របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Sunday, October 27, 2013

កម្ពុជា និងថៃ ត្រូវត្រៀមចាប់យកសេចក្តីសម្រេច របស់តុលាការយុត្តិធម៌អន្តរជាតិ ជាឱកាស

ភ្នំពេញ: ទាំង​សេចក្តីរាយ ការណ៍​ព័ត៌មាន និង​អារម្មណ៍​រ បស់​ប្រជាជន នៅក្នុង​ប្រទេស​ថៃ មាន​សភាព​ ពុះកញ្ជ្រោល ​ខ្លាំង​ជាង​នៅ​ប្រទេស​កម្ពុជា ដែល​ជាប់រវល់់​ នឹង​បញ្ហានយោបាយ​ផ្ទៃក្នុង​ ច្រើនជាង​។​ ​កម្ពុជា និង​ថៃ កំពុង​រង់ចាំ​សេចក្តី សម្រេច​មួយ របស់​តុលាការ ​យុត្តិធម៌​អន្តរជាតិ ស្តីពី បណ្តឹង​របស់​កម្ពុជា ដើម្បី​បកស្រាយ​ សាលក្រម​ឆ្នាំ ឆ្នាំ​១៩៦២ ដើម្បី​បញ្ចប់​ជម្លោះ​អំពី​ទឹកដី​ នៅ​ជុំវិញ​ប្រាសាទព្រះវិហារ​។​ ការតវ៉ា​របស់​កម្ពុជា ទៅ​តុលាការ​យុត្តិធម៌ ​អន្តរជាតិ បានកើត​ឡើង ក៏​ព្រោះតែ​មានការ​ប៉ះទង្គិច​គ្នា ដោយ​អាវុធ​ជាច្រើន​ដង ដោយសារតែ​ភាគី​ទាំងពីរ​ប្រកាស​ដូចគ្នា​ទាមទារ​ទឹកដី​ចំនួន ៤,៦ គីឡូម៉ែត្រ​ក្រឡា​។​ កម្ពុជា មិន​ចង់ឃើញ​ការបង្ហូរ​ឈាម​តទៅទៀត​រវាង​ប្រទេសជិតខាង​ទាំងពីរ ហើយ​យល់ថា វា​គួរតែមាន​ភាពច្បាស់លាស់​ផ្នែក​ច្បាប់ អំពី​កម្មសិទ្ធិ​ដី​នៅ​ជុំវិញ​ប្រាសាទព្រះវិហារ​នោះ ដើម្បី​កុំអោយ​មា​ការប្រកាស​ត្រួតស៊ីគ្នា​។​
​ខណៈដែល​ភាគី​ទាំងពី​រង់ចាំ​ដោយ​ក្តី​អន្ទះសារ ចំពោះ​សេចក្តីសម្រេច​មួយ​នោះ កម្ពុជា និង​ថៃ បានទទួល​ស្គាល់​ជាស្រេច​អំពី​ភាពផុយស្រួយ ដែលថា​អាច​នឹងមាន​អ្វីមួយ​កើតឡើង ក្រោយ​ការប្រកាស​សេចក្តីសម្រេច​នោះ​។​ គំនិត​ផ្តួចផ្តើម​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​គ្នា បានចាប់ផ្តើម​ជាស្រេច​ហើយដោយ​ប្រទេស​ទាំងពីរ​។​ កិច្ចប្រជុំ​ក្រុមការងារ​កម្ពុជា និង​ថៃ ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំងពីរ នឹងធ្វើ​ឡើង នា​ថ្ងៃ​ចន្ទ ទី​២៨ ខែតុលា ឆ្នាំ​២០១៣ ដោយមាន​ពេល​តែមួយព្រឹក​ប៉ុណ្ណោះ នៅ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ខាង​កិច្ចការ​ព្រំដែន ដែល​នឹងចូលរួម​កិច្ចប្រជុំ ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ថៃ នៅ​ថ្ងៃ​ចន្ទ បាន​ឲ្យ​ដឹងថា សមាសភាព នៃ​ក្រុមការងារ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស មាន​ប្រមាណ ៦ ទៅ ៧ រូប ដែល​រួមមាន​មកពី​ខាង​ក្រសួងការបរទេស គណៈកម្មការ​ព្រំដែន តំណាង​ក្រសួងការពារជាតិ តំណាង​ក្រសួងមហាផ្ទៃ មេបញ្ជាការ​យោធភូមិភាគ ការពារ​ប្រាសាទព្រះវិហារ រួមទាំង​អភិបាលខេត្ត​ព្រះវិហារ​។​

កិច្ចប្រជុំ​នេះ នឹង​ផ្តោតលើ​ការអភិវឌ្ឍន៍​តំបន់​ព្រំដែន​កម្ពុជា និង​ថៃ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត បញ្ហា​បើក​ច្រកព្រំដែន​ថ្មី​មួយចំនួនទៀត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ក្នុងការ​ចរាចរណ៍​ទំនិញ និង​ប្រជាជន​នៅតាម​ព្រំដែន ក្នុង​តំបន់​ទាំងនោះ​។ អង្គប្រជុំ ក៏​នឹង​ពិភាក្សា​ការរក្សា​ឲ្យ​បាន​នូវ​សន្តិភាព សន្តិសុខ និង​ស្ថេរភាព​នៅតាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ជាការ​កត់សម្គាល់ កិច្ចប្រជុំ​ក្រុមការងារ ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨​តុលា នៅ​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ នឹងធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ប្រកាស​សេចក្តីសម្រេច លើ​ការបកស្រាយ​សាលដីកា ឆ្នាំ​១៩៦២ ស្តីពី ប្រាសាទព្រះវិហារ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ បានប្រកាស​ទុក​មុន​ហើយ​ថា ប្រទេស​ទាំងពីរ នឹង​គោរព​តាម ហើយ​ទោះបីជា សេចក្តីសម្រេច​របស់​តុលាការ ឡាអេ នៅ​ថ្ងៃទី​១១​វិច្ឆិកា លើ​ការបែងចែក​ព្រំដែន​នៅ​ប្រាសាទព្រះវិហារ បែបណាក៏ដោយ ក៏​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ពិសេស​នៅ​តំបន់​ព្រំដែន ក៏​មិនមាន​បញ្ហា​ប្រឈម​ដាក់គ្នា​ទៀតឡើយ​។​

​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​បញ្ជាក់ថា បើសិនជា​តុលាការ​ឡាអេ សម្រេច​ក្នុង​ក្របខ័ណ្ឌ​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ ដូច​អ្វីដែល​តុលាការ សម្រេច​នៅ​ឆ្នាំ​១៩៦២ ដែល​កាត់​ឲ្យ​កម្ពុជា បាន​ប្រាសាទព្រះវិហារ​មកវិញ នោះ​នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន នៅ​ប្រាសាទព្រះវិហារ​រួចរាល់​ជា​ស្ថាពរ​។​

​សម្តេច ហ៊ុន សែន មក​ផ្សាយ​បង្ហាញថា ទោះជា​នៅពេល​ខាងមុខ សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ ដែល​នឹង​ប្រកាស​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ មានន័យ​យ៉ាងណាក៏ដោយ​អំណោយផល​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ឬក៏​ដល់​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ រាជរដ្ឋាភិបាល​ទាំងពីរ កម្ពុជា​-​ថៃ នៅតែ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​មិត្តភាព និង​សហប្រតិបត្តិ​ការល្អ រវាង​រដ្ឋាភិបាល​ទាំងពីរ កងទ័ព​ទាំងពីរ និង​ប្រជាជន​ទាំងពីរ ហើយ ដាច់ខាត​រក្សា​ឱ្យបាន​នូវ​សុវត្ថិភាព សន្តិសុខ និង​សន្តិភាព នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ចំណែក​រដ្ឋាភិបាល​រប​ស់លោក​ស្រី យ៊ី​ង ឡាក់ ក៏បាន​បង្ហាញ​សុ​ឆន្ទៈ ដូចគ្នានេះដែរ ដោយ​ចង់ឃើញ​សន្តិភាព និង​សន្តិសុខ​នៅ​តំបន់​ព្រំដែន រវាង​ប្រទេស​ទាំងពីរ​។​

​ជាមួយនឹង​ការសម្តែង​សុ​ឆន្ទៈ​បែបនេះ ប្រទេស​ទាំងពីរ គួរតែ​ប្រែក្លាយ​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ ជា​ឱកាស​ថ្មី​មួយ សម្រេច​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំ​ង​រ៉ៃ នៅតាម​ព្រំដែន ហើយ​ចាត់ទុក​វា​ជា​ឱកាស​មួយ​សម្រាប់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​ការអភិវឌ្ឍ​រួម ដើម្បី​បោះជំហាន​ទៅមុខ​ជាមួយគ្នា ឆ្ពោះទៅរក​ភាពរុងរឿង និង​សេចក្តីសុខក្សេមក្សាន្ត​។​

​ដើម្បី​សម្រេច​គោលដៅ​នេះ ទស្សន​ជាតិនិយម​ហួសហេតុ មិនត្រូវ​ម​គ្របដណ្តប់​ទៅលើ​គោលការណ៍​ច្បាប់​ឡើយ ហើយ​វា​ចាំបាច់​ណាស់​ដែល​ប្រជាជន​នៅ​ប្រទេស​ទាំងពីរ ព្រម​ទទួលយក​លទ្ធផល​នៃ​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយ​មិន​គិតថា​លទ្ធ​ផ​បែបណា​ឡើយ​៕




1 comment: