របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, October 23, 2013

បារាំង ឈានចូលទីផ្សារផ្ដល់សព្វាវុធដល់បណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិក

 
ក្រុមហ៊ុន​ផលិត​ សព្វាវុធ​លំដាប់​ទី​១​ នៅ​តំបន់​អឺរ៉ុប​ MBDA​ ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​ផ្គត់ផ្គង់​ប្រព័ន្ធ​មី​ស៊ី​ល​ ​ប្រឆាំង​នាវា​ និងការពារ​ដែនអាកាស ​ទំនើប​បំផុត​ ដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ក្នុង​នោះ​មាន ​វៀតណាម​ ដែល​ជា​អតិថិ ជន​ថ្មី​។​ សារព័ត៌មាន​បារាំង​ បាន​ផ្សព្វ ផ្សាយ​​ថា​ ក្រុមហ៊ុន​MBDA​ មាន​សាខា​នៅ​ ប្រទេស​បារាំង​ទើបតែ​បាន​ចុះហត្ថលេខា​ផ្គត់ផ្គង់​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ ល​ការពារ​ Aster​ ដល់​កម្លាំង​ទាហាន​សឹ​ង្ហ​បុរី​ ។​ ក្រៅ​ពី​នេះ​ MBDA​ ក៏​បាន​ផ្គត់ផ្គង់​កាំជ្រួច​មី​ស៊ី​លបាញ់​ចេញពី​នាវា​ទៅ​លើ​អាកាស​ VL​ MICA​ និង​កាំជ្រួច​មី​ស៊ី​ល​ប្រឆាំង​នាវា​ដល់​កម្លាំង​ទាហានជើងទឹក​ម៉ា​ឡេ​ស៊ី​ ទៀត​ផង​ ។​
ឥណ្ឌាក៍បាន​ជ្រើសរើស​ក្រុមហ៊ុន​ MBDA​ ដើម្បី​ទិញ​កាំជ្រួច​មី​ស៊ី​លបាញ់​ ចេញពី​ដី​រយៈ​ចម្ងាយ​មធ្យម​ ក្រោយ​ពេល​ប្រធានាធិបតី​បារាំង​ លោក​ហ្វ្រាំង​ ស័​រ​ហូ​ឡង់​ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ។​

​ក្រៅពី​នេះ​ បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ ក្នុង​នោះ​មាន​វៀតណាម​ក៏​បាន​ក្លាយជា​អតិថិជន​ ថ្មី​របស់​ MBDA​ ដោយ​វៀតណាម​គ្រោង​ ទិញ​កាំជ្រួច​មី​ស៊ី​ល​បំពាក់​នៅ​លើ​នាវា​ចម្បាំង​សម្រាប់​ការពារ​ការ​ វាយប្រហារ​ តាម​ដែនអាកាស​ផង​ដែរ​ ។​

​ក្រៅពី​ ប្រទេស​បារាំង​ សាខា​ MBDA​ នៅ​ប្រទេស​អង់គ្លេស​ក៏​បាន​ចុះ​កិច្ច​ព្រម​ ព្រៀង​លក់​សព្វាវុធ​មួយ​ចំនួន​ទៅ​ឱ្យ​ ប្រទេស​ញ៉ូ​វ​ហ្សឺ​ឡេ​ន​ និង​ប្រទេស​ដទៃៗ​ ទៀត​សម្រាប់​ការពារ​ ។​
នៅ​ក្នុង​ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កំពុង​តែ​មាន​វិវាទ​អធិបតេយ្យភាព​ខ្លាំង​ឡើង​ ដែល​បាន​ជំរុញ​តំបន់​ទាំងមូល​ធ្លាក់​ក្នុង​ ដំណាក់កាល​នៃ​ការ​ប្រកួតប្រជែង​ស​ព្វា​វុ​ធ​ ។​ បណ្ដា​ក្រុមហ៊ុន​ផលិត​សព្វាវុធ​នៅ​ លើ​ពិភពលោក​កំពុង​តែ​ត្រូវប៉ាន់​ក្នុង​ការ​ លក់​សព្វាវុធ​មក​កាន់​តំបន់​អាស៊ី​ ក្នុង​ នោះ​មាន​ក្រុមហ៊ុន​របស់​អា​មេ​រិ​ក​ និង​ប្រទេស​រុ​ស្ស៊ី​ ៕

ប្រពភៈ នគរវត្ត

No comments: