ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃប្រទេស កម្ពុជា នៅថ្ងៃទី២៤
ខែតុលា ឆ្នាំ២០១៣ បាន ធ្វើការ ផ្សព្វផ្សាយពីវិធានការ កាត់បន្ថយ ការ រីករាលដាល
នៃជំងឺភ្នែកក្រហម ទៅដល់ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីឲ្យពួក គេ
ចេះមានអនាម័យ ជៀសវាងកើតជំងឺ ប្រភេទ នេះ។
សេចក្តីប្រកាសព័ត៌មានរួម រវាងក្រសួងសុខាភិបាលកម្ពុជា
និងអង្គការសុខភាពពិភព លោក បានឲ្យដឹងថា នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព
និងគ្លីនិកនានា នៅកម្ពុជា សង្កេតឃើញថា មានការ កើនឡើងនូវចំនួន ករណីជំងឺភ្នែកក្រហម។
ជំងឺភ្នែកក្រហម បណ្តាលមកពីមេរោគបាក់តេរី ឬវីរុស ដែលមានការចម្លងខ្ពស់
និងអាចឆ្លង រាលដាលយ៉ាងងាយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
ប៉ុន្តែវាមិនបណ្តោយឲ្យមាន គ្រោះថ្នាក់ សុខភាពធ្ងន់ធ្ងរនោះទេ។
ហានិភ័យនៃការចម្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ត្រូវបាន
កាត់បន្ថយជាអតិបរមា ដោយអនុវត្តជំហាន អនាម័យសាមញ្ញ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍
នៅក្នុងសេចក្តីប្រកាសថា “ការ បង្កើនដ៏មានប្រសិទ្ធិភាព គឺអនាម័យ
ជាពិសេសការលាងដៃ ជាមួយសាប៊ូនិងទឹកក្តៅអ៊ុនៗ និងមិន ជូតភ្នែកដោយដៃ
ដែលមានប្រលាក់មេរោគ”។
ដើម្បីកាត់បន្ថយ ការរាលដាលនៃជំងឺនេះ ត្រូវអនុវត្តនូវ ចំណុចដូចខាងក្រោមៈ
- ជានិច្ចកាលត្រូវលាងដៃ ជាមួយសាប៊ូនិងទឹកក្តៅអ៊ុនៗ
- ជៀសវាប៉ះឬត្រដុសភ្នែក
- លាងសំអាតកាកសំណល់ ដែលចេញពីភ្នែក ឲ្យបានច្រើនដងក្នុងមួយថ្ងៃ ដំបូងត្រូវលាងសំអាតដៃ បន្ទាប់មកទៀត ប្រើក្រណាត់ ឬកន្សែងស្អាត ឬដុំសំឡី សំអាតតំបន់ជុំវិញភ្នែក
- បោះចោលដុំសំឡី បន្ទាប់ពីប្រើ បើប្រើក្រណាត់ ឬកន្លែងត្រូវបោកគក់ សំអាត ជាមួយទឹកក្តៅ និងសាប៊ូ
- លាងសំអាតដៃបន្ទាប់ពីបន្តក់ថ្នាំភ្នែកទឹក ឬប៉ូម៉ាត
- ជៀសវាងប្រើកន្សែង ឬក្រមា ភួយនិងខ្នើយរួមគ្នា
- បោកគក់ស្រោមខ្នើយ ស្រោមពូក ក្រណាត់ និងកន្សែងក្នុងទឹកក្តៅនិងសាប៊ូ។
- ត្រូវលាងសំអាតដៃ បន្ទាប់ពីកាន់សម្ភារទាំងនេះ។
- មិនត្រូវចែករំលែក គ្រឿតុបតែងមុខ ដូចជា ប្រដាប់គូសចិញ្ចើម ប្រដាប់គូសរង្វង់ភ្នែក ម្សៅលាប មុខ ច្រាសដុសធ្មេញ វ៉ែនតា
- ផ្អាកហែលទឹកក្នុងអាងហែលទឹក៕ប្រភពៈ ដើមអំពិល
No comments:
Post a Comment