កំពង់ស្ពឺ ៖ ស្ត្រីកម្មការិនីរោងចក្រម្នាក់
ដែលមានផ្ទៃពោះចំនួន៣ខែ ត្រូវបានឃាតក
វាយសម្លាប់ប្លន់យកម៉ូតូ មួយគ្រឿង នៅក្បែរជើងភ្នំអាចម៍ទីទុយ
ហើយជនជាប់សង្ស័យ ជាមនុស្ស ស្គាល់គ្នា
និងអាចមានទំនាក់ទំនង ស្នេហាលួចលាក់ជាមួយគ្នា ទៀតផង។
ហេតុការណ៍ភ្ញាក់ផ្អើល ប្រទះឃើញសព នារីរងគ្រោះខាងលើ បានកើតមានឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣កន្លងមកនោះ ស្ថិតត្រង់ចំណុចខាងកើតទំនប់អូរស្វាយ ខាងត្បូងជើងភ្នំអាចម៍ទីទុយ ចម្ងាយប្រមាណជិត១០០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សពជនរងគ្រោះ ត្រូវបានមន្ត្រីនគរបាលប្រាប់ឲ្យដឹងថា ឈ្មោះយ៉ុម យូ
ភេទស្រី អាយុ២២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ
មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី
ត្រូវបានឃាតកវាយសម្លាប់យ៉ាងអាណោចអាធម្ម ក្នុងព្រៃក្បែរជើងភ្នំ
ហើយនារីរងគ្រោះកំពុងតែមានផ្ទៃពោះចំនួន៣ខែផងដែរ។ ប៉ូលិសបន្តថា
ក្រោយពេលប្រទះឃើញសព សមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌកម្រិតធ្ងន់
និងបច្ចេកទេស ខេត្តកំពង់ស្ពឺ ចុះសហការជាមួយអធិការដ្ឋាន ស្រុកគងពិសី
បានស្រាវជ្រាវជុំវិញទីកន្លែងកើតហេតុឈានដល់កំណត់បានភិនភាគ
ជនសង្ស័យឃាត់ខ្លួនបានម្នាក់ឈ្មោះស៊ឹម ច័ន្ទដារា ភេទប្រុស
អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួលតាសសុក ឃុំសែនដី ស្រុកសំរោងទង
នៅវេលាម៉ោង១៧ និង៣០នាទីល្ងាច
ខណៈពេលកំពុងតែជិះម៉ូតូជនរងគ្រោះបម្រុងគេចខ្លួន។
ជនល្មើសបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាព
វាយសម្លាប់នារីរងគ្រោះយកម៉ូតូម៉ាកគុបជ្រុងC90 ពណ៌ទឹកប៊ិច
គ្មានស្លាកលេខមួយគ្រឿងនោះ ពិតប្រាកដមែន។
បច្ចុប្បន្នជនល្មើសប៉ូលិសកំពុងតែសាកសួរពីមូលហេតុពិតប្រាកដនៃការ
សម្លាប់នារីមានផ្ទៃពោះ៣ខែនេះ
និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ
ធ្វើការចាត់ការបន្តតាមផ្លូវច្បាប់៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment