ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋ រស់នៅស្រុកតំបែរ ខេត្តកំពង់ចាម និងមកពីបណ្តាខេត្តផ្សេងៗទៀត រាប់រយនាក់ក្នុងមួយថ្ងៃៗបាននាំគ្នា ផ្អើលមករកក្មេងប្រុសម្នាក់
ដែលគេហៅថា ព្រះអង្គតូច ទើបតែមានអាយុជាង ២ឆ្នាំ នៅបៅដោះម្តាយនៅ ឡើយ ដើម្បីសុំឲ្យជួយព្យាបាល ជំងឺពួកគាត់
ដែលបានអង្គុយរងចាំ យ៉ាងត្រៀបត្រា និងត្រូវចាប់ លេខរៀងផងដែរ។
ក្មេងប្រុសម្នាក់នោះមានឈ្មោះ
គង់ កេង អាយុជាង ២ ខួបប៉ុណ្ណោះ មានទីលំនៅក្នុងភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ
ខេត្តកំពង់ចាម ត្រូវបានគេហៅថា
ព្រះអង្គតូច មានឪពុកឈ្មោះ សាន គង់ អាយុ ២៥ឆ្នាំ និង ម្តាយឈ្មោះ ផាត សឿន ។ កុមារា គង់ កេង
ហៅព្រះអង្គតូច មុនឈានដល់ព្យាបាល ជំងឺទូទៅនេះ គឺព្រះអង្គតូច បានព្យាបាលជម្ងឺជីតា
របស់ខ្លួនឈ្មោះ សឹង ផាត ដែលគាត់ធ្លាប់មានអាការៈ ឈឺសន្លាក់ ដៃជើង ជាយូរមកហើយ
។
ការផ្តើមព្យាបាលនោះ
ព្រះអង្គតូច បាននិយាយ ទៅកាន់ជីតា របស់ខ្លួន « ផឹកថ្នាំ អូនទៅ អូនជាអ្នកផឹក ឲ្យជីតាមើលមុន» ដើម្បីកុំឲ្យជីតារបស់ខ្លួនសង្ស័យថា
ក្រែងមានជាតិពុល ពីព្រោះនៅក្នុងទឹកថ្នាំនោះ
មានស្លឹករុក្ខជាតិ ដែលមិនស្គាល់ឈ្មោះ។ ឃើញដូច្នេះ ជីតា
ក៏ផឹកតាមព្រះអង្គតូច ហើយក៏បានធូរស្បើយ ហើយក្រោយពី ជីតាព្រះអង្គតូច បានជា សះស្បើយ
ចេះតែល្បីតៗគ្នា ដែលធ្វើឲ្យមនុស្សក្នុងភូមិ និងពីភូមិមួយ ទៅភូមិមួយ បានមករកព្រះអង្គតូច
ឲ្យជួយព្យាបាលជំងឺ ឲ្យជាហូរហែរ ជាប្រភេទជំងឺ ទូទៅតែម្តង។
ការព្យាបាលរបស់ព្រះអង្គតូច
គឺធ្វើតាមរយៈទឹកមន្ត ប្រេងក្រឡា និងថ្នាំខ្មែរផ្សំ ចេញពីដើម រុក្ខជាតិ ចម្រុះ។ អ្នកជំងឺដែលមករកព្រះតូច
ជួយព្យាបាល ដំបូងត្រូវរៀបចំ រណ្តាប់ មានដូចជា ទានក្រហម ៥ដើម ធូប១ដុំ
ខារ៉ាបាវ ១កំប៉ុង បារី១កញ្ចប់ និងថវិកា ៤០០០រៀល ហើយសរសេរឈ្មោះ អ្នកជំងឺ ដោយមានបញ្ជាក់
ប្រភេទជំងឺ និងបញ្ជាក់អាស័យដ្ឋានផងដែរ
ហើយត្រូវយក រណ្តាប់ទាំងនោះ ដាក់ទៅលើផ្ទះដើម្បី ឲ្យព្រះសង្ឃចំនួន ៣អង្គ
និងព្រះអង្គតូច ប្រោសព្រំមុននឹង
យកថ្នាំទៅព្យាបាល ។
ក្រោយពីអ្នកជំងឺបានយកទៅដាំផឹក
ឃើញថាបានជាសះស្បើយ ពិសេសគឺជម្ងឺ ស្ពឹកដៃជើង សន្លាក់ ដើរ មិនរួច និយាយមិនកើត ឬក៏ខ្មោច
ចូលជាយូរឆ្នាំ ក៏ព្រះអង្គតូចអាច
ព្យាបាលបានដែរ។ ជាងនេះទៅទៀត បើអ្នកមាននិស្ស័យ ព្រះអង្គអាចយកធូប ឬប៉េងប៉ោងទៅគួស
កាន់តែឆាប់ជាពីជំងឺ ។ ហើយក្នុង១ថ្ងៃ ព្រះអង្គតូចធ្វើការប្រស់សត្វ ចំនួន២ដង គឺចាប់ពីម៉ោង
៧ព្រឹកដល់ម៉ោង១០ ហើយចន្លោះពីម៉ោង ១០សម្រាក លុះដល់មោង ១រសៀលទើបបន្តព្យាបាល
ដល់ល្ងាចតែម្តង ៕
No comments:
Post a Comment