
ប៉ូលិសបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នេះបានកាលពីរសៀលថ្ងៃទី
២៥ ខែតុលាវេលាម៉ោង២និង៣០នាទីនៅក្នុងវិទ្យាល័យជា ស៊ីមសន្ធរម៉ុក
ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជនសង្ស័យម្នាក់នេះត្រូវបានសមត្ថកិច្ចប៉ូលិសប្រាប់អោយស្គាល់ឈ្មោះ
ឃួង គឹមហូត ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ
ផ្ទះគ្មានលេខ ផ្លូវបេតុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ចំណែកជនរងគ្រោះជាសិស្សសាលាជា ស៊ីមសន្ធរម៉ុកមានចំនួន៥នាក់
ហើយស្លាកលេខនិងចង្កៀងម៉ូតូដែលចោរដោះយកទាំងនោះក៏ត្រូវបាន
ប៉ូលិសដកហូតប្រគល់ជូនជនរងគ្រោះវិញអស់ហើយដែរ។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានអោយដឹងថា
នៅមុនពេលកើតហេតុជនរងគ្រោះទាំង៥នាក់ដែលជាសិស្សសាលាសន្ធរម៉ុកបាន
ជិះម៉ូតូ៥គ្រឿងគឺម៉ាកហុងដា សេ១១០
ប្រើប៉ិច២គ្រឿងពណ៌ក្រហមនិងពណ៌ខ្មៅ២គ្រឿង
ព្រមទាំងម៉ូតូគុប១គ្រឿងមកផ្ញើនៅកន្លែងផ្ញើម៉ូតូក្នុងបរិវេណ
សាលានេះ ហើយក៏បាននាំគ្នាចូលរៀនអស់។
លុះដល់ម៉ោងកើតហេតុក៏ស្រាប់តែ ជនសង្ស័យម្នាក់នេះស្លៀកពាក់បន្លំជា
សិស្សសាលាចូលទៅធ្វើសកម្មភាព ដោះយកស្លាកលេខម៉ូតូបាន៤ម៉ូតូ និងចង្កៀងម៉ូតូគុប១ ដាក់ក្នុងកាបូបតែម្តង
ប៉ុន្តែក្នុងសកម្មភាពនោះត្រូវបានក្រុមសន្តិសុខឃើញទាន់ក៏បាន
ធ្វើការឃាត់ខ្លួនប្រគល់អោយប៉ូលិសចាត់ការទៅតាមច្បាប់តែម្តង៕
ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment