក​ដណ្ដើម​យក​រដ្ឋធានី​ដា​ម៉ា​កាស ​បាន​ឡើយ​ ប្រសិនបើ​គ្មាន​ការ​ជួយ​ជ្រោ​ម​ជ្រែង​ពី​កម្លាំង​​ទាហាន​ បរទេស​ទេ​នោះ​ ប៉ុន្ដែ​កម្លាំង​បះបោរ​នៅ​ស៊ី​រី​បាន​ប្រកាស​ថា​ នឹង​មិន​ពឹងផ្អែក​រង់ចាំ​អា​មេ​រិ​ក​ទៀត​ឡើយ​ ដែល​ជា​អ្នក​“​និយាយ​ភូត​”​ មិន​មាន​​សកម្មភាព​ជួយ​ដល់​ពួក​គេ​នោះ​។ កិច្ចព្រមព្រៀង​អាវុធ​គីមី​សាស្ដ្រ រវាង​រុ​ស្ស៊ី​ នឹង​អា​មេ​រិ​ក បាន​ជំរុញ​ឱ្យ​អា​មេ​រិ​ក​ត្រូវ​លុប​ចោល​គម្រោង​វាយ​ប្រហារ​ ទៅ​លើ​ប្រទេស​ស៊ី​រី​ ក៏​ដូច​ជា​ជំរុញ​ ឱ្យ​ប្រទេស​អា​រ៉ាប់​មួយ​ចំនួន​ដែល​តែង​តែ​គាំទ្រ​ដល់​ក្រុមប្រឆាំង​ ក៏​ត្រូវ​ផ្អាក​ការ​ផ្ដល់​ជំនួយ​របស់​ខ្លួន​ផង​ដែរ​ ។​ ក្រុម​បះ​បោរ​ស៊ី​រី​បាន​ចោទប្រកាន​ដល់​បណ្ដា​ប្រទេស​ដែល​ធ្លាប់​គាំទ្រ​ថា​ មិន​បាន​គោរព​ការ​សន្យា​ ។​
កម្លាំង​ការពារ​ជុំវិញ​ទីក្រុង​ដា​ម៉ា​កាស​ របស់​រដ្ឋាភិបាល​អាល់​អាសា​ដ​ ពិត​ជា​មាន​ភាពរឹងមាំ​ និង​មាន​សព្វាវុធ​ទំនើបៗ​ ពិបាក​ក្នុង​ការ​វាយ​បំបែក​ចូល​ ទៅ​កាន់​ទីក្រុង​ពី​កម្លាំង​បះបោរ​ ។​ នៅ​ពេល​នេះ​កម្លាំង​ប្រឆាំង​ស៊ី​រី​ ក៏​កាន់តែ​ទន់​ខ្សោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយ​ខ្វះ​ជំនួយ​ពី​ខាងក្រៅ​ ចំណែក​កម្លាំង​ទាហាន​លោក​អាល់​អាសា​ដ​កាន់តែ​ខ្លាំង​ឡើងៗ​។​

​មេដឹកនាំ​ ក្រុមប្រឆាំង​ស៊ី​រី​បាន​ប្រកាស​ថា​ ប្រសិនបើ​អា​មេ​រិ​ក​វាយ​ ប្រហារ​ដោយ​មី​ស៊ី​ល​តែ​១០​គ្រាប់​ប៉ុណ្ណោះ​ទៅ​លើ​ទីតាំង​នានា​របស់​ រដ្ឋាភិបាល​​លោក​ អាល់​អាសា​ដ​ ប្រាកដជា​ដួល​រលំ​ ក៏​ប៉ុន្ដែ​ពេល​នេះ​ អា​មេ​រិ​កបាន​បោះ​បង់​គម្រោង​វាយប្រហារ​ទាំងនោះ​ ដោយ​លោក​អាល់​អាសា​ដ​ ឯកភាព​បំផ្លាញ​អាវុធ​គីមី​សាស្ដ្រ​តាម​សំណើ​របស់​រុ​ស្ស៊ី​។​ មួយវិញទៀត​ ជំនួយ​សព្វាវុធ​របស់​អា​មេ​រិ​ក​ទៅ​ឱ្យ​ក្រុម​បះបោរ​ក៏​ត្រូវ​កាត់​ផ្ដាច់​ ជា​ផល​លំបាក​មួយ​សម្រាប់​ទាហាន​ក្រុម​ប្រឆាំង​ ។​

​នៅ​ក្នុង​ ព្រឹត្ដិការណ៍​មួយ​ដែល​ពាក់​ព័ន្ធ​នោះ​ផង​ដែរ​ ពេល​កន្លង​មក​ថ្មីៗ​នេះ​ រុ​ស្ស៊ី​និង​បណ្ដា​ប្រទេស​ដែល​ជា​សម្ពន្ធ​មិត្ដ​របស់​រដ្ឋាភិបាល​ស៊ី​រី​ បាន​ជួប​ពិភាក្សា​គ្នា​ស្វែងរក​បុគ្គល​ដែល​អាច​ជំនួស​ តំណែង​ប្រធានាធិបតី​ស៊ី​រី​បា​សា​ អាល់​អាសា​ដ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សាកល​ នា​ពេល​ខាង​មុខ​ ដោយ​ប្រទេស​ជា​សម្ពន្ធ​ មិត្ដ​មិន​អនុញ្ញាត​ឱ្យ​លោក​អាល់​អាសា​ដ​ ឈរ​ជា​បេក្ខភាព​ប្រធានាធិបតី​ទៀត​ឡើយ​ ៕

ប្រពភៈ នគរវត្ត

No comments: