របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, October 29, 2013

ស្ដ្រី​ប្រើ​ហិង្សា​លើ​កូនឈ្នួល​ខ្លួនឯង​ប្រឈម​ជាប់​ពន្ធនាគារ​ពី​២-៥​ឆ្នាំ​

ភ្នំពេញ ​ ៖​ ស្ដ្រី​ជា​ម្ចាស់ផ្ទះ​ដែល​បាន​ ប្រើ​អំពើ​ហិង្សា​ធ្វើ​ទារុណកម្ម ​ទៅ​លើ​ក្មេង​ប្រុស ​អាយុ​១៥​ឆ្នាំ​ដែល​ជា​ អ្នកបម្រើ​បណ្ដាល​ ឱ្យ​ជាំ​ពេញ​ខ្លួន​រហូត​ធ្វើ​ឱ្យ ​ក្មេង​រង​គ្រោះ​ ទ្រាំ​មិន​បាន​រត់​ចេញពីផ្ទះ​នោះ​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៣​ ត្រូវ​បាន​តំ​ ណា​ង​អយ្យការ​ សម្រេច​ចោទប្រកាន់​  ពី​បទ​ហិង្សា​ ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ ទោស​តាម​មាត្រា​២១៨​ នៃ​ក្រម​ព្រហ្ម​ ទណ្ឌ​ហើយ​បញ្ជូន​សំណុំរឿង​ ទៅ​កាន់​ចៅ​ ក្រម​ស៊ើបសួរ​លោក​ តែ​ សំអាង​ ដើម្បី​ លោក​សម្រេច​ថា​ តើ​ត្រូវ​ឃុំខ្លួន​ឬ​មិន​ ឃុំខ្លួន​ ។​ ស្ដ្រី​ដែល​ធ្វើ​ទារុណកម្ម​លើ​កូន​ ឈ្នួល​នោះ​មានឈ្មោះ​ នុ​ត​ សុ​ភ័​ក្រ​ អាយុ​ ៣០​ឆ្នាំ​ មុខរបរ​លក់​ប្រហិត​នៅ​ផ្សារ​គីឡូ​ លេខ​៤​ ស្នាក់​នៅផ្ទះ​ជួល​លេខ​១១៧​ បន្ទប់​ លេខ​១៤​ ផ្លូវ​លេខ​១៣៨​ ក្រុម​៨​ សង្កាត់​ ទឹកល្អក់​១​ ខណ្ឌទួលគោក​ ។​


​ចំណែក​ ក្មេង​រង​គ្រោះ​ មានឈ្មោះ​ ឌួ​ង​ សូរ​ ភេទ​ប្រុស​ អាយុ​ ១៥​ឆ្នាំ​ ស្នាក់​នៅ​ ជាមួយ​ស្ដ្រី​ខាងលើ​ ត្រូវជា​បងប្អូន​ជីដូន​ មួយ​នឹង​គ្នា​ ។​

តាម​ប្រភព ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ តុលា​២០១៣​ មាន​ ករណី​ហិង្សា​ទៅ​លើ​កូនឈ្នួល​នៅ​ចំណុច​ ផ្ទះ​របស់​ស្ដ្រី​ខាងលើ​រហូត​ក្មេង​ប្រុស​រង​ គ្រោះ​ទ្រាំ​មិន​បានក៍​រត់​ចេញពីផ្ទះ​មក​ ប្រាប់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ថា​ ម្ចាស់ផ្ទះ​ប្រើ​ហិង្សា​មក​លើ​ខ្លួន​ ដោយ​ប្រើ​អំបោស​,​រំពាត់​,​ខ្សែភ្លើង​វាយ​ មក​លើ​ខ្លួន​ជា​ញឹកញាប់​រហូត​ជាំ​ពេញ​ខ្លួន​ ។​

​ប្រភព​បាន ​បន្ដ​ថា​ បន្ទាប់​ពី​ដឹង​ថា​ មាន​ករណី​អំពើ​ហិង្សា​មក​លើ​កូនឈ្នួល​ ខ្លួនឯង​បែប​នេះ​ពួក​គាត់​ក៍​នាំ​ក្មេង​ប្រុស​ រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​សាលា​ សង្កាត់​ទឹកល្អក់​ទី​១​ហើយ​សង្កាត់​ក៏​បាន​ រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះរ​ទៅ​ឃាត់ខ្លួន​ ស្ដ្រី​ខាងលើ​មក​សួរនាំ​។​
​ 
បច្ចុប្បន្ន​លោក​ តែ​ សំអាង​ ចៅក្រម​ ស៊ើបសួរ​កំពុង​សាកសួរ​ជុំវិញ​ ករណី​ខាង​ លើ​នេះ​ដោយ​មិន​ទាន់​សម្រេច​យ៉ាងណា​ នៅឡើយ​ទេ​ ប៉ុន្ដែ​ការ​ស៊ើបសួរ​រក​ឃើញ​ថា​ ពិតជា​បាន​ប្រព្រឹត្ដ​តាម​ការ​ចោទ​ ប្រកាន់​មែន​ ស្ដ្រី​រូប​នេះ​អាច​មានទោស​ ជាប់​ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ​តាម​មាត្រា​ ២១៨​នៃ​ក្រមព្រហ្មទណ្ឌ​ ៕
 



ប្រភពៈ នគរវត្ត

No comments: